រៀបចំវេទិកាកិច្ចសន្ទនាជាមួយនិស្សិតដែលជាយុវជនជំនាន់ក្រោយស្តីពី “កិច្ចសន្ទនា ផ្សព្វផ្សាយ សម្រាប់យុវជនស្តីអំពីសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ”

សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(អាដហុក) កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ បានរៀបចំវេទិកាកិច្ចសន្ទនាជាមួយនិស្សិតដែលជាយុវជនជំនាន់ក្រោយស្តីពី “កិច្ចសន្ទនា ផ្សព្វផ្សាយ សម្រាប់យុវជនស្តីអំពីសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ” ដែលប្រព្រឹត្តទៅនៅសាលាគរុកោសល្យ និងវិក្រឹតការ ស្ថិតនៅភូមិមណ្ឌលបី សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ចំនួន០១ព្រឹក។ ដែលមានអ្នកចូលរួមសរុប ៦០នាក់ ស្រ្តី ៣៦នាក់ បុគ្គលិកស្នាក់ការកណ្តាល ០២នាក់ បុគ្គលិកខេត្តពាក់ព័ន្ធ ០៣នាក់។

គោលបំណង៖

១. យុវជននឹងទទួលបានចំណេះដឹងអំពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ និងនីតិរដ្ឋ

២. ទទួលបានចំណេះដឹងអំពីសិទ្ធិមនុស្សតាមរយៈការចែករំលែកពីវាគ្មិន

៣. ទទួលបានចំណេះដឹងអំពីច្បាប់ជាតិ ច្បាប់អន្តរជាតិ កតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ  និងសេចក្តីថ្លែងការណ៍ជាសកលស្តីអំពីសិទ្ធិមនុស្សឆ្នាំ ១៩៤៨ និងលិខិតតូបករណ៍សិទ្ធិមនុស្សផ្សេងទៀត។