កាលពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ សមាគមអាដហុក ខេត្តកោះកុង បានធ្វើការផ្សព្ផ្សាយ កម្មវិធីស្រ្តីស្តីពីហិង្សាភេទ អំពើជួញដូរមនុស្ស និងចំណាកស្រុកដោយសុវត្ថិភាព ស្ថិតនៅ ភូមិនាពិសី ឃុំជីខក្រោម, ភូមិដងពៃង និងភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ ដែលមានការចូលរួមពីប្រជាសហគមន៍សរុប ១៩០នាក់ ក្នុងនោះមានស្រ្តី ១៤៦នាក់។
ដើម្បីផ្តល់ចំណេះដឹងដល់ប្រជាពលរដ្ឋសហគមន៍ ឱ្យបានយល់ពី សិទ្ធិស្ត្រី អំពើហិង្សាក្នុងគ្រួសារ ការលែងលះ សមភាពយេនឌ័រ ការជួញដូរមនុស្ស (ភេទ, កេងប្រវ័ញ្ច កំលាំងពលកម្ម) ល្បិចមេខ្យល់ ការធ្វើទេសន្តរប្រវេសន៍ឱ្យមានសុវត្ថិភាព ជម្រុញការយល់ដឹងក្នុងការស្វែងរកសេវាកម្មពី សមាគមនអាដហុក និងកិច្ចអន្តរាគមន៍ពីអាជ្ញាធរមានសម្ថកិច្ច ដើម្បីអាចជួយខ្លួន គ្រួសារ និងសហគមន៍ ព្រមទាំងធ្វើការផ្សព្វផ្សាយចំណេះដឹងបន្តទៅ បងប្អូនមិត្តភក្តិ នៅក្នុងសហគមន៍របស់ខ្លួន៕