រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣
យើងខ្ញុំ ជាស្ថាប័នសារព័ត៌មាន និងអង្គការសង្គមស៊ីវិល ដែលមានរាយនាមដូចខាងក្រោម សូមសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះការសម្រេចរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការលុបចោលអាជ្ញា-
ប័ណ្ណសារព័ត៌មានវីអូឌី ដែលជាសារព័ត៌មានឯករាជ្យចុងក្រោយមួយនៅក្នុងប្រទេសកម្ពុជា ។ យើងខ្ញុំ ក៏សូមថ្កោលទោសផងដែរ ចំពោះការបៀតបៀនផ្លូវភេទ និងការគំរាមកំហែងថ្មីៗនេះ ទៅលើស្ត្រីអ្នកសារព័ត៌មានវីអូឌីម្នាក់ ។
ការបិទសារព័ត៌មានវីអូឌី និងការប្រើភាសាបៀតបៀនផ្លូវភេទទៅលើស្រ្តីអ្នកសារព័ត៌មានវីអូឌី បានធ្វើឱ្យបាត់បង់ទំនុកចិត្តទៅលើការអះអាងរបស់រាជរដ្ឋាភិបាលខ្លួនឯងពាក់ព័ន្ធនឹងការគោរពសិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជា និងហាក់ដូចជាកំពុងឆ្លុះបញ្ចាំងពីការខកខានក្នុងការគោរពច្បាប់ស្ដីពីរបបសារព័ត៌មាន ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ។ ការសម្រេចចិត្តលុបចោលអាជ្ញាប័ណ្ណផ្សាយព័ត៌មានរបស់វីអូឌី នៅមុនការបោះ-ឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣នេះ បង្ហាញពីរលកថ្មីមួយនៃមធ្យោបាយគំរាមកំហែងប្រឆាំងនឹងសារព័ត៌មានឯករាជ្យដែលកំពុងមានតិចស្រាប់ ដែលស្រដៀងគ្នាទៅនឹងការបិទកាសែតខេមបូឌា ដេលី ក្នុងឆ្នាំ២០១៧ និងការលក់កាសែតភ្នំពេញប៉ុស្ដិ៍ ក្នុងឆ្នាំ២០១៨ ។
កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ វីអូឌី បានចេញផ្សាយអត្ថបទមួយជាភាសាខ្មែរ ដោយស្រង់យកសម្ដីអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្ដម ផៃ ស៊ីផាន ដែលបានលើកឡើងថា “វាមិនមែនជារឿងខុសឆ្គងទេ ការដែលឯកឧត្ដម ហ៊ុន ម៉ាណែត ដើរតួជំនួសឪពុក ក្នុងការផ្ដល់ជំនួយឱ្យប្រទេសតួគី” ។ ក្រោយមក ឯកឧត្ដម
ហ៊ុន ម៉ាណែត បានបង្ហោះសារនៅលើបណ្ដាញសង្គមដោយបានបដិសេធថា មិនបានដើរតួនាទីនេះទេ ព្រមទាំងបានសូមឱ្យមានការកែតម្រូវជាបន្ទាន់ ក៏ដូចជាសូមឱ្យវីអូឌី ផ្ដល់ភស្ដុតាងពីការចុះហត្ថលេខារបស់ឯកឧត្ដម នៅលើឯកសារផ្ដល់ជំនួយនោះ ។
នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែនបានបង្ហោះសារនៅលើទំព័រហ្វេសប៊ុក ដោយទាមទារឱ្យវីអូឌី ធ្វើការសុំទោសជាសាធារណៈ ចំពោះរាជរដ្ឋាភិបាល និងកូនរបស់សម្ដេច ក្នុងរយៈពេល ៧២ម៉ោង ពុំនោះទេ សម្ដេចលើកឡើងថា សម្ដេចនឹងបញ្ជាឱ្យក្រសួងព័ត៌មាន លុបចោលអាជ្ញាប័ណ្ណផ្សាយព័ត៌មានរបស់វីអូឌី ។ នៅថ្ងៃទី១២ ខែកុម្ភៈ សម្ដេច ហ៊ុន សែន បានបង្ហោះសារមួយទៀតនៅលើហ្វេសប៊ុក ដោយកំណត់ឱសានវាទត្រឹមម៉ោង១០ព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ។
ការកំណត់ឱសានវាទរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញពីការគំរាមកំហែងធ្ងន់ធ្ងរ ដល់
ស្ថាប័ន និងអ្នកសារព័ត៌មានឯករាជ្យទាំងអស់នៅកម្ពុជា ។ កម្ពុជាមានច្បាប់ដែលមានស្រាប់ សម្រាប់ដោះស្រាយចំពោះការសម្រង់សម្ដី ឬអង្គហេតុមិនត្រឹមត្រូវ នៅក្នុងការរាយការណ៍ព័ត៌មានមួយ ។ មាត្រា១០នៃច្បាប់ស្ដីពីរបបសារព័ត៌មាន នៅកម្ពុជា ចែងថា មនុស្សមានសិទ្ធិទាមទារឱ្យមានការកែតម្រូវ និងការឆ្លើយតបពីអ្នកផ្សាយព័ត៌មាន នៅពេលដែលពួកគេយល់ថា សេចក្ដីថ្លែងការណ៍មួយមិនត្រឹមត្រូវ ហើយអ្នកផ្សាយព័ត៌មាន ត្រូវឆ្លើយតបក្នុង
រយៈពេល ៧ថ្ងៃ ។ ពួកគេ ក៏មានសិទ្ធិផងដែរ ក្នុងការប្ដឹងទៅតុលាការពីបទបរិហាកេរ្តិ៍ និងបទមួលបង្កាច់ ។
ការសម្រេចរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការមិនប្រើច្បាប់នេះ ហើយបែរជាលុបចោលអាជ្ញាប័ណ្ណរបស់វីអូឌី ក៏ដូចជា ក្រសួងព័ត៌មាន ពាក់ព័ន្ធនឹងការបង្ហោះសារលើហ្វេសប៊ុករបស់ឯកឧត្ដម ខៀវ កញ្ញារិទ្ធ ដោយបានប្រកាសថា ជាមេរៀនមួយ សម្រាប់សារព័ត៌មានផ្សេងទៀត បង្ហាញថា ចលនានេះត្រូវបានធ្វើឡើងដើម្បីបំបិទសំឡេងសារព័ត៌មានឯករាជ្យមួយដែលនៅសេសសល់នៅក្នុងប្រទេស មុនការបោះឆ្នោតថ្នាក់ជាតិ ។
