របាយ​ការណ៍សេរីភាព​មូលដ្ឋាន បញ្ហា​ប្រឈម – អនុ​សាសន៍ របស់​សហគមន៍​មូលដ្ឋាន

សង្ខេប​លទ្ធផល

ដើម្បី​ចូលរួម​លើកក​ម្ពស់​សេរីភាពមូល​ដ្ឋាន ­­­­តាមរយៈមូល​និធិ​ ពង្រឹង​អំណាច​លទ្ធិប្រជាធិប​តេយ្យ របស់អង្គការសហ​ប្រជាជាតិ​(UNDEF)​ គម្រោង “ពង្រឹងសមត្ថ​ភាពមូលដ្ឋាន ដើម្បីកែល​ម្អរគោល​នយោបាយ ក្នុងប្រទេស​កម្ពុជា” បានអនុវត្ត​សកម្មភាពនៅក្នុង​ខេត្តគោល​ដៅចំនួន​៨ស្ថិតនៅ​ក្នុង១៨​ស្រុក ​៣៥ឃុំ និង​២៥២ភូមិគឺ៖​​​ ខេត្ត​សៀមរាប​ ខេត្តកំពង់ចាម​  ខេត្តព្រះវិហារ  ខេត្តរតនៈគីរី  ខេត្តបន្ទាយ​មានជ័យ  ខេត្តបាត់​ដំបងមណ្ឌលគីរី និងខេត្តកំពង់​ឆ្នាំង  ដោយមាន​សក​ម្ម​ភាព​ធំៗ៖ បើកវគ្គបណ្តុះ​បណ្តាលអំពី​សេរីភាព​ជាមូល​ដ្ឋាន​ការតស៊ូមតិ​និងការចង​បណ្តាញ ​​​​​កិច្ចប្រជុំ​ជាមួយ​អាជ្ញាធរ​ឃុំ/សង្កាត់ និងអាជ្ញាធរ​ខេត្ត   សិក្ខា​សាលាថ្នាក់​តំបន់ និងសិក្ខា​សាលាថ្នាក់​ជាតិ។ ឆ្លង​តាម​ការអនុវត្តន៍ សកម្មភាព​ជាបន្ត​បន្ទាប់​ រហូត​ដល់សិក្ខា​សាលា​ថ្នាក់ជាតិ ​គម្រោង​បានរ​កឃើញ​របកគំហើញ​មួយចំនួនដូច​ខាង​ក្រោម  ដើម្បី​ដាក់ជូន ក្រសួងនិងស្ថាប័ន​ពាក់ព័ន្ធ​ពិនិត្យ​រកដំណោះ​ស្រាយជាក់​លាក់ប្រកបដោយ​សន្តិភាពសុខដុម​រម្យនាសំរាប់ប្រជា​ពលរដ្ឋក្នុង​សហគមន៍៖

  • បញ្ហាប្រឈមរបស់សហគមន៍ ពាក់ព័ន្ធនឹងសេរីភាពមូលដ្ឋានចំនួន១៧ចំណុច  ការឆ្លើយតបរបស់អាជ្ញាធរថ្នាក់ក្រោមជាតិចំនួន១៤ចំណុច និងសំណូមពរ(អនុសាសន៍)របស់សហគមន៍ចំនួន២៦ចំណុច។
  • ឯកឧត្តម កត្តា អន គណម្មាធិការសិទ្ធិមនុស្សកម្ពុជា  សន្យាថា នឹងលើកយកបញ្ហាប្រឈម១៧ចំណុចនិងអនុសាសន៍(សំណូមពរ)២៦ចំណុច  ដាក់ចូលក្នុងរបៀបវរៈប្រជុំអន្តរក្រសួង នៃគណកម្មធិការសិទ្ធិមនុស្សកម្ពុជា ដែលមានសមាសភាព២០ក្រសួងពាក់ព័ន្ធ។  ជាពិសេស  ឯកឧត្តម នឹងរៀបចំកិច្ចប្រជុំជា មួយក្រសួងពាក់ព័ន្ធទាំង៦  ដើម្បីពិនិត្យលទ្ធភាពដោះស្រាយជូនប្រជាពលរដ្ឋ។​ ក្រសួង/ស្ថាប័នពាក់ព័ន្ធ ទាំងប្រាំមួយគឺៈ  ក្រសួងមហាផ្ទៃ  ក្រសួងយុត្តិធម៌ ក្រសូងដែនដី នគររូបនីយកម្ម និងសំណង់ ក្រសួង  បរិស្ថាន ក្រសូងកសិកម្ម (រដ្ឋបាលព្រៃឈើ) និង​អាជ្ញាធរអប្សារា។
  • តំណាងអង្គការសង្គមស៊ីវិលទាំងពីរ  លោកនាយកគ្រប់គ្រងកិច្ចការទូទៅអង្គការលីកាដូ​  និងលោកស្រីនាយការមជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានឯកភាពទាំងស្រុងចំពោះរបកគំហើញបញ្ហាប្រឈម  និងអនុសាសន៍ទាក់ទងនិងសេរីភាពមូលដ្ឋាន របស់សមាគមអាដហុក។
  • សំណូមពរ​ គណកម្មាធិការសិទ្ធិមនុស្សកម្ពុជា  ជួយធ្វើយ៉ាងណាលុបអត្ថន័យមួយចំនួនក្នុងសៀវភៅ-សរបស់ទីស្តីការគណៈរដ្ឋមន្រ្តី  ដែលមានចែងអំពីអង្គការសង្គមស៊ីវិលមួយចំនួន ពាក់ព័ន្ធបដិវត្តពណ៌…….ចំណុចនេះហើយ​ ដែលនាំឲ្យអាជ្ញាធរមូលដ្ឋានរឹតបន្តឹង និងឃ្លាំមើលគ្រប់សកម្មភាព ជាពិសេសអង្គការដែលមានឈ្មោះក្នុងសៀវភៅ-ស។
  • តាមរយៈការចូលរួមសកម្មភាពប្រជុំពិភាក្សា ចាប់តាំងពីថ្នាក់ឃុំ/សង្គាត់ដល់ថ្នាក់ខេត្ត  អាជ្ញាធរមូលដ្ឋាន ហាក់ដូចជា បានទទួលស្គាល់រួចហើយនូវសកម្មភាពរបស់ខ្លួន ចំពោះរបកគំហើញបញ្ហាប្រឈមរបស់សហគមន៍ទាំង១៧ចំណុច។ “ប្រធានសមាគមអាហុកបាន​បញ្ជាក់”។

