កិច្ចសន្ធនាផ្សព្វផ្សាយសម្រាប់យុវជនស្តីពី សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ ខេត្តបាត់ដំបង

កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) បានបើកវគ្គកិច្ចសន្ធនាផ្សព្វផ្សាយសម្រាប់យុវជនស្តីពី សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ នៅសណ្ឋាគារ ប្រេស៊ីដង់ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ អ្នកចូលរួមសរុប ៧១នាក់ ស្រ្តី ៣៧នាក់ និង១៦អង្គ។ ដែលមានវាគ្មិន ២រូប ១. លោក នី សុខា ប្រធានសមាគម អាដហុក ២. លោក ស៊ំ ចន្ទ័គា អ្នកសម្របសម្រលសមាគមអាដហុក ខេត្តបន្ទាយមានជ័យ។ គោលបំណង៖

១. ពង្រឹងចំណេះដឹងបន្ថែមដល់យុវជន ផ្នែកសិទ្ធិមនុស្ស សេរីភាពមូលដ្ឋាន និងលទ្ធិប្រជាធិបតេយ្យ។

២. ផ្តល់ឱកាសឱ្យយុវជនបានជួបពិភាក្សាជាមួយអ្នកជំនាញ និង វិភាគឯករាជ្យផ្នែកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតយ្យ សេរីភាពមូលដ្ឋាន។

៣. ផ្តល់ឱកាសឱ្យយុវជនបានចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក និងពង្រឹងការកសាង បណ្តាញ។