សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(អាដហុក) កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីវេទិកាសម្រាប់យុវជនជំនាន់ក្រោយស្តីអំពី “សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ” ស្ថិតនៅសណ្ឋាគារភ្នំប្រុស ភូមិទី៣ សង្កាត់កំពង់ចាម ក្រុង/ខេត្តកំពង់ចាម ដែលមានអ្នកចូលរួមសរុប ចំនួន៥៧នាក់ ស្រ្តី ៤៣នាក់ ។
គោលបំណង៖
- ពង្រឹងចំណេះដឹងបន្ថែមដល់យុវជនផ្នែកសិទ្ធិមនុស្ស សេរីភាពមូលដ្ឋាន និងលទ្ធិប្រជាធិបតេយ្យ។
- ផ្តល់ឱកាសយុវជនបានជួបពិភាក្សាជាមួយអ្នកជំនាញ អ្នកវិភាគឯករាជ្យផ្នែកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ សេរីភាពមូលដ្ឋាន។
- ផ្តល់ឱកាសយុវជនបានចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក។