ការធ្វើពិធីកោរសក់ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នេះ ក្រោយពេលខាងពន្ធនាគារ បានបញ្ជូន ប្តីរបស់ពួកគាត់ពីភ្នំពេញ ទៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ជិតព្រំប្រទល់ប្រទេសវៀតណាម ។ បើតាមការបញ្ជាក់ពីពួកគាត់ក្រុមស្តី្រថ្ងៃសុក្រ ធ្វើពិធីកោរសក់ថ្លែងពីទុក្ខលំបាកនេះ ធ្វើឡើងក្នុងគោលបំណង បន់ស្រន់សូមឱ្យមានយុត្តិធម៌ ចំពោះប្តីរបស់គាត់ និងសុំឱ្យប្រទេសកម្ពុជាមានការគោរពសិទ្ធិមនុស្ស ដោយពួកគាត់មិនមានជំនឿទៅលើប្រព័ន្ធតុលាការនោះឡើយ និងថ្លែងពីទុក្ខលំបាកក្រុមគ្រួសាររបស់ពួកគាត់ ស្នើសុំឱ្យស្ថានទូតទាំងពីរ ជួយអន្តរាគមន៍ទៅរាជរដ្ឋាភិបាល ជួយដោះលែងប្តីពួកគាត់ឱ្យមានសេរីភាពឡើងវិញ ។ តំណាងស្ថានទូតទាំងពីរនេះ បានសម្តែងពីការសោកស្តាយយ៉ាងខ្លាំង ដោយសារមិនមានការដោះលែង ថែមទាំងបញ្ចូនពួកគាត់ឱ្យឃ្លាតឆ្ងាយពីគ្រួសារ ហើយតំណាងស្ថានទូតទាំងពីរបន្តតាមដាន និងលើកយកបញ្ហាខាងលើនេះមកជជែកពេលមានជំនួបជាមួយរដ្ឋាភិបាល ។ សមាគមអាដហុកសង្កេតឃើញថា មានក្រុមអាជ្ញាធរ ស្លៀកពាក់ឯកសណ្ឋាន និងខ្លះស្លៀកពាក់ស៊ីវិល ប្រមាណជាង ២០នាក់តាមឃ្លាំមើលសកម្មភាពរបស់ពួកគាត់ ហើយធ្វើការហាមឃាត់ រារាំងមិនអនុញ្ញាតឱ្យ ក្រុមស្រ្តីដើរទៅស្ថានទូតអាមេរិក ហើយតម្រូវឱ្យពួកគាត់ជិះកង់បីវិញ៕ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធនាគារ បានផ្ទេរសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ១៤នាក់ ពីភ្នំពេញ ទៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ។ គ្រួសារសកម្មជនគណបក្សសង្គ្រោះជាតិទាំងនេះយល់ថា ការបញ្ជូនគ្រួសាររបស់ពួកគាត់ទៅពន្ធនាគារត្រពាំងផ្លុងនេះ ជា ចេតនាអាក្រក់របស់រដ្ឋាភិបាលធ្វើទុក្ខបុកម្នេញបន្ថែមទៀតមកលើសកម្មជននយោបាយ ៕