ទំនាក់ទំនងព័ត៌មានបន្ថែម

១. លោក មាស សាវ៉ាត   អគ្គលេខាធិការ សមាគមអាដហុ​  ០៨៦ ៣៨៥៦៦៦

២​​. លោក សឺងសែន ករុណា​​ អ្នកនាំពាក្យ និងជាអនុប្រធានផ្នែកសិទ្ធិមនុស្ស និងដីធ្លី  ០៨៦ ៣២៤៦៦៦

 

 

របាយការណ៍

១. សេចក្តីផ្តើម

សមាគមអាដហុកគឺជា​អង្គការ​សិទ្ធិ​មនុស្ស​កម្ពុជា​​ដំបូង​គេ​​ដែល​ត្រូវ​បាន​បង្កើតឡើងនៅថ្ងៃទី​១០ខែធ្នូ ឆ្នាំ​១៩៩១ដើម្បី​ធ្វើការ​តស៊ូមតិ​លើក​កម្ពស់​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ  និងទទួលស្គាល់​ជាផ្លូវ​ការ​ដោយ   សម្តេចព្រះ នរោត្តម សីហនុ ​ថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៩២ ព្រមទាំងចុះបញ្ជីក្រសួងមហា​ផ្ទៃ  ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០០០​ប្រកាសលេខ២៧៨។ ​ សមាគមអាដហុក  បាននឹងកំពុងធ្វើប្រតិបត្តិការសកម្មភាពសំខាន់ៗដូចជា៖ការពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាន​ ការតស៊ូមតិ  និងការឃ្លាំមើល និងអន្តរាគមន៍ពាក់ព័ន្ធការរំលោភសិទ្ធិមនុស្ស ដីធ្លី រួមទាំងសិទ្ធិស្ត្រី កុមារជាដើម។

គម្រោង “ពង្រឹងសមត្ថភាពមូលដ្ឋានដើម្បីកែលម្អរគោលនយោបាយក្នុងប្រទេសកម្ពុជា”មានគោលបំណងលើកកម្ពស់សិទ្ធិចូលរួមរបស់សហគមន៍មូលដ្ឋាន ក្នុងការពិភាក្សាជាសាធារណៈតាមរយៈការអភិវឌ្ឍន៍និងការពង្រឹងចំណេះដឹងសិទិ្ធមនុស្ស សេរីភាពមូលដ្ឋាន   ការកសាងបណ្តាញ   ជំនាញតស៊ូមតិនិងអាចបញ្ជូនសម្លេងរបស់ពួកគាត់ដើម្បីស្តារឡើងវិញនូវវប្បធម៌សន្ទនា​  រវាងសហគមន៍មូលដ្ឋាន និងអង្គភាពរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ ថ្នាក់ជាតិ និងដើម្បីចូលរួមចំណែក​ ក្នុងការកែលម្អរគោលនយោបាយដើម្បីធានាការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ  និងការគោរពសិទ្ធិមនុស្ស ​ក្នុងប្រទេសកម្ពុជា។

ប្រភពបញ្ហា៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺបន្ទាប់ពីការបោះឆ្នោតជាតិឆ្នាំ២០១៣ មកការថយចុះនៃការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានត្រូវបានគេមើលឃើញថា ​ធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការកាត់បន្ថយភាពក្រីក្រ។ ​របាយការណ៍ស្តីពីសេរីភាពឆ្នាំ២០១៩​ របស់អង្គាការ Freedom House បានចាត់ថ្នាក់ប្រទេសកម្ពុជាជាប្រទេស “មិន  សេរី” ហើយបាត់​បង់ ៤ពិន្ទុចន្លោះឆ្នាំ ២០១៧ និង ២០១៨ ដែលបង្ហាញឲ្យឃើញពីការធ្លាក់ចុះដ៏សំខាន់បំផុតមួយនៅទូទាំងពិភពលោក។ ​ ការរឹតត្បិតលើសង្គមស៊ីវិល និងសេរីភាពជាមូលដ្ឋាន គឺជាកត្តាបង្ករឲ្យមានភាពរាំងស្ទះដល់ប្រទេសកម្ពុជាក្នុង ការរីកចម្រើន  ជាពិសេសសហគមន៍ក្រីក្រ និងជនពិការដែលរស់នៅតំបន់ដាច់ស្រយាល មានចំណេះដឹងតិចតួចអំពីសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់ពួកគេ ដែលរារាំងសមត្ថភាពរបស់ពួកគេក្នុងការចូលរួមក្នុងការអភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យ ហើយពួកគេក្លាយទៅជាជនងាយរងគ្រោះខ្លាំងចំពោះការរំលោភសិទ្ធិ។ កត្តាទាំងនេះ មានភាពប្រទាំងប្រទើសជាមួយ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិត្រង់ទិសដៅ១៦.៧ “ធានាឱ្យមានការឆ្លើយតប រួមបញ្ចូល ការចូលរួម និងការសម្រេចចិត្តជាតំណាងនៅគ្រប់កម្រិតទាំងអស់​” ទិសដៅ១៦.១០ ” ធានាការចូលប្រើប្រាស់ជាសាធារណៈនូវព័ត៌មាន និងការពារសេរីភាពជាមូលដ្ឋានស្របតាមច្បាប់ជាតិ និងកិច្ចព្រមព្រៀងអន្តរជាតិ” គោលដៅទី១​ “បញ្ចប់ភាពក្រីក្រគ្រប់ទម្រង់”គោលដៅទី៥​ “សម្រេចបានសមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងកុមារីទាំងអស់” សមាគមអាដហុកបាន រកឃើញបញ្ហាសំខាន់ៗបីដូចខាងក្រោម៖

