រាជធានីភ្នំពេញ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
យើងខ្ញុំទាំងអស់គ្នាជាក្រុមអង្គការសង្គមស៊ីវិល រួមមាន អង្គការ សមាគម សហភាពសហជីព និងសហព័ន្ធ សហជីពឯករាជ្យ បណ្តាញយុវជន សហគមន៍មូលដ្ឋាន និងប្រជាពលរដ្ឋ ដែលកំពុងធ្វើការងារក្នុងវិស័យផ្សេងៗ ដូចមានរាយនាមខាងក្រោម បានរួបរួមគ្នារៀបចំប្រារព្ធខួបលើកទី ១១៤ នៃទិវាអន្តរជាតិនារី ០៨ មីនា ក្រោម ប្រធានបទ «ពង្រឹងសិទ្ធិអំណាចស្ត្រី និងក្មេងស្រី ដើម្បីសមភាព ស្ថិរភាពសេដ្ឋកិច្ច និងយុត្តិធម៌សង្គម»។
នៅក្នុងឱកាសនេះ យើងខ្ញុំសូមអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា និង/ឬ ក្រសួងពាក់ព័ន្ធ និយោជក និងក្រុមហ៊ុនម៉ាកយីហោ មានវិធានការជាក់លាក់ប្រកបដោយប្រសិទ្ធភាព និងបន្ទាន់ក្នុងការលុបបំបាត់អំពើហិង្សា ទាក់ទងនឹងយេនឌ័រ និងការបៀតបៀន ដោះស្រាយបញ្ហាទាក់ទងនឹងការកេងបន្លំប្រាក់ឈ្នួលក្នុងខ្សែចង្វាក់ផ្គត់ផ្គង់សម្លៀកបំពាក់ និងធានាពង្រឹងកិច្ចគាំពារផ្នែកសេដ្ឋកិច្ច និងសង្គមសម្រាប់កម្មករនិយោជិតជាស្ត្រី។ យោងតាមរបាយការណ៍ «សម្ពាធក្រោមថ្នេរសាច់ក្រណាត់» លើកឡើងថា ៩១ ភាគរយ កម្មករកាត់ដេរកំពុងជាប់បំណុល ដោយ៧០ភាគរយនៃកម្មករមានការកើនឡើងបំណុលចាប់តាំងពីការរាតត្បាតនៃជំងឺកូវីដ ១៩។ កម្មករជាស្ត្រីត្រូវបានបង្ខំចិត្តខ្ចីបំណុលដែលមានអត្រាការប្រាក់ខ្ពស់ ដែលធ្វើឱ្យពួកគេធ្លាក់ខ្លួនកាន់តែជ្រៅនៅ ក្នុងអន្ទាក់បំណុល។ ជាងនេះទៀត ក្រុមហ៊ុនម៉ាកយីហោ និងក្រុមហ៊ុនផ្តត់ផ្គង់ពុំបានបើកប្រាក់ឈ្នួល និងនៅ ជំពាក់អត្ថប្រយោជន៍នានារបស់កម្មករកាត់ដេរចាប់ពីអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ ដែលនាំឱ្យកម្មករជាច្រើនពាន់គ្រួសារធ្លាក់ខ្លួនក្នុងបំណុល និងមានអារម្មណ៍តានតឹងក្នុងការរកប្រាក់សងបំណុល។
យើងខ្ញុំទទួលស្គាល់ចំពោះសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងសម្រេចបានក្នុង ការការពារ និងការលើកកម្ពស់សិទ្ធិស្រ្តី និងសមភាពយេនឌ័រ អស់រយៈពេលជាង ៧ អាណត្តិមកនេះ ប៉ុន្តែយើង ខ្ញុំសង្កេតឃើញថាអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបៀតបៀន ការរើសអើង ការកេងប្រវ័ញ្ចពលកម្ម ជាពិសេសលើស្ត្រីក្នុងខ្សែចង្វាក់ផ្គត់ផ្គង់សម្លៀកបំពាក់នៅតែបន្តកើតមានគ្រប់ទម្រង់ និងគ្រប់ទីកន្លែង ដូចជា នៅកន្លែងការងារ តាមទីសាធារណៈ តាមផ្ទះ និងតាមអនឡាញជាដើម។
កាលពីខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិនារីលើកទី១១៣ អង្គការសង្គមស៊ីវិលបានចេញសេចក្តីថ្លែងការណ៍រួមដោយបានលើកឡើងនូវតម្រូវការចំនួន១៦ ចំណុច សម្រាប់ជូនរាជរដ្ឋាភិបាលកម្ពុជាដោះស្រាយ ប៉ុន្តែយើងខ្ញុំសង្កេតឃើញថា សំណើ ឬតម្រូវការទាំង១៦ចំណុចនោះនៅពុំទាន់ត្រូវបានរាជរដ្ឋា ភិបាលដោះស្រាយពេញលេញ និងប្រកបដោយប្រសិទ្ធភាពនៅឡើយ។ ហេតុដូច្នោះ នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៤ នៃទិវាអន្តរជាតិនារីនេះ យើងខ្ញុំសូមលើកនូវសំណើ ឬតម្រូវការទាំង១៦ចំណុចនោះឡើងវិញ ដោយបានធ្វើបច្ចុប្បន្នភាពលើតម្រូវការទី ៣,៤,១០,១១,១៤ និង១៦ សម្រាប់ជូនរាជរដ្ឋាភិបាលកម្ពុជាពិចារ- ណា និងដោះស្រាយប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយទន្ទឹមនេះយើងខ្ញុំក៏មានលើកឡើងនូវសំណើមួយចំនួនបន្ថែមសម្រាប់ជូនក្រុមហ៊ុនម៉ាកយីហោ និងក្រុមហ៊ុនផ្គត់ផ្គង់ផងដែរ ដូចខាងក្រោម៖
ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា និង/ឬ ក្រសួងពាក់ព័ន្ធ៖
តម្រូវការទី១៖ បង្កើនចំនួនមត្តេយ្យសហគមន៍និងទារកដ្ឋាន និងពង្រឹងគ្រឹះស្ថានដែលមានស្រាប់ឱ្យ មានគុណភាពនៅតាមសហគមន៍ និងកន្លែងការងារ។
តម្រូវការទី២៖ ធ្វើវិសោធនកម្មច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងបង្កើតឱ្យមានជម្រកសុវត្ថិភាពសម្រាប់ស្ត្រីរងគ្រោះ អ្នករស់រានមានជីវិត ពីអំពើហិង្សាក្នុងគ្រួសារ ស្រ្តីជាកម្មករធ្វើការងារតាមផ្ទះ កម្មករចំណាកស្រុក និងស្ត្រី ងាយរងគ្រោះនៅតាមសហគមន៍។
តម្រូវការទី៣៖ ចាត់វិធានការតាមផ្លូវច្បាប់ឱ្យមានប្រសិទ្ធភាព និងតឹងរ៉ឹងចំពោះអំពើហិង្សា និងការ បៀតបៀនគ្រប់ទម្រង់មកលើស្ត្រី និងក្មេងស្រី ជាពិសេស ស្ត្រីក្រីក្រក្នុងទីក្រុង និងជនបទ ដោយគ្មានការលើកលែង និងធានានូវការការពារសម្រាប់ស្ត្រី និងក្មេងស្រីដែល ងាយរងគ្រោះដោយសារអំពើហិង្សាផ្អែកលើយេនឌ័រ។
តម្រូវការទី៤៖ ចាត់វិធានការរដ្ឋបាលជាក់លាក់ និងបញ្ឈប់ការប្រើប្រាស់អំពើហិង្សា និងការបំភិតបំភ័យគ្រប់រូបភាពលើប្រជាពលរដ្ឋ ស្ត្រីអ្នកការពារសិទ្ធិមនុស្ស សិទ្ធិដីធ្លី សិទ្ធិការងារ និងការងារបរិស្ថាន នៅពេលពួកគេបញ្ចេញមតិបង្ហាញអំពីបញ្ហាប្រឈមក្នុងសហ គមន៍ខ្លួន។
តម្រូវការទី៥៖ ធ្វើការកែទម្រង់ និងពង្រឹងសុវត្ថិភាពស្តង់ដារនៃមធ្យោបាយដឹកជញ្ជូនកម្មករក្នុង វិស័យវាយនភណ្ឌកាត់ដេរ និងដេរស្បែកជើង។
តម្រូវការទី៦៖ កែលម្អលក្ខខណ្ឌការងារ និងពង្រឹងយន្តការការពារអ្នកធ្វើការងារតាមផ្ទះ។
