ក្រុមស្ត្រីថ្ងៃសុក្រជាង ១០នាក់ដើរដង្ហែទាមទារឱ្យដោះលែងអ្នកទោសនយោបាយ និងអ្នកទោសមនសិការ

ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង៨នឹង៣០នាទីព្រឹក ក្រុមស្ត្រីថ្ងៃសុក្រ ប្រមាណជាង១០នាក់ បានមកជួបជុំគ្នាស្ថិតនៅស្ថានីប្រេងសូគីម៉ិច ក្បែរស្ពានស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទាមទារឱ្យមានការដោះលែង អ្នកទោសនយោបាយ និងអ្នកទោសមនសិការ។ សកម្មភាពពួកគាត់ថ្ងៃនេះដើរដង្ហែ ក្នុងដៃមានកាន់បដាដោយសរសេរពាក្យថា “ដោះលែងអ្នកទោសនយោបាយ”និង “ដោះលែងឪពុកខ្ញុំ គាត់គ្មានកំហុសទេ” […] រួមជាមួយនឹងរូបថត និងមានការស្រែកទាមទារផងដែរ ការដង្ហែនេះ ត្រូវបានតាមឃ្លាំមើលពីសំណាក់កងសន្តិសុខប្រមាណជា២០នាក់ រហូតទៅដល់ផ្សារថ្មី និងត្រូវបានរំសាយនៅម៉ោង១០នឹង៣០នាទីព្រឹកនេះ ៕