–      បញ្ហាទី១៖ កង្វះចំណេះវិជ្ជាជំនាញផ្នែកតស៊ូមតិ និងការចងក្រងបណ្តាញសហគមន៍មូលដ្ឋាន

–      បញ្ហាទី២៖​ ទំនាក់ទំនង-ការផ្តល់ទទួលព័ត៌មាន រវាង​សហគមន៍មូលដ្ឋាន​  ក្នុងការ​បង្ហាញអំពី  កង្វល់ បញ្ហាប្រឈម និងអនុសាសន៍ ជាមួយមន្ត្រីអាជ្ញាធរមូលដ្ឋាន ខេត្ត និងថ្នាក់ជាតិ​  នៅមានភាពមិនច្បាស់លាស់។

–      បញ្ហាទី៣៖ លំហរវប្បធម៌សន្ទនា រវាងសមាជិកសហគមន៍មូលដ្ឋាន ដើម្បីចែករំលែក​  កង្វល់បញ្ហាប្រឈម និងអនុសាសន៍ ជាមួយអាជ្ញាធរជាតិ និងអាជ្ញាធរមូលដ្ឋាន នៅមានកម្រិត។

       ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍  និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ  ជាពិសេសសេរីភាពមូលដ្ឋាន ­­­­ក្រោមជំនួយមូលនិធិពង្រឹងអំណាចលទ្ធិប្រជាធិបតេយ្យរបស់អង្គការសហប្រជាជាតិ​ (UNDEF) សមាគមអាដហុកបានអនុវត្តនៅខេត្តគោលដៅចំនួន៨ស្ថិតនៅក្នុង១៨ស្រុក ៣៥ឃុំ និង២៥២ភូមិគឺ៖​​​ ខេត្តសៀមរាប ​ខេត្តកំពង់ចាម ខេត្តព្រះវិហារ ខេត្តរតនៈគីរី ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង មណ្ឌលគីរី និងខេត្តកំពង់ឆ្នាំង។ តាមសក​ម្ម​ភាពធំៗចំនួន០៦គឺ៖ បើកវគ្គបណ្តុះបណ្តាលអំពីសេរីភាពជាមូលដ្ឋាន  ការតស៊ូមតិ និងការចងបណ្តាញ  ដល់តំណាងសហគមន៍១,២២៥នាក់ មកពី៣៥ឃុំ-សង្កាត់ផ្សេង​ៗ​គ្នា​​ – កិច្ចប្រជុំជាមួយអាជ្ញាធរមូលដ្ឋានដែលផ្តោត​សំខាន់លើសេរីភាពជាមូលដ្ឋាន​ – កិច្ចប្រជុំជាមួយអាជ្ញាធរខេត្ត  ដែលពិភាក្សាអំពីបញ្ហាប្រឈម និងអនុសាសន៍របស់សហគមន៍ ដែលមិនទាន់មានដំណោះស្រាយច្បាស់លាស់ – សិក្ខាសាលាថ្នាក់តំបន់ ដែលបន្តពិភាក្សាជា​មួយសហគមន៍អំពីបញ្ហាប្រឈម អនុសាសន៍ និងដំណោះស្រាយមិនច្បាស់លាស់របស់អាជ្ញាធរខេត្តដើម្បីរៀប ចំធ្វើផែនការយុទ្ធសាស្រ្ត ​ ព្រមទាំងប្រមូលធាតុចូលសំរាប់យកមកធ្វើការពិភាក្សានៅក្នុងសិក្ខាសាលាថ្នាក់ជាតិ និងប្រជុំធ្វើបច្ចុប្បន្នភាពជាមួយអាជ្ញាធរថ្នាក់ជាតិដើម្បីបន្តពិភាក្សាអំពីរបាយការណ៍សិក្ខាសាលាថ្នាក់ជាតិ។

១២៨ កិច្ចប្រជុំរវាងតំណាងសហគមន៍មូលដ្ឋាន ​ ជាមួយអាជ្ញាធរ​មូលដ្ឋាន ស្ថិតក្នុងឃុំ-សង្កាត់ចំនួន៣៥ នៃខេត្តគោលដៅទាំង៨។ កិច្ចប្រជុំនេះ ជាការផ្តល់ឱកាសសំរាប់ សហគមន៍​ លើកយកបញ្ហាផ្សេងៗដែលបានកើតមានឡើងក្នុងមូលដ្ឋាន  ជាពិសេស  ការព្រួយបារម្មណ៍បញ្ហាប្រឈម អនុសាសន៍ ទៅដល់អាជ្ញាធរមូលដ្ឋានរបស់ពួកគេផ្ទាល់ដើម្បីស្វែងរកដំណោះស្រាយជាក់លាក់។

កិច្ចប្រជុំនេះ  មានអ្នកចូលរួមសរុប២០៥២នាក់ តំណាងសហគមន៍​១,០២៨នាក់ ​(ក្នុង​នោះមានស្រ្តី៦០០នាក់-យុវជន៣៨៣នាក់-ជនជាតិដើមភាតិច៥៥៩នាក់)​ ក្រុមប្រឹក្សាឃុំ-សង្កាត់ និងមេភូមិ ៤៩៥នាក់ និងនគរបាលប៉ុស្តិ៍រដ្ឋបាល ២៧៤នាក់។

