វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នកការពារសិទិ្ធមនុស្ស“អំពីការអង្កេត ឃ្លាំមើល​ការវិភាគ និងធ្វើរបាយការណ៍សិទិ្ធមនុស្ស”

សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(អាដហុក)ក្រោមការគាំទ្រថវិកាដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កិច្ចអភិវឌ្ឍអន្តរជាតិ(United States Agency for International Development‘’USAID‘’)បានបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នកការពារសិទិ្ធមនុស្ស“អំពីការអង្កេត ឃ្លាំមើល​ការវិភាគ និងធ្វើរបាយការណ៍សិទិ្ធមនុស្ស” ដែលប្រព្រឹត្តទៅនៅថ្ងៃទី​១២ ដល់ ១៣ ​ខែវិច្ឆិកា ឆ្នាំ​២០២៤ ​នៅសណ្ឋាគារ​ប្រេស៊ីដង់ខេត្តបាត់ដំបងចំនួន ០២ថ្ងៃ។ ដែលមានអ្នកចូលរួមសរុប ​៦២នាក់ ក្នុងនោះស្រ្តី ​២៨នាក់យុវជនស្រ្តី ០៩នាក់ និងជនជាតិដើមភាគតិច ០៦នាក់ស្រ្តី ០២នាក់។​

គោលបំណងនៃវគ្គបណ្តុះបណ្តាល៖​
– ផ្តល់ចំណេះដឹង អង្គេតឃ្លាំមើលសិទ្ធិមនុស្ស ការវិភាគ និងធ្វើរបាយការណ៍សិទ្ធិមនុស្ស ប្រកបដោយគុណភាពខ្ពស់ក្នុងក្របខ័ណ្ឌច្បាប់ជាតិ និងច្បាប់អន្តរជាតិ ដែលសិទ្ធិមនុស្សត្រូវបានធានា ជាពិសេសចំពោះកតិកាសញ្ញាអន្តរាជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR – UDHR)
បច្ចុប្បន្នភាពព័ត៌មានស្ថានភាព។
– សិទ្ធិមនុស្ស និងរបត់ថ្មីៗទាំងគុណវិស័យ ​និងបរិមាណវិស័យ។
– ពិនិត្យឡើងវិញតម្រ