តម្រូវការទី៧៖ ពង្រឹងយន្តការការពារសិទ្ធិពលករចំណាកស្រុកចំពោះការកេងប្រវ័ញ្ចកម្លាំងពលកម្ម ជួញដូរមនុស្ស និងទាសភាពសម័យទំនើប។
តម្រូវការទី៨៖ ពង្រឹងនិងពង្រីកវិសាលភាពនៃប័ណ្ណសមាជិក ប.ស.ស តាមរយៈការចុះ ធ្វើអធិការកិច្ច និងជំរុញឱ្យមានការចុះបញ្ជី និងការបង់វិភាគទាន ប.ស.ស ក្នុងចំណោមនិយោជក ជាពិសេស កម្មករនៅក្នុងវិស័យសំណង់ ក៏ដូចជារោងចក្រកាត់ដេរ វាយនភណ្ឌ ដែលធ្វើការស៊ីឈ្នួលដេរបន្ត (Sub-Contract)។
តម្រូវការទី៩៖ ត្រូវធានាថាកម្មករនៅក្នុងវិស័យសំណង់ និងឡឥដ្ឋមានសម្ភារៈសុខភាព និងសុវត្ថិ ភាពត្រឹមត្រូវតាមច្បាប់ មិនធ្វើការក្នុងលក្ខខណ្ឌបញ្ចាំខ្លួនដោះបំណុល និងសហគ្រាស គ្រឹះស្ថានបានចុះបញ្ជីជាសមាជិក ប.ស.ស។
តម្រូវការទី១០៖ បញ្ឈប់ការបណ្ដេញចេញទាំងអស់ និងខិតខំផ្តល់ប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីបន្ថែម ដល់សហគមន៍ក្រីក្រក្នុងទីក្រុង និងជនបទដើម្បីបង្កើនសុវត្ថិភាពក្នុងការកាន់កាប់ និងគាំទ្រឱ្យមានលំនៅឋានសមរម្យ ព្រមទាំងដាក់បញ្ចូល និងទទួលស្គាល់កសិករ ខ្នាតតូចនៅជនបទ ពិសេស កសិករជាស្រ្តីក្នុងគោលនយោបាយ កិច្ចគាំពារសង្គម គាំទ្របណ្តុះបណ្តាលជំនាញ និងឧបត្ថម្ភទុន។
តម្រូវការទី១១៖ ត្រូវរៀបចំផ្តល់ទីកន្លែងសម្រាប់អ្នកលក់ដូរតូចតាចតាមចិញ្ចើមផ្លូវ និងធានាថាកន្លែងទាំងនោះមានតម្លៃសមរម្យសម្រាប់អ្នកលក់ រួមមាន តាមផ្សារ តាមឆ្នេរ និងតំបន់ ទេសចរណ៍ ហើយព្រមទាំងធ្វើឱ្យមានភាពប្រសើរឡើងសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ នៃសហគមន៍ ដោយផ្តល់អគ្គិសនីសម្រាប់បំភ្លឺផ្លូវដើម្បីការពារស្ត្រី និងក្មេងស្រីពីការបៀតបៀនផ្សេងៗ។
តម្រូវការទី១២៖ ពង្រឹងគុណភាពនៃការបង្រៀនក្នុងម៉ោងរដ្ឋ បង្កើនចំនួនអាហារូបករណ៍សម្រាប់ ជំនាញសិក្សាថ្នាក់ឧត្តមសិក្សា និងកន្លែងស្នាក់នៅឥតគិតថ្លៃ ជាពិសេស ក្មេងស្រីមកពីជនបទ។
តម្រូវការទី១៣៖ ធ្វើការផ្តល់សេវាជួយដល់ស្រ្តី ជាពិសេស ស្រ្តីមានពិការភាពក្នុងការទទួលសេវាគាំពារផ្នែកសុខភាព ផ្លូវចិត្ត និងផ្លូវច្បាប់។
តម្រូវការទី១៤៖ធ្វើវិសោធនកម្មច្បាប់ និងប្រកាសបេឡាជាតិរបបសន្តិសុខសង្គម ដោយត្រូវធ្វើការកែសម្រួលលក្ខខណ្ឌ ដោយតម្រូវឱ្យនិយោជកនៃសហគ្រាសបង់ប្រាក់ភាគទាន ៩ខែម្តង ទើបកម្មករជាស្ត្រីមានផ្ទៃពោះទទួលបានប្រាក់ឧបត្ថម្ភ ៧០ ភាគរយ នៃប្រាក់ជាប់ភាគទាន និងថ្ងៃឈប់សម្រាក។ ស្នើសុំដាក់បញ្ចូលក្នុងករណីមានផ្ទៃពោះមិនជោគជ័យ (កូនមិននៅក្រោម ៧ ខែ) ក៏មានសិទ្ធិទទួលបានថ្ងៃឈប់សម្រាក និងប្រាក់ឧបត្ថម្ភ ៧០ភាគរយនៃប្រាក់ជាប់ភាគទាន។