តាមការវិភាគ មានបញ្ហាដែលលើកឡើងដោយសហគមន៍ត្រឹមតែ១៥%ប៉ុណ្ណោះ ដែលមានការឆ្លើយតប ​ដោយឡែកបញ្ហា  និងអនុសាសន៍  ​ដែលនៅសេសសល់ជាច្រើន ត្រូវបានរៀបចំដើម្បីយកទៅពិភាក្សារកដំណោះស្រាយនៅថ្នាក់ខេត្ត។

៦ កិច្ចប្រជុំជាមួយអាជ្ញាធរថ្នាក់ខេត្ត នៃខេត្តគោលដៅទាំង៨។​ កិច្ចប្រជុំនេះ អនុញ្ញាតឲ្យតំណាងសហគមន៍ ​មានឱកាសលើកយកបញ្ហាដែលមិនទាន់មានដំណោះស្រាយនៅតំណាក់ការ  ប្រជុំជាមួយអាជ្ញាធរមូលដ្ឋានដើម្បើបន្តពិភាក្សារកដំណោះស្រាយ។

កិច្ចប្រជុំនេះដែរ  មានការចូលរួមដោយ តំណាងសហគមន៍៨៦នាក់  អភិបាលរងខេត្ត  ស្នងការរងខេត្ត កង

រាជអាវុធហត្ថខេត្ត និងមន្ទីរពាក់ព័ន្ធ ចំនួន៤១នាក់ និងក្រុមប្រឹក្សាឃុំ-សង្កាត់ និងនគរបាលប៉ុស្តិ៍រដ្ឋបាល​ ៣១នាក់។​

តាមការវិភាគមានបញ្ហាត្រឹមតែ២០% ប៉ុណ្ណោះដែលទទួលបានការឆ្លើយតបដោយឡែកបញ្ហានិងអនុសាសន៍ ​ដែលនៅសល់ត្រូវបានរៀបចំធ្វើបច្ចុប្បន្នភាព ​ ដើម្បីយកទៅពិភាក្សាបន្ថែមនៅក្នុងសិក្ខាសាលាថ្នាក់តំបន់ មុនលើកយកមកពិភាក្សាបន្តនៅថ្នាក់ជាតិ។

តាមរបាយការណ៍៖ មូលហេតុដែលខកខានមិនបានរៀបចំកិច្ចប្រជុំជាមួយអាជ្ញាធរខេត្តទាំងពីរគឺ

  • ខេត្តព្រះវិហារៈគណអភិបាលលខេត្តខ្វះកិច្ចសហការណ៍  ដោយព្យាយាមមិនផ្តល់ការសម្របសម្រួល ​បើទោះសមា​គមអាដហុកបានខិតខំរៀបចំលិខិតស្នើសុំកិច្ចសហប្រតិបត្តិការ  និងអញ្ជើញចូលរួម  ប៉ុន្តែអស់   រយៈពេលជាង២សប្តាហ៍  រដ្ឋបាលខេត្តនៅតែមិនឆ្លើយបតលិខិត  ទូរស័ព្ទជាច្រើនដងមិនទទួល  ទៅដល់ការិយាល័យក៏មិនបានជួបជាច្រើនដង។
  • ខេត្តបាត់ដំបងៈ ដោយសារគណៈអភិបាលខេត្ត និងមន្រ្តីមួយចំនួនមានភារៈកិច្ចមមាញឹកក្នុងការចុះពង្រឹងបក្ស​មុនពេលយុទ្ធនាការបោះឆ្នោតឃុំ-សង្កាត់មកដល់ដូច្នោះហើយមិនមានពេលចូលរួមកិច្ចប្រជុំបាន។

០២ សិក្ខាសាលាប្រចាំតំបន់ ដែលមានអ្នកចូលរួម   ជាតំណាងសហគមន៍មូលដ្ឋានសរុបចំនួន១២៧នាក់ មកពី៣៥សហគមន៍ផ្សេងៗគ្នា នៃខេត្តគោលដៅទាំង៨។​ សិក្ខាសាលាទី១ធ្វើនៅខេត្តកំពង់ចាម មានអ្នកចូលរួមចំនួន៦៥នាក់​ (រួមទាំងតំណាងមកពីអង្គការសហប្រជាជាតិ) មកពីខេត្តចំនួន០៤គឺ ខេត្តរតនៈគីរី ខេត្តកំពង់ចាម ខេត្តមណ្ឌលគីរី និងខេត្តសៀម រាប​​  និងសិក្ខាសាលាទី២ ​ ធ្វើនៅខេត្តបន្ទាយមានជ័យ    មានអ្នកចូលរួមចំនួន៦២នាក់មកពីខេត្តចំនួន០៤គឺ ខេត្តកំពង់ឆ្នាំង  ខេត្តបាត់ដំបងខេត្តព្រះវិហារ និងខេត្តបន្ទាយមានជ័យ។

 

 

 

សិក្ខាសាលានេះ   ផ្តល់ឱកាសតំណាងសហគមន៍មូលដ្ឋាន    អាចចែករំលែកការព្រួយបារម្ភណ៍ បញ្ហាប្រឈមរបស់សហគមន៍ខ្លួន​   ពាក់ព័ន្ធនឹងសេរីភាពមូលដ្ឋាន​​ ដល់អ្នកចូលរួម ​​ព្រមទាំងរួមគ្នាដើម្បីផ្តល់អនុសាសន៍ដល់រដ្ឋាភិបាល    បន្តស្វែងរកដំណោះស្រាយ បញ្ហាប្រឈម និងចូលរួមរៀបចំផែនការយុទ្ធសាស្រ្តតស៊ូមតិសំរាប់សិក្ខាសាលាថ្នាក់ជាតិ។

 

 

