សាររំលែកទុក្ខចំពោះគ្រួសារលោក ថោង ច័ន្ទតារា

លោក ថោង ច័ន្ទតារា កើត​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៧៥ នៅខេត្ត​ស្វាយរៀង និង​ចូលបម្រើ​ការងារ​ លើក​កម្ពស់​សិទ្ធិមនុស្ស ជាមួយ​សមាគម​ការពារ​សិទ្ធិមនុស្ស និងអភិវឌ្ឍន៍​នៅកម្ពុជា ហៅកាត់ថា សមាគម​អាដហុក កាល​ពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ដែលមាន​តួនាទីជាអ្នក​សម្រប​សម្រួល ប្រចាំ​ខេត្តកោះកុង។ ជាអកុសល ​លោក ថោង ច័ន្ទតារា បានទទួល​មរណ​ភាព នៅថ្ងៃព្រហ​ស្បត្តិ៍ ១៣រោច ខែបុស្ស ឆ្នាំខាល ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ …

សាររំលែកទុក្ខចំពោះគ្រួសារលោក ថោង ច័ន្ទតារា Read More

កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​នៃក្រុម​ហ៊ុនណាហ្គាវើលដ៍ ចូល​សវនាការ​នៅសាលា​ដំបូង​រាជធានី​ភ្នំពេញ

ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរនៃក្រុម​ហ៊ុនណា​ហ្គាវើលដ៍ បានចូល​សវនា​ការ​នៅសាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល កញ្ញា ស្នើសុំ​នៅក្រៅ​ឃុំ ។ សវនាការ​ថ្ងៃនេះ បញ្ច​ប់នៅម៉ោង​១០និង១៨នាទី​ព្រឹក ជាលទ្ធផល ចៅក្រម​បានសម្រេច​មិនអនុញ្ញាត​ឲ្យ កញ្ញា ឈឹម ស៊ីថរ នៅក្រៅ​ឃុំបណ្តោះ​អាសន្នទេ ។

កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​នៃក្រុម​ហ៊ុនណាហ្គាវើលដ៍ ចូល​សវនាការ​នៅសាលា​ដំបូង​រាជធានី​ភ្នំពេញ Read More

តំណាងអង្គការសង្គមស៊ីវិល និងក្រុមគ្រួសារអ្នកទោសនយោបាយរួមគ្នាដាក់លិខិតស្នើទៅតុលាការ និងសម្តេចនាយករដ្ឋមន្ត្រី ឱ្យមានការដោះលែងអ្នកជាប់ឃុំ

នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ប្រជាពលរដ្ឋ តំណាងថ្នាក់ដឹកនាំសហភាព សហព័ន្ធ សហជីព សមាគម និស្សិតបញ្ញាវ័ន្ត និងក្រុមគ្រួសារអ្នកទោសនយោបាយ ក្រុមស្ត្រីថ្ងៃសុក្រ ដែលដឹកនាំដោយលោក រ៉ុង ឈុន អ្នកស្រី អ៊ុក ឆាយណាវី អ្នកស្រី យ៉ាង សុភ័ណ្ឌ លោក កើត សារ៉ាយ និងតំណាងស្ថាប័នផ្សេងៗទៀត ប្រមាណជា ១០០នាក់មកជួបជុំគ្នា នៅទីលានប្រជាធិបតេយ្យ ក្នុងន័យទាមទារឲ្យមានការដោះលែងអ្នកទោសមនសិការទាំងអស់ឲ្យមានសេរីភាពឡើងវិញដោយឥតលក្ខ័ណ្ឌ ប៉ុន្តែត្រូវបានអាជ្ញាធរសាលារាជធានីភ្នំពេញ បិទរបាំងដែកនៅទីលានប្រជាធិបតេយ្យមិនអនុញ្ញាត្តឲ្យចូលជួបជុំគ្នាតវ៉ានោះទេ …

តំណាងអង្គការសង្គមស៊ីវិល និងក្រុមគ្រួសារអ្នកទោសនយោបាយរួមគ្នាដាក់លិខិតស្នើទៅតុលាការ និងសម្តេចនាយករដ្ឋមន្ត្រី ឱ្យមានការដោះលែងអ្នកជាប់ឃុំ Read More

ព្រឹកមិញនេះ កញ្ញា ឈឹម ស៊ីថរ ត្រូវបានសាលាឧទ្ធរណ៍មិនអនុញាតឲ្យបាននៅក្រៅឃុំតាមការប្តឹងសុំឡើយ

នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ កញ្ញា ឈឹម ស៊ីថរ ត្រូវបានសាលាឧទ្ធរណ៍មិនអនុញាតឲ្យបាននៅក្រៅឃុំនោះឡើយ សេចក្តីសម្រេចនេះធ្វើឡើង បន្ទាប់ពីសាលាឧទ្ធរណ៍ បើកសវនាការសុំនៅក្រៅឃុំ​របស់មេធាវីកញ្ញា ឈឹម ស៊ីថរ គឺលោក សំ ចំរើន និងអ្នកស្រីមេធាវី សាម សុគន្ធា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ។ កញ្ញា ស៊ីថរ ត្រូវបានរថយន្តមណ្ឌលអបរំកែប្រែទី២ (ម២ ) ដឹកមកដល់សាលាឧទ្ធរណ៍ នៅម៉ោងប្រមាណជា ៧និង៥០នាទីព្រឹកនេះ …

ព្រឹកមិញនេះ កញ្ញា ឈឹម ស៊ីថរ ត្រូវបានសាលាឧទ្ធរណ៍មិនអនុញាតឲ្យបាននៅក្រៅឃុំតាមការប្តឹងសុំឡើយ Read More

ប្រជាពលរដ្ឋ២ឃុំ មកដាក់ពាក្យស្នើសុំធ្វើ ” វេទិការសាធារណៈស្តីពី ព័ត៌មានលំអិតពីហេដ្ឋារចនាសម្