ចាប់​ខ្លួន​បុរស​ម្នាក់​រំលោភ​សេពសន្ថវៈ​អនីតិជន

បុរស​វ័យ ៣២​ឆ្នាំ​ម្នាក់ ត្រូវ​បាន​ សមត្ថកិច្ច ​ចាប់​ខ្លួន ​កាល​ពី​យប់ ​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១៥ នៅ​ឃុំ​ស្រែឈូក ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី ក្រោម​ការ ​ចោទ​ប្រកាន់​ថា ​បាន​រំលោភ​សេពសន្ថវៈ ​កុមារី​ម្នាក់ ​នៅ​ក្នុង ​ភូមិ​ជា មួយ​គ្នា។ យោង​តាម ​របាយការណ៍​ របស់​សមាគម ការពារ ​សិទ្ធិ​មនុស្ស ​អាដហុក ​ប្រចាំ​ខេត្ត ​មណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា ជន​ប្រព្រឹត្ត​ត្រូវ​បាន ​សមត្ថកិច្ច …

ចាប់​ខ្លួន​បុរស​ម្នាក់​រំលោភ​សេពសន្ថវៈ​អនីតិជន Read More

អាដហុក​ពិភាក្សា​បញ្ហា​ជួញ​ដូរ​មនុស្ស​ជាមួយ​ស្ថានទូត​កម្ពុជា​នៅ​ម៉ាឡេស៊ី

មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​លើក​យក​បញ្ហា​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ជួញ​ដូរ​កម្លាំង​ពលកម្ម​ទៅ​ពិភាក្សា​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​នៃ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី នៅ​ក្នុង​ជំនួប​ពិសេស​មួយ​កាល​ពី​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៥​កន្លង​មក​នេះ។ ក្នុង​ដំណើរ​​ចូល​រួម​កិច្ច​ប្រជុំ​ដើម្បី​ពង្រឹង​ការងារ​ជួយ​ជន​រង​គ្រោះ​នៃ​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ជួញ​ដូរ​កម្លាំង​ពលកម្ម​ឆ្លង​ដែន​នៅ​ប្រទេស​ម៉ាឡេស៊ី អ្នកស្រី ឆន សុគន្ធា ប្រធាន​ផ្នែក​សិទ្ធិ​ស្ត្រី និង​កុមារ នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស បាន​ឲ្យ​ដឹង​ថា អ្នក​ស្រី និង​អ្នក​ស្រី លឹម មុន្នី មន្ត្រីអង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​អាដហុក បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​នៃ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី ក្នុង​នោះ​មាន​លោក នូ ប៊ុណ្ណារ៉ា អគ្គ​លេខាធិការ អ្នក​ស្រី ណាគ្រី ស័រភ័ស្ស លេខា​ទី១ និង​លោក …

អាដហុក​ពិភាក្សា​បញ្ហា​ជួញ​ដូរ​មនុស្ស​ជាមួយ​ស្ថានទូត​កម្ពុជា​នៅ​ម៉ាឡេស៊ី Read More

អាដហុកបន្ត​ជម្រុញ​សមភាព​យេនឌ័រ​នៅ​ខេត្ត​សៀមរាប

សមាគម​អាដហុក ​ខេត្ត​សៀមរាប បាន​រៀប​ចំ​ វគ្គ​បណ្ដុះ​បណ្ដាល ​សអំពី​លំនាំ​ឆ្ពោះ​ទៅ ​រក​សមភាព​យេនឌ័រ ​ក្នុង​គ្រួសារ កាល​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៥ ទៅ​ដល់ ​សិក្ខាកាម ​ចំនួន ៣១​នាក់ នៅ​ឯ​វត្ត​ប្រាសាទ​រង្សី ស្ថិត​ក្នុង​ភូមិ​សំរោងកញ្ជ្រោច ឃុំ​ឬស្សីលក ស្រុក​ជីក្រែង  ខេត្ត​សៀមរាប។ លោក នី លីហេង មន្ត្រី​បណ្ដុះ​បណ្ដាល ​នៃ​សមាគម ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​ឲ្យ​ដឹង​ថា​ វគ្គ​បណ្ដុះ​បណ្ដាល​នេះ បាន​ផ្ដោត​សំខាន់ ​លើ​ការ​រៀប​ចំ …

អាដហុកបន្ត​ជម្រុញ​សមភាព​យេនឌ័រ​នៅ​ខេត្ត​សៀមរាប Read More

ពលការិនី​​ ៦​នាក់​ចាញ់បោក​មេ​ខ្យល់វិល​ត្រឡប់​មក​ដល់​កម្ពុជា​

ពលការិនី​កម្ពុជា ៦​រូប ក្នុង​ចំណោម ៨​នាក់​ដែល​ចាញ់​ បោក​មេ​ខ្យល់​ដឹក នាំ​ឆ្លង​ដែន​ ទៅ​ប្រទេស ​ម៉ាឡេស៊ី​នោះ បាន​វិល ​ត្រឡប់​មក​ ដល់​ប្រទេស​ កម្ពុជា​វិញ​ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៥ ដោយ​មាន​ការ​ ជួយ​អន្តរាគមន៍​ពី ​សមាគម ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក និង​អាជ្ញាធរ ​កម្ពុជា​ផង​ដែរ។ ពលការិនី ៥​នាក់ ក្នុង​ចំណោម ៦​រូប​នោះ ធ្លាប់​ទៅ​ធ្វើការ ​ប្រទេស​ ម៉ាឡេស៊ី​ម្ដង ​មក​ហើយ​តាម ​រយៈ​ក្រុមហ៊ុន …

ពលការិនី​​ ៦​នាក់​ចាញ់បោក​មេ​ខ្យល់វិល​ត្រឡប់​មក​ដល់​កម្ពុជា​ Read More

ស្ត្រី និង​កុមារ​កម្ពុជា​រង​ការ​រំលោភ​សិទ្ធិ​កាន់​តែ​ធ្ងន់​ធ្ងរ

សមាគម ​ការពារ​សិទ្ធិ​មនុស្ស ​អាដហុក នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែ​សីហា ឆ្នាំ​២០១៥ បាន​ធ្វើ​សន្និសីទ ​កាសែត​បង្ហាញ ​របាយការណ៍​សិទ្ធិ​ស្ត្រី និង​កុមារ​កម្ពុជា នៅ​អំឡុង​ត្រីមាស​ទី​១ នៃ​ឆ្នាំ​២០១៥​នេះ ដោយ​បាន​រក​ឃើញ​ថា ស្ថានភាព​សិទ្ធិ​ស្ត្រី និង​កុមារ​កម្ពុជា នៅ​តែ​ប្រឈម​នឹង ​ការ​រំលោភ​ បំពាន​ធ្ងន់​ធ្ងរ។ ក្នុង​របាយការណ៍​ កម្រាស់ ៥០​ទំព័រ​ចេញ​ផ្សាយ​ នៅ​ថ្ងៃ​ទី​០៥ ខែ​សីហា ឆ្នាំ​២០១៥​នេះ សមាគម​អាដហុក បាន​រក​ឃើញ​ថា អំពើ​ហិង្សា​ក្នុង​គ្រួសារ​នៅ​តែ​ជា ​បញ្ហា​ធ្ងន់​ធ្ងរ ដោយ​មាន​អំពើ​ហិង្សា ​ចំនួន …

ស្ត្រី និង​កុមារ​កម្ពុជា​រង​ការ​រំលោភ​សិទ្ធិ​កាន់​តែ​ធ្ងន់​ធ្ងរ Read More