គិតត្រឹមព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ការចូលទៅកាន់គេហទំព័រវីអូឌី ទាំងភាសាខ្មែរ និងភាសាអង់គ្លេស បង្ហាញថា មានការបិទខ្ទប់ (block) ដោយក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិត និងអ្នកផ្ដល់សេវាទូរស័ព្ទចល័តជាច្រើន នៅក្នុងប្រទេសកម្ពុជា ។
យើងខ្ញុំ សូមស្នើសុំដោយទទូចឱ្យរាជរដ្ឋាភិបាល ដោះស្រាយបញ្ហានេះ ប្រកបដោយការអត់ធ្មត់ វិជ្ជាជីវៈ និងការគោរព ដែលស្របទៅនឹងច្បាប់កម្ពុជា និងមិនប៉ះពាល់ដល់លំហរសារព័ត៌មាននៅកម្ពុជា ។ យើងខ្ញុំ យល់ថា ការបិទវីអូឌី អាចនឹងបង្ហាញពីដំណើរថយក្រោយស្ទើរតែទាំងស្រុង ទាំងសេរីភាពសារព័ត៌មាន និងនីតិរដ្ឋនៅកម្ពុជា ។
លើសពីនេះទៅទៀត យើងខ្ញុំ សូមថ្កោលទោសចំពោះភាសាដែលប្រកបដោយការរំលោភបំពាន និងការរើសអើងចំពោះស្រ្តីភេទ ដោយលោក ផែង វណ្ណៈ និងអ្នកផ្សេងទៀត នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រឆាំងនឹងស្រ្តីអ្នករាយការណ៍ព័ត៌មានម្នាក់ ដែលបាននិពន្ធអត្ថបទវីអូឌីដ៏ចម្រូងចម្រាសនេះ ។ យើងខ្ញុំ សង្ឃឹមថា រាជរដ្ឋា-
ភិបាល តាមរយៈក្រសួងពាក់ព័ន្ធដូចជា ក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី នឹងចូលរួមជាមួយពួកយើង ក្នុងការអំពាវនាវឱ្យលោក ផែង វណ្ណៈ និងអ្នកផ្សេងទៀត ធ្វើការសុំទោសចំពោះ ស្រ្តីអ្នករាយការណ៍ព័ត៌មាននោះព្រមទាំងបញ្ឈប់សកម្មភាពមិនត្រឹមត្រូវនៃការបៀតបៀនផ្លូវភេទចំពោះស្រ្តីអ្នករាយការណ៍ព័ត៌មាន ។
អ្នកសារព័ត៌មានមិនគួរត្រូវបានវាយប្រហារ ដោយសារការងារ និងអត្តសញ្ញាណរបស់ពួកគេទេ ។
តួនាទីរបស់សារព័ត៌មានឯករាជ្យ មានសារៈសំខាន់ខ្លាំងណាស់ ចំពោះលទ្ធិប្រជាធិបតេយ្យ ។
គណៈកម្មាធិការនៃអង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្ស បានលើកឡើងថា សេរីភាពសារព័ត៌មាន គឺមានសារៈសំខាន់ខ្លាំងណាស់ នៅក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ និងគួរតែត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការដោយគ្មានការរឹតត្បិត ។
យើងខ្ញុំ សង្ឃឹមយ៉ាងមុតមាំថា រាជរដ្ឋាភិបាល ទទួលស្គាល់ពីតួនាទីដ៏សំខាន់របស់វីអូឌី និងអ្នកសារ-ព័ត៌មានរបស់ពួកគេ រួមជាមួយនឹងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលនៅសេសសល់នៅកម្ពុជា ក៏ដូចជាសិទ្ធិ ក្នុងការប្រកបការងាររបស់ពួកគេ ដោយអនុលោមតាមច្បាប់ និងដោយគ្មានការភ័យខ្លាចពីការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញ ៕
សេចក្ដីថ្លែងការណ៍នេះ គាំទ្រដោយ៖
- សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា)
- បណ្ដាញអ្នកសារព័ត៌មានស្ត្រីកម្ពុជា (CFJ)
- ក្លឹបអ្នកសារព័ត៌មានបរទេសនៃកម្ពុជា (OPCC)
- សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស លីកាដូ
- The Alliance of Independent Journalists/AJI (Indonesia)
- National Union of Journalists of the Philippines/NUJP (Philippines)
- The Center for Investigative Journalism (Malaysia)
- Gerakan Media Merdeka/Geramm (Malaysia)
- Freedom Film Network (Malaysia)
- Journalist Association Timor Leste/AJTL (Timor Leste)
- Foreign Correspondents’ Club of Japan (FCCJ)
- Taiwan Foreign Correspondents’ Club (TFCC)
- សហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិ (អាស៊ីប៉ាស៊ីហ្វិក)
- សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក)
- បណ្តាញយុវជនកម្ពុជា (CYN)
- គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
- សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍ (LRSU)
- សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
- សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
- មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
- សម្ព័ន្ធសហជីពកម្ពុជា (CATU)
- សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)
