កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ នៅទីស្នាក់ការសមាគមអាដហុក ខេត្តព្រះវិហារ ស្ថិតនៅភូមិសំរោង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ បានបើវគ្គបណ្តុះបណ្តាល ស្តីអំពី សេរីភាពមូលដ្ឋាន សិទ្ធិការងារ និងសុវត្ថិភាពបច្ចេកវិទ្យា ។ គោលបំណង ដើម្បីពង្រឹងសមត្ថភាពរបស់អ្នកចូលរួមក្នុងការអនុវត្តន៏សិទ្ធិរបស់ពួកគេប្រកបដោយសុវត្ថិភាព ។
វគ្គដែលមានរយៈពេល២ថ្ងៃនេះ គឺរៀបចំឡើងដោយ សមាគមការពាសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅ កម្ពុជា ”អាដហុក” សហការជាមួយមជ្ឈមណ្ឌលសាមគ្គីភាព ”SC” ក្រោមជំនួយឧបត្ថម្ភរបស់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ”OHCHR” និងមានអ្នកចូលរួមសរុប ២៥នាក់ (ស្រី ៩នាក់) សុទ្ធសឹងជាអ្នកតំណាងសហគមន៍ និងសកម្មជនអ្នកការពារសិទ្ធិមនុស្ស តាមមូលដ្ឋាន ដូចជាមកពី ឃុំម្លូព្រៃមួយ ឃុំម្លូព្រៃពីរ ឃុំសង្កែមួយ ឃុំសង្កែពីរ ឃុំឆែបមួយ ស្រុកឆែប ឃុំទឹកក្រហម ស្
រុកជាំក្សាន្ត ឃុំភ្នំត្បែងពីរ ស្រុកគូលេន ឃុំភ្នំត្បែងមួយ ឃុំស្តៅ ឃុំចំរើន ស្រុកសង្គមថ្មី ឃុំរមណីយ ឃុំរហ័ស ឃុំរីករាយ ឃុំរក្សា ស្រុករវៀង ឃុំស្អាង ឃុំច្រាច់ ឃុំធ្មា ស្រុកជ័យសែន និង ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ។
វគ្គនេះត្រូវបានសម្របសម្រួលដោយលោក នី សុខា ប្រធានផ្នែកសិទ្ធិមនុស្ស និងសិទ្ធិដីធ្លី និងលោក ហាក់ លី មន្ត្រីព័ត៌មានវិទ្យា នៃសមាគមអាដហុក ដែលមានប្រធានបទសំខាន់ៗដូចជាៈ
១. អត្ថន័យសេរីភាពមូលដ្ឋាន
២. ក្របខ័ណ្ឌច្បាប់ដែលធានា និងរិតត្បឹតសេរីភាពមូលដ្ឋាន
៣. សិទ្ធិបង្កើតសហជីព ការចរចាររួម និងសិទ្ធិធ្វើកូដកម្ម
៤. ការយល់ដឹងពីសន្តិសុខអ្នកការពារសិទ្ធិមនុស្សរួមមាន សុវត្ថិភាពរាងកាយ និង សុវត្ថិភាពបច្ចេកវិទ្យា ។
អត្ថបទ៖ នី សុខា