កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ គម្រោងសិទិ្ធស្រ្តី និងកុមារ នៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា “សមាគមអាដហុក” បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “អំពើជួញដូរមនុស្ស និងសុវត្ថិភាពទេសន្តប្រវេសន៏” ទីតាំងស្ថិតនៅ ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានអ្នកចូលរួម ៣០នាក់ ក្នុងនោះស្ត្រី ២០នាក់ ។គោលបំណងវគ្គបណ្តុះបណ្តាលមានដូចខាងក្រោម៖
១. ដើម្បីផ្តល់ចំណេះដឹងដល់ប្រជាពលរដ្ឋសហគមន៏ឱ្យបានយល់ពីអំពើជួញដូរមនុស្ស (ភេទ កេងប្រវ័ញ្ចកំលាំងពលកម្ម និងការធ្វើទេសន្តរប្រវេសន៍ឱ្យមានសុវតិ្ថភាព
២. ដើម្បីជំរុញ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ សហគមន៍ សិក្សាស្វែងយល់អំពីច្បាប់មួយចំនួន ល្បិចមេខ្យល់ ការជួញដូរមនុស្ស និងការធ្វើទេសន្តរប្រវេសន៍ដោយសុវត្ថិភាព
៣. ជំរុញការយល់ដឹង ក្នុងការស្វែងរកសេវាកម្មពីអាដហុក ដើម្បីអាចជួយខ្លួន គ្រួសារ និងសហគមន៍ព្រមទាំងធ្វើការផ្សព្វផ្សាយចំណេះដឹងបន្តទៅបងប្អូន មិត្តភក្តិ នៅក្នុងសហគមន៍របស់ខ្លួន។