តម្រូវការទី១៥៖ ពង្រីកទីផ្សារការងារក្នុងស្រុក និងបង្កើនជំនាញថ្មី រួមទាំងពន្លឿនការអនុវត្តគោលនយោបាយផ្តល់ប្រាក់ឧបត្ថម្ភ អំឡុងពេលបាត់បង់ប្រាក់ចំណូល ឬអត់ការងារធ្វើ
ជាពិសេស សម្រាប់ស្ត្រី និងយុវជន។
តម្រូវការទី១៦៖ ពន្លឿនការចុះបញ្ជីពលរដ្ឋដែលធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមរយៈការនិរាករណ៍ ប្រកាសអន្តរក្រសួងលេខ ៤០៤ និងស្នើសុំលុបចោលនូវលក្ខខណ្ឌទី៣ក្នុងសេចក្ដី ជូនដំណឹងលេខ ០០៥/២៥ ប.ស.ស ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ដើម្បីផ្ដល់ ភាពងាយស្រួលដល់បុគ្គលស្វ័យនិយោជន៍ក្នុងការចុះបញ្ជី។
ជូនចំពោះក្រុមហ៊ុនម៉ាកយីហោ និងក្រុមហ៊ុនផ្គត់ផ្គង់៖
១. បញ្ឈប់ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ដូចជា ការបង្ខំឱ្យធ្វើការងារថែមម៉ោង ការមិនបើកប្រាក់ឈ្នួលចំពោះការងារថែមម៉ោង និងការកេងបន្លំប្រាក់ឈ្នួលក្នុងខ្សែចង្វាក់ផ្គត់ផ្គង់សម្លៀកបំពាក់ ព្រមទាំងធានានូវគម្លាតឱ្យជិតគ្នារវាងប្រាក់ឈ្នួលអប្បបរមា និងប្រាក់ឈ្នួលសមរម្យ ហើយនិងផ្តល់អត្ថប្រយោជន៍ ព្រមទាំងប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជូនកម្មករ។
២. ចូលតុចរចាជាមួយកម្មករ និងសហជីព ដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងករណី
កេងបន្លំប្រាក់ឈ្នួល និងអត្ថប្រយោជន៍នានាក្នុងអំឡុងពេលកូវីដ១៩ ជាពិសេស
ក្នុងករណីរោងចក្របញ្ឈប់ប្រតិបត្តិការ។
៣. ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានបញ្ចូលបទដ្ឋានការងារអន្តរជាតិ និងការ
អនុវត្តល្អៗ ដូចជា អនុសញ្ញា ១៩០ នៃអង្គការពលកម្មអន្តរជាតិ (ILO) អនុសាសន៍លេខ២០៦ របស់ ILO និងគោលការណ៍ណែនាំរបស់អង្គការ OECD ស្តីពីទំនួលខុសត្រូវធុរកិច្ចសម្រាប់សហគ្រាសពហុជាតិ ដែលត្រូវអនុវត្តជាកាតព្វកិច្ចរវាងសហជីព និយោជក និងក្រុមហ៊ុនម៉ាកយីហោ ដើម្បីទប់ស្កាត់ និងលុបបំបាត់អំពើហិង្សាទាក់ ទងនឹងយេនឌ័រ និងការបៀតបៀន ព្រមទាំងការរើសអើងគ្រប់ទម្រង់នៅក្នុងរោងចក្រ/កន្លែងការងារ។
៤. គោរពសិទ្ធិសេរីភាពរបស់កម្មករក្នុងការបង្កើតសមាគម ឬចូលជាសមាជិកសហជីពអនុលោមតាមបទដ្ឋានការងារអន្តរជាតិ រួមមាន អនុសញ្ញា៨៧ និង៩៨របស់ ILO និងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា (មាត្រា ៣៦ និងមាត្រា៤២) ច្បាប់ស្តីពីការងារកម្ពុជា (មាត្រា២៦៦ និងមាត្រា២៦៧ និងច្បាប់ស្តីពីសហជីព (មាត្រា៥ និងមាត្រា ៦)៕
