សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(សមាគមអាដហុក) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងមជ្ឈមណ្ឌលសាមគ្គីភាព បានធ្វើការស្ទង់មតិថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល និងសហជីព អំពីសេរីភាពមូលដ្ឋានពីខែសីហា ដល់ខែកញ្ញា ឆ្នាំ២០២៣។ យើងក៏បានប្រៀបធៀបលទ្ធផលនេះជាមួយនឹងលទ្ធផលនៃការស្ទង់មតិចំនួន ៧ឆ្នាំជាប់គ្នាកន្លងមក ដែលបង្កើតបាននូវការប្រៀបធៀបសម្រាប់រយៈពេល ៨ឆ្នាំ និងអាចកំណត់នូវនិន្នាការកើនឡើងនិងការធ្លាក់ចុះផងដែរ។