- អង្គការមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
- The Asian Network for Free Elections (ANFREL)
- សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
- អង្គការសមធម៌កម្ពុជា (EC)
- CIVICUS: World Alliance for Citizen Participation
- វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា
- Jakarta Foreign Correspondents Club (JFCC)
- Kanopi hijau, Indonesia
- MilkTeaAlliance Calendar Team, regional/ transnational
- International Dialogue (IID)
- ALTSEAN-Burma, Myanmar
- Innovation for Change-East Asia, regional network based in Bangkok, Thailand
- MilkTeaAlliance Friends of Myanmar, Myanmar
- Asia Democracy Network (ADN), regional network bases in South Korea
- DAKILA, Philippines
- Ruang MES 56, Yogyakarta, Indonesia
- អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
- សហព័ន្ធសហជីពឯករាជ្យ (INTUFE)
- សហភាពផ្ទះសាមគ្គី (SH)
- EngageMedia, Asia-Pacific
- សហភាពការងារកម្ពុជា (CLC)
- Asian Forum for Human Rights and Development (FORUM-ASIA)
- សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
- សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)
- សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
- Foreign Correspondents Club of Thailand, (FCCT) Professional Committee
- Foreign Correspondents Association of the Philippines (FOCAP)
- ខ្មែរថាវរៈ
- ចលនាមាតាធម្មជាតិ (MNC)
- សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
- សហគមន៍ជនជាតិដើមភាគតិច ចារ៉ាយ (រតនគិរី)
- សហគមន៍ជនជាតិដើមភាគតិចអារ៉ែង (កោះកុង)
- សហគមន៍ជនជាតិភាគតិចគួយ (ព្រះវិហារ)
- សហគមន៍ដក់ពរ (កំពង់ស្ពឺ)
- សហគមន៍ដីធ្លី ១៩៧ (កោះកុង)
- សហគមន៍ដីធ្លីខេត្តប៉ៃលិន
- សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
- សហគមន៍ដីធ្លីជីខលើ (កោះកុង)
- សហគមន៍ដីធ្លីតានូន (កោះកុង)
- សហគមន៍ដីធ្លីព្រែកខ្សាច់ (កោះកុង)
- សហគមន៍ដីធ្លីព្រៃពាយ (កំពត)
- សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
- សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
- សហគមន៍ថ្មដា (ពោធិ៍សាត់)
- សហគមន៍ទន្លូង (ត្បូងឃ្មុំ)
- សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
- សហគមន៍នេសាទកោះស្រឡៅ (កោះកុង)
- សហគមន៍បឹងប្រាំ (បាត់ដំបង)
- សហគមន៍បុស្សស្នោរ (ត្បូងឃ្មុំ)
- សហគមន៍ពាមរស់ (កំពង់ស្ពឺ)
- សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
- សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
- សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
- សហគមន៍ភ្នំក្រោម (សៀមរាប)
- សហគមន៍មានជ័យ (ស្វាយរៀង)
- សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)
- សហគមន៍សាមគ្គីរមាសហែក (ស្វាយរៀង)
- សហគមន៍សាមគ្គីសង្កែពីរមានរិទ្ធិ (ព្រះវិហារ)
- សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)
- សហគមន៍ឡពាង (កំពង់ឆ្នាំង)
- សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)
- អង្គការសមាគមធាងត្នោត
- សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា
- NARA-Youth, the Philippines
- អង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្រ្តី
- អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន
- មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាព
- អង្គការតម្លាភាពកម្ពុជា
- អង្គការអ្នករាយការណ៍គ្មានព្រំដែន (RSF)
- Crisis in Zimbabwe Coalition, Africa
- សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា
download Joint statement_on_VOD_Closure