ឆ្លងតាមសកម្មភាព កិច្ចប្រជុំថ្នាក់មូលដ្ឋាន​ ចំនួន១២៨លើក កិច្ចប្រជុំ​ថ្នាក់ខេត្ត​០៦លើក  និងសិក្ខាសាលាប្រចាំតំបន់​០២លើក  ​ អាចប្រមូលបានធាតុចូល ដើម្បីដាក់ជូនសិក្ខាសាលាជាតិ  ដែលមានក្រសួងពាក់ព័ន្ធចូលរួមរកដំណោះស្រាយ  ជាពិសេសក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ជាដើម។  ធាតុចូលដែលប្រមូលបានក្រោយមិនមានដំណោះស្រាយច្បាស់លាស់ពីអាជ្ញាធរថ្នាក់ក្រោមជាតិដូចជា៖ បញ្ហាប្រឈមនិងអនុសាសន៍របស់សហគមន៍មូលដ្ឋាន ព្រមទាំងផែនការសកម្មភាព កំណត់ដោយសហគមន៍ ក្នុងគោលបំណងស្នើសុំឲ្យមានការផ្លាស់ប្តូរនិងយល់ព្រមពីរដ្ឋាភិបាល៖

០១​ សិក្ខាសាលាថ្នាក់ជាតិ មានរយៈពេល២ថ្ងៃ(២៣-២៤ ខែសីហា ឆ្នាំ២០២២)នៅសណ្ឋាគារសាន់វេ ដែលមានអ្នកចូលរួមសរុប១៤៣នាក់ (ស្រី៤៩នាក់) ​ក្នុងនោះ តំណាងសហគមន៍មូលដ្ឋានចំនួន១១៣នាក់អង្គការសង្គមស៊ីវិល​២៤នាក់  អ្នកយកព័ត៌មានសង្គម០៥នាក់  និងតំណាងគណម្មាធិការសិទ្ធិមនុស្ស០១នាក់ (អវត្ត មានតំណាងក្រសួងមហាផ្ទៃ និងតំណាងក្រសួងយុត្តិធម៌)។ សិក្ខាសាលា ទទួលបានលទ្ធផលគួឲ្យកត់សំគាល់ ដូចជា៖ បញ្ហប្រឈមរបស់សហគមន៍១៧ចំណុច ការឆ្លើយបតរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ១៤ចំណុច និងសំណូំពរ(អនុសាសន៍)របស់សហគមន៍២៦ចំណុច   ហើយ​​តំណាងគណម្មាធិការសិទ្ធិមនុស្ស បាន​សន្យានាំយក

របគំហើញទាំងនេះ  ទៅដាក់បញ្ចូលក្នុងរបៀបវរៈ ប្រជុំពិភាក្សា   រវាងក្រុមបច្ចេកទេសសិទ្ធិមនុស្ស ដែលមានសមាសភាពមកពីអន្តរៈក្រសួងចំនួន២០ ដើម្បីរកដំណោះស្រាយជូនប្រជាសហគមន៍។ ទន្ទឹមនេះតំណាងមជ្ឍ​​​​ មណ្ឌលសិទ្ធិមនុស្សកម្ពុជា និងសម្ព័ន្ធខ្មែរ ជំរឿននិងការពារសិទ្ធិមនុស្សលីកាដូ  បានឯកភាពទាំងស្រុង ចំពោះរបាយការណ៍របកគំហើញរបស់សមាគមអាដហុក ខណៈដែលប្រធានសមាគមអាដហុកបានសង្គត់ធ្ងន់ថាតាមរយៈការចូលរួមកិច្ចប្រជុំថ្នាក់មូលដ្ឋាន និងថ្នាក់ខេត្ត   អាជ្ញាធរ បានទទួលស្គាល់រួចហើយ ចំពោះបញ្ហាប្រឈម និងសំណូមពរ(អនុសាសន៍)របស់សហគមន៍មូលដ្ឋាន  ព្រមទាំងបានឆ្លើយតបសហគមន៍ចំពោះបញ្ហាប្រឈមមួយចំនួនទៀតផង។

បញ្ហាទូទៅ៖​​ បញ្ហាពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវគមនាគមន៍នៅក្នុងសហគមន៍  បញ្ហាសុខុមាលភាពនិងអនាម័យ  បញ្ហាសន្តិសុខ និងសុវត្ថិភាពក្នុងភូមិ-ឃុំ  បញ្ហាចំណាកស្រុក បញ្ហានេសាទខុសច្បាប់ បញ្ហាវិវាទដីធ្លីដោយអ្នកមានអំណាច-មានប្រាក់  និងការរានព្រៃអភិរក្សដោយខុសច្បាប់   ការបិទទឹកអាងត្រពាំងថ្មនាំឲ្យប៉ះពាល់ដល់ការធ្វើស្រែរបស់ប្រជាពលរដ្ឋនៅជុំវិញនោះ   បញ្ហាហឹង្សាក្នុងគ្រួសារ   បញ្ហាសេដ្ឋកិច្ចប្រជាពលរដ្ឋធ្លាក់ចុះ-ក្រីក្រ-ជំពាក់ធនាគារមិនមានប្រាក់សង។