ព័ត៌មានបន្ថែម សូមទាក់ទង៖
១. កញ្ញា ឈឹម ស៊ីថរ លេខទូរស័ព្ទ៖ ០១៥ ៣២ ៦០ ៣២
២. លោកស្រី យ៉ាង សុភ័ណ្ឌ លេខទូរស័ព្ទ៖ ០១៥ ៧៨ ៧៨ ៥៧
៣. លោក ឈឹម អូន លេខទូរស័ព្ទ៖ ០៨៦ ២៥៩ ៣៩៤
អង្គការសង្គមស៊ីវិល និងសហគមន៍គាំទ្រសេចក្តីថ្លែងការណ៍នេះ រួមមាន៖
១. សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
២. សហព័ន្ធសហជីពកម្ពុជា (CATU)
៣. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
៤. សមាគមបណ្តាញយុវជនកម្ពុជា (CYN)
៥. អង្គការសមាគមធាងត្នោត (STT)
៦. អង្គការសមធម៌កម្ពុជា (EC)
៧. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
៨. អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
៩. អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)
១០.សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
១១.សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
១២.អង្គការក្លាហាន (Klahaan)
១៣.មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
១៤.គណៈកម្មាធិការអង្គការមិនមែនរដ្ឋាភិបាលកម្ពុជាដើម្បីអនុសញ្ញាលុបបំបាត់រាល់ទំរង់នៃការ
រើសអើងលើស្រ្តីភេទ(NGO-CEDAW)
១៥.អង្គការអប់រំយុវជនដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (YEDP)
១៦.អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
១៧.សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៏ (LRSU)
១៨.គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
១៩.សមាគមស្ត្រីជនបទដើម្បីក្សេត្របរិស្ថាន (RWAA)
២០.អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
២១. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
២២. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
២៣. អង្គការមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
២៤. អង្គការបន្ទាយស្រី (Banteay Srei)
២៥.សម្ព័ន្ធប្រាក់ឈ្នួលអាស៊ី (AFWA)
២៦.សហពន្ធ័សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)
២៧. សហព័ន្ធសហជីពឥទ្ធិពលការងារ (FULI)
២៨.សហព័ន្ធសហជីពឯករាជ្យ (INTUFE)
២៩.សហព័ន្ធសហជីពកម្ពុជាឯករាជ្យ (CITU)
៣០. សហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៃសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា
