សមាគអាដហុកបានឃ្លាំមើលសកម្មភាពអង្គការសង្គមស៊ីវិលនិងប្រជាសហគមន៍ ជួបជុំគ្នាប្រារព្ធពិធីបុណ្យព្រៃឡង់ និងបំបួសដើមឈើ

សមាគអាដហុក បានចូលរួមឃ្លាំមើល បណ្តាញសហគមន៍ព្រៃឡង់ទាំងបួនខេត្ត មាន ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តក្រចេះ និងខេត្តកំពង់ធំ ដើម្បីរៀបចំពិធីបុណ្យរំឭកគុណព្រៃឡង់។ ការជួបជុំរបស់សហគមន៍ ក្នុងគោលបំណងប្រារព្ធពិធីបុណ្យព្រៃឡង់ និងបំបួសដើមឈើ ស្ថិតនៅសហគមន៍ព្រៃឈើ ឈើទាលព្រឹស រយៈពេល ១យប់ ២ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិរំដេង ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

កម្មវិធីនេះមានអ្នកចូលរួមប្រមាណ ៣៥០ អង្គ/នាក់ រួមមាន៖

– បណ្តាញសហគមន៍ព្រៃឡង់ទាំងបួនខេត្ត

– ព្រះសង្ឃ និងអង្គការ សមាគម យុវជនទៅពីរាជធានីភ្នំពេញ។

ក្នុងគោលបំណង៖

– ឧទ្ទិស និងរំលឹកគុណដល់ព្រៃឈើ និងបួងសួងឱ្យព្រៃឡង់នៅគង់វង្ស ដើម្បីរក្សានូវអត្តសញ្ញាណរបស់ជនជាតិដើមភាគតិចកួយ ដែលរស់នៅពឹងអាស្រ័យនឹងព្រៃឈើ។

– ផ្សព្វផ្សាយ និងលើកកំពស់ការយល់ដឹងដល់ប្រជាសហគមន៍ក៏ដូចជាសាធារណៈជនទូទៅឱ្យបានដឹងថា ព្រៃឡង់ត្រូវបានរាជរដ្ឋាភិបាលសម្រេចដាក់ជាព្រៃការពារ ដែនជម្រកសត្វព្រៃ។

– បង្ហាញនូវសក្កានុពលរបស់ព្រៃឡង់ដល់សាធារណៈជនទូទៅ និងដើម្បីរួមចំណែកចូលរួមជាមួយបណ្ដាញសហគមន៍ព្រៃឡង់ក្នុងបុព្វហេតុការពារធនធានធម្មជាតិព្រៃឡង់។

ថ្ងៃនេះផងដែរក៏ឃើញមានវត្តមាន អាជ្ញាធរចំនួន ៦នាក់ ជាមន្ត្រីនគរបាលប៉ុស្តិ៍ចំការលើ និងប្រជាការពារភូមិ បានមកចូលរួម និងថតរូបសកម្មភាព ព្រមទាំងថតយកបញ្ជីវត្តមានអ្នកចូលរួម។