  1. អាជ្ញាធរមូលដ្ឋានកន្លែងខ្លះតែងតែ​ឃ្លាំមើល តាមដាន និងសួរនាំ ហើយតម្រូវឲ្យសហគមន៍រាយការណ៍នៅពេលត្រឡប់ពីចូលរួមអង្គប្រជុំ ឬសិក្ខាសាលាជាមួយអង្គការសង្គមស៊ីវិល។
  2. អាជ្ញាធរគំរាមថាប្រយ័ត្នជាប់គុគ! បើចូលរួមប្រជុំ  ឬវគ្គជាមួយអង្គការត្រូវតែរាយការណ៍ឲ្យអាជ្ញាធរពេលចេញទៅចូលរួមប្រជុំ ពាក់ព័ន្ធការដាក់ពាក្យបណ្តឹងតវ៉ាករណីដីធ្លី។
  3. អាជ្ញាធរកន្លែងខ្លះ ចាត់ទុកថាជាក្រុមប្រឆាំង ចំពោះសហគមន៍ណា ដែលហ៊ានរិះគន់ដើម្បីស្ថាបនា លើភាព​ អសកម្មនៃការផ្តល់សេវាសាធារណៈឬនិយាយពីបញ្ហាអំពើពុករលួយជាដើម។
  4. អាជ្ញាធរមូលដ្ឋានរឹតត្បិតសហគមន៍មិនឲ្យនិយាយ ឬប្តឹងតវ៉ារឿងបញ្ហាដីធ្លី-បញ្ហាព្រៃឈើ។
  5. អាជ្ញាធររារាំងមិនឲ្យសហគមន៍ឡើងទៅដាក់ញ្ញាតិនៅសាលាខេត្ត ឬនៅក្រសួង។
  6. អាជ្ញាធរ មិនបានរក្សាភាពសម្ងាត់ ចំពោះការរាយការណ៍ របស់សហគមន៍​អំពីបទល្មើសផ្សេងៗ​នាំឲ្យប៉ះពាល់ដល់សន្តិសុខសុវត្ថិភាពផ្ទាល់ខ្លួនលែងហ៊ានរាយការណ៍។
  7. ការបញ្ចេញមតិពាក់ព័ន្ធរឿងនយោបាយត្រូវបានរឹតត្បឹតនិងបំភិតបំភ័យ ពីសំណាក់អាជ្ញាធរ។
  8. អាជ្ញាធរមិនផ្តល់ឪកាសដល់អ្នកដែលមានទស្សនៈផ្ទុយបានចូលរួមម។
  9. ក្រុមប្រឹក្សាឃុំមិនទាន់ផ្តល់កិច្ចសហការក្នុងការអនុញ្ញាតសហគមន៍បានចូលរួមកិច្ចប្រជុំប្រចាំខែ។
  10. អាជ្ញាធរ មានការរឹតត្បឹត រើសអើងសហគមន៍ ក្នុងការចូលរួមសកម្មភាពការងារជាមួយសង្គមស៊ីវិលនិងសកម្មភាពនយោបាយ (ដូចជា៖តាមឃ្លាំមើល-សួរនាំ-ថតរូប-គំរាមកំហែង)  ដោយចោទប្រកាន់-លាបពណ៌ថាមាននិន្ននាការគណបក្សនយោបាយ។
  11. អាជ្ញាធរភូមិ រារាំងរឹតត្បឹត យុវជនក្នុងការចូលរួមសកម្មភាពសង្គមផ្សេងៗដូចជាការជួសជុលផ្លូវ  ការចែករំលែកចំណេះដឹងអំពីសិទ្ធិ អំពីតួនាទីពលរដ្ឋ។ ​​
  12. អាជ្ញាធរសមត្ថកិច្ចរឹតត្បឹតសកម្មជួបជុំរបស់អង្គការសង្គមស៊ីវិល និងសហគមន៍​​នៅតាមមូលដ្ឋានតម្រូវឲ្យជូនដំណឹង សុំការអនុញ្ញាតិ ទាមទារលិខិតស្នាម-ឯកសារផ្សេងៗ ​ ថតរូប  អង្គុយស្តាប់ ព្រមទាំងប្រាប់ទីតាំងបញ្ជូនរូបថតសកម្មភាព​ឱ្យអាជ្ញាធរផង។
  13. ប្រជាពលរដ្ឋមានការភ័យខ្លាចក្នុងការបង្ហោះសារបញ្ចេញមតិពាក់ព័ន្ធរឿងនយោបាយ។
  14. អាជ្ញាធរអប្សរា មិនបានផ្តល់ដំណោះស្រាយសមរម្យចំពោះមតិស្នើសុំរបស់ប្រជាសហគមន៍ពាក់ព័ន្ធករណីសិទ្ធិមានលំនៅដ្ឋាន។
  15. ជ្ញាធរឃុំគម្រាម និងកោះហៅ​ទៅសួរនាំ ដោយគ្រាន់តែតំណាងសហគមន៍លើកបញ្ហាដីធ្លីក្នុងកិច្ចប្រជុំ ​។​
  16. មន្រ្តីបរិស្ថានមិនអនុញ្ញាតឲ្យប្រជាសហគមន៍ចូលរួមឃ្លាំមើល និងការពារទ្រព្យសម្បត្តិសាធារណៈ ដូចជានៅខេត្តព្រះវិហារខេត្តមណ្ឌលគីរី​ខេត្តរតនគីរី​  ខេត្តសៀមរាប។
  17. ប្រជាពលរដ្ឋឃើញបទល្មើសព្រៃឈើទៅរាយការណ៍ អាជ្ញាធរឃុំថាគ្មានបទល្មើសនឹងទេ ហើយអាជ្ញាធរឃុំប្រាប់ថាកុំនិយាយចេញក្រៅ ព្រោះអ្នកប្រព្រឹត្តជាអ្នកមានអំណាច។

