វេទិការ​សាធារណៈ​ស្តីពី សុវត្តិភាព​ចំណាក​ស្រុក និង​បញ្ហា​ប្រឈម នៅ​អាដហុក​ខេត្ត​កំពង់ចាម ព្រៃវែង និង​បាត់ដំបង

នៅខែមករា និងខែកុម្ភៈ ឆ្នាំ២០២១ នេះ សមាគម​អាដហុក​ខេត្ត​ត្បូងឃ្មុំ ព្រៃវែង​ និង​បាត់ដំបង បានរៀប​ចំ​វេទិការ​សាធារណៈចំនួន ៥ទីតាំងផ្សេងៗគ្នា ស្តីពី #សុវត្តិភាព​ចំណាក​ស្រុក និង​បញ្ហា​ប្រឈម ដោយមាន​ការ​ឧបត្ថម្ភពី វិទ្យាស្ថាន​ឥស្សរា (Issara Institute)។

វេទិការនេះ មានការ​ចូលរួម​ពី អតីត​ពលករ​ចំណាក​ស្រុក អតីត​ជនរងគ្រោះ ប្រជា​សហគមន៍ និង​អាជ្ញាធរមូល​ដ្ឋាន ក្នុង​គោល​បំណង លើកកម្ពស់​ការយល់​ដឹង​អំពី ការធ្វើ​ចំណាក​ស្រុក​ដោយ​សុវត្ថិភាព និងការបង្ហាញ​នូវសេវា​គាំទ្រ និងប្រព័ន្ធ​ដែលអាច​ទទួល និងចែករំលែក​ព័ត៌មាន​អំពីបញ្ហា​ចំណាក​ស្រុក។