ក្រុមយុវជន ពលរដ្ឋខ្មែរដែលស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិ ប្រមាណជាង ២០នាក់ នៅម៉ោង៧ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានធ្វើយុទ្ធនាការជិះកង់ដង្ហែញត្តិ ចាប់ពីទីលានប្រជាធិបតេយ្យ ទៅ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងទៅខុទ្ទកាល័យសម្តេច ហ៊ុន សែន ។ ការដង្ហែញត្តិទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជា លុបចោលអាជ្ញាប័ណ្ណនាំចេញឈើកែច្នៃទៅបរទេសរបស់ក្រុមហ៊ុនអង្គរផ្លាយវូត ខូ អិលធីឌី ៥ឆ្នាំបន្ថែមទៀត ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៦ ក្រោយពីទទួលញត្តិ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សន្យាថាប្រហែល១សប្តាហ៍និងឆ្លើយតប ៕