  1. សហគមន៍សហការណ៍ផ្តល់ព័ត៌មានដល់អាជ្ញាធរ និងសមត្ថកិច្ច  ហើយសូមកុំព្រួយបារម្មណ៍ពេលឃើញសមត្ថកិច្ចចុះទៅសួរសុខទុក្ខ និងសួរព័ត៌មានតាមភូមិ។
  2. សូមរៀបចំឲ្យមានកិច្ចប្រជុំសន្ទនាគ្នារវាងសហគមន៍និងអាជ្ញាធរមូលដ្ឋានឲ្យបានញឹកញាប់។
  3. សហគមន៍ជួយផ្សព្វផ្សាយពីសិទ្ធិអំណាចនិងច្បាប់ដល់ពលរដ្ឋ។
  4. ពង្រឹងកិច្ចសហការណ៍គ្នាល្អរវាងអាជ្ញាធរនិងសហគមន៍។
  5. អាជ្ញាធរមូលដ្ឋាន សហការណ៍ជាមួយសហគមន៍ ដើម្បីជួយជម្រុញការផ្សព្វផ្សាយចំណេះដឹងពាក់ព័ន្ធសេរីភាពមូលដ្ឋាន។
  6. ប្រឹងប្រែងរកដំណោះស្រាយយ៉ាងណាដើម្បីលុបបំបាត់ការរើសអើងចំពោះអ្នកមានមតិផ្ទុយ។
  7. អាជ្ញាធរមិនហាមឃាត់សកម្មភាពប្រជុំ-ផ្សព្វផ្សាយអ្វីទេ តែសូមអ្នករៀបចំកម្មវិធី ជូនដំណឹងអាជ្ញាធរមូលដ្ឋានដើម្បីការការពារសន្តិសុខ។
  8. ការស្នើសុំរបស់សហគមន៍​ ចូលរួមកិច្ចប្រជុំប្រចាំខែក្រុមប្រឹក្សាឃុំ/សង្កាត់ជាសិទ្ធិ ​និងកាតព្វកិច្ចដែលមានចែងក្នុងច្បាប់។
  9. អាជ្ញាធរឃុំមិនដែលមានការរើសអើងចំពោះអ្នកមានទស្សនៈផ្ទុយទេ ប៉ុន្តែការបញ្ចេញមតិត្រូវតែមានភាពពិតប្រាកដ និងគ្មានបង្កប់ភាពញុះញុង។
  10. អាជ្ញាធរភូមិ-ឃុំ នឹងរៀបចំធ្វើលិខិតអញ្ជើញ តំណាងសហគមន៍ចូលរួមប្រជុំក្រុមប្រឹក្សាឃុំប្រចាំខែ(ពេលចប់កូវិត១៩)។
  11. អាជ្ញាធរភូមិ-ឃុំមិនបាន ហាមឃាត់ ​ រឹតត្បឹត  សិទ្ធិសេរីភាពជួបជុំ  និងសិទ្ធិបញ្ចេញមតិទេ  ព្រោះជាសិទ្ធិប្រជាពលរដ្ឋ  ប៉ុន្តែពួកគេ​ខ្លាចដោយខ្លួនឯង។
  12. អាជ្ញាធរឃុំនឹងធ្វើការណែនាំមេភូមិប៉ុន្តែក្រុមយុវជន​ ត្រូវផ្តល់/ប្រាប់មេភូមិ ឲ្យច្បាស់អំពីគោលបំណងនៃសកម្មភាពជាក់លាក់ជាមុន។
  13. ដោយសារការធ្វើសកម្មភាពនោះមិនបានជូនដំណឹងអាជ្ញាធរជាមុននិងធ្វើក្នុងអំឡុងពេលកូវិដ១៩។​
  14. គ្រាន់តែអាជ្ញាធរឃុំនិងប៉ូលីសប៉ុស្តិ៍ចុះទៅសួរនាំ ហើយថតរូបសកម្មភាព  ដែលកំពុងធ្វើគឺមិនមែនជាការរឹតត្បឹត ឬក៏គំរាមកំហែងសិទ្ធិសេរីភាពអ្វី   តាមពិតមិនខុសច្បាប់អ្វីទេ   បើសកម្មភាពនោះត្រូវច្បាប់ខ្លាចអ្វីគ្រាន់គេសួរនាំ-ថតរូប។