៣១.សហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៃអឺផាតម៉ិនឡេហ្សាដាំងឌុយបាសាក់ (TEUJB)
៣២.សហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៃសណ្ឋាគារបៃតង និងរីសតភ្នំពេញ (TWUBHRP)
៣៣.សហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៃសណ្ឋាគារ សាន់វេ ភ្នំពេញ (TWUSP)
៣៤.សហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៃសណ្ឋាគារកាំបូឌីយ៉ាណា (TWUCH)
៣៥. សហជីពកម្មករនិយោជិតក្រុមហ៊ុនអេច.ស៊ី.ស៊ី.គ្រុប (HCCGCEU)
៣៦. សហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៃសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់ (ស.ក.ទ.ស.រ.រ)
៣៧. សហគមន៍ស្រ្តីក្លាហាន
៣៨. សហគមន៍ព្រែកតាគង់៦០ម៉ែត្រ
៣៩. សហគមន៍ពង្រសែនជ័យ
៤០. សហគមន៍ស្មសាន្ត
៤១. សហគមន៍ស្ទឹងកំបុត្រ
៤២. សហគមន៍ឆ្មាអើត
៤៣. សហគមន៍ថ្លាន់១០០
៤៤. សហគមន៍ព្រៃពាយ
៤៥. សហគមន៍ព្រៃឈើភ្នំត្នោត
៤៦. សហគមន៍វាលឥន្ទ្រីយ៍
៤៧. សហគមន៍ពង្រកជ័យល័ក្ខ
៤៨. សហគមន៍ឡពាង
៤៩. សហគមន៍រស្មីសាមគ្គី
៥០. សហគមន៍មានជ័យ
៥១. សហគមន៍សាមគ្គីចេកមាស
៥២. សហគមន៍សាមគ្គីរមាហែក
៥៣. សហគមន៍ព្រែកខ្សាច់
៥៤. សហគមន៍ថ្មសសាមគ្គី
៥៥.សហគមន៍ជនជាតិដើមភាគតិចកួយខេត្តព្រះវិហារ
៥៦.សហគមន៍ដីធ្លី 197 (កោះកុង)
៥៧.សហគមន៍ដីធ្លី ជីខក្រោម (កោះកុង)
៥៨.សហគមន៍ជនជាតិដើមភាគតិចកួយឃុំប្រមេរុ ខេត្តព្រះវិហារ
៥៩.សហគមន៍ភ្នំក្រោម (សៀមរាប)
៦០.សហគមន៍ដីធ្លី តានី (សៀមរាប)
៦១.សហគមន៍ឃ្លាំងទឹក ៧៨ (សៀមរាប)
៦២.សហគមន៍ជនជាតិដើមភាគតិចកួយ (ព្រះវិហារ)
៦៣.សហគមន៍សាមគ្គីសង្កែពីរមានរិទ្ធិ (ព្រះវិហារ)
៦៤.សហគមន៍ព្រៃឈើក្បាលខ្លា (កំពង់ធំ)
៦៥.បណ្តាញសហគមន៍ព្រៃឡង់
៦៦.សហគមន៍ជនជាតិដើមភាគតិចកួយ ឃុំងន (កំពង់ធំ)
៦៧.សហគមន៍បឹងពីរ (បាត់ដំបង)
៦៨.សហគមន៍ដីធ្លី (ប៉ៃលិន)
៦៩.សហគមន៍ព្រៃឈើរតនរុក្ខា (ឧត្តរមានជ័យ)
៧០.សហកមន៍ដីធ្លីស្រែប្រាំង (ត្បូងឃ្មុំ
៧១.សហគមន៍បុស្សស្នោរ
៧២.សហគមន៍ទ្រទ្រង់ធម្មជាតិ
៧៣.សហគមន៍ដីធ្លី ឃុំត្នោតជុំ
៧៤.សហគមន៍ដក់ពរ (កំពង់ស្ពឺ)
៧៥.សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
៧៦.សហគមន៍ដីធ្លី អណ្តូងត្របែក (ស្វាយរៀង)
៧៧.សហគមន៍ព្រៃឈើពេជចង្វាល្អឆើត (កំពង់ឆ្នាំង)
៧៨.សហគមន៍ព្រៃឈើត្រពាំងចាន់ (កំពង់ឆ្នាំង)
៧៩.សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)