  1. សំណូមពរឲ្យអាជ្ញាធររៀបចំកិច្ចប្រជុំជាមួយសហគមន៍ជាទៀងទាត់ដើម្បីដោះស្រាយបញ្ហាផ្សេងៗ។
  2. សូមក្រសួងមហាផ្ទៃធ្វើការផ្សព្វផ្សាយពង្រឹងសមត្ថភាព  មន្រ្តីមូលដ្ឋាន យល់ដឹងអំពីច្បាប់ជាតិ ច្បាប់អន្តរជាតិ ស.ជ.ណ និងបញ្ញាតិពាក់ព័ន្ធនានា។
  3. ស្នើសុំរដ្ខាភិបាលចេញសេចក្តីណែនាំ​ ដល់អាជ្ញាធរមូលដ្ឋាន បើកទូលាយដល់ពលរដ្ឋបានចូលរួមប្រជុំជាសាធារណជាមួយក្រុមប្រឹក្សាឃុំសង្កាត់។
  4. ក្រសួងមហាផ្ទៃណែនាំអាជ្ញាធរខេត្ត ផ្តល់សិទ្ធិឲ្យប្រជាពលរដ្ឋដាក់ញ្ញាតិ  និងពាក្យបណ្តឹងផ្សេងៗ ដោយគ្មានការហាមឃាត់ និងរារាំង។
  5. សូមរដ្ឋបាលព្រៃឈើ ជួយពន្លឿនការបង្កើតសហគមន៍ព្រៃឈើ នៅឃុំអញ្ចាញរូងនិងឃុំពេជ្រចង្វា ខេត្តកំពង់ឆ្នាំង​ ​និង ស្រុកជាំក្សាន្ត ស្រុកឆែប និងស្រុកត្បែងមានជ័យ​ ខេត្តព្រះវិហារ។
  6. អាជ្ញាធរថ្នាក់ជាតិនិងក្រោមជាតិ ត្រូវធ្វើយ៉ាងណាដើម្បីធានាថា ប្រជាពលរដ្ឋមានសិទ្ធិក្នុងការបញ្ចេញមតិដោយគ្មានការភ័យខ្លាចក្នុងគោលដៅអភិវឌ្ឍន៍សហគមន៍។
  7. សូមឲ្យអាជ្ញាធរមានកិច្ច សហការណ៍ល្អជាមួយប្រជាពលរដ្ឋជួយរកដំណោះស្រាយ  ជួយគាំទ្រលើកទឹកចិត្តរាល់កិច្ចអន្តរាគមន៍។
  8. អាជ្ញាធរភូមិ-ឃុំកុំមានការរឹតត្បឹត គោរពសិទ្ធិសេរីភាពមូលដ្ឋាន  ជាពិសេសសេរីភាពបញ្ចេញមតិ និងសេរីភាពជួបជុំ – ចំពោះអ្នកដែលគិតថាមានទស្សនៈផ្ទុយ។
  9. អាជ្ញាធរបើកចិត្តទូលាយ-ផ្តល់ឱកាសតំណាងសហគមន៍បានចូលរួមប្រជុំក្រុមប្រឹក្សាឃុំប្រចាំខែ​ – កុំរងចាំរហូតដល់ពេលចប់កូវិដ។
  10. អាជ្ញាធររក្សាការសម្ងាត់សន្តិសុខ-សុវត្ថិភាពផ្ទាល់ខ្លួនអ្នករាយការណ៍ព័ត៌មានបទល្មើស។
  11. អាជ្ញាធរមានអព្យាក្រឹត្យភាពមិនលំអៀង-មិនប្រកាន់និន្នាការនយោបាយនិងបញ្ឍប់ការលាបពណ៌គ្នា។
  12. សូមឲ្យអាជ្ញាធរស្តាប់មតិផ្ទុយហើយធ្វើការពិចារណាដោយកុំចាត់ទុកជាក្រុមប្រឆាំង។
  13. ក្រសួងមហាផ្ទៃ​ ចេញសេចក្តីណែនាំអាជ្ញាធរមូលដ្ឋានឈប់ឃ្លាំមើលតាមដានសួរនាំ-ថតរូប សុំបញ្ជីវត្ត​មាននូវសកម្មភាពការងារសហគមន៍​ និងតម្រូវឲ្យសហគមន៍រាយការណ៍ពេលមុនទៅចូលរួមនិងត្រឡប់ពីចូល រួមសកម្មភាពជាមួយអង្គការសង្គមស៊ីវិលវិញ។
  14. អាជ្ញាធរជាតិដោះស្រាយបញ្ហាដីធ្លីអាជ្ញាធរអប្សរា ក្រសួងដែនដី  ជម្រុញ ការចូលរួមរកដំណោះស្រាយករណីលំនៅដ្ឋានរបស់ប្រជាសហគមន៍។
  15. ក្រសួងមហាផ្ទៃចេញសេចក្តីណែនាំអាជ្ញាធរមូលដ្ឋាន អំពីសេរីភាពចូលរួមនយោបាយនិងការឃោស​នានយោបាយក្នុងការបោះឆ្នោត។
  16. អាជ្ញាធរឃុំត្រូវគោរពច្បាប់-សេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃពាក់ព័ន្ធសកម្មរបស់អង្គការសង្គមស៊ីវិល។
  17. អាជ្ញាធរខេត្តណែនាំអាជ្ញាធរមូលដ្ឋាន​ ពាក់ព័ន្ធការគម្រាមតំណាងសហគមន៍ក្នុងការបញ្ចេញមតិ។
  18. ក្រសួងមហាផ្ទៃគួរតែបញ្ចូលបន្ថែម កញ្ចប់ថវិកាឃុំ-សង្កាត់ ជួយដល់សហគមន៍ នេសាទ ព្រៃឈើក្នុងការថែរក្សានិងអភិរក្សធនធានធម្មជាតិ។
  19. នៅពេលប្រជុំក្រុមប្រឹក្សាឃុំ-សង្កាត់ អាជ្ញាធរ គួរតែផ្តល់ឳកាសឲ្យសហគមន៍លើកបញ្ហារបស់សហគមន៍ដាក់បញ្ចូលទៅក្នុងរបៀបវារៈប្រជុំ។
  20. ក្រសួងមហាផ្ទៃ ធ្វើការណែនាំអាជ្ញាធរមូលដ្ឋាន ឲ្យយល់អំពីអ្វីដែលហៅថាបរិហាបំពុលសង្គម  ញ៉ុះញ៉ុងមុនធ្វើការចោទប្រកាន់ទៅលើប្រជាពលរដ្ឋ ដែលបញ្ចេញមតិបង្ហោះតាមបណ្តាញសង្គម Facebookនិយាយអំពីបញ្ហាដីធ្លី និងព្រៃឈើ ។
  21. អាជ្ញាធរគួរតែ ជួយទប់ស្កាត់ ជាមួយសហគមន៍ក្នុងការការពារអភិរក្សធនធានធម្មជាតិ
  22. អាជ្ញាធរ ឃុំ-សង្កាត់ គួរធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីថវិកា ចំណូលចំណាយថវិការឃុំ-សង្កាត់
  23. ក្រសួងយុត្តិធម៌បង្កើតការិយាល័យជួយសរសេរពាក្យបណ្តឹងនិងប្រឹក្សាយោបល់នៅតាមមូលដ្ឋាន
  24. អាជ្ញាធរជូនដំណឹងផ្សព្វផ្សាយចូលរួម ពាក់ព័ន្ធនឹងផែនការការអភិវឌ្ឍន៍ ឬវិនិយោគ
  25. មន្រ្តីបរិស្ថានត្រូវទទួលស្គាល់ការចូលរួមរបស់បណ្តាញអ្នកការពារព្រៃឈើ និងបើកសិទ្ធិឲ្យទូលាយដើម្បីឱ្យ បណ្តាញចូលរួមឃ្លាំមើល និងការពារព្រៃសហគមន៍។
  26. អាជ្ញាធរត្រូវយកចិត្តទុកដាក់រាល់ការរាយការណ៍ពីបទល្មើល និងអន្តរាគមន៍ទប់ស្កាត់ឱ្យទាន់ពេលវេលា និងមានទំនួលខុសត្រូវ។

Report_Output_2_4_របាយការណ៍របកគំហើញសំរាប់ក្រសួង_ស្ថាប័នពាក់ព័ន្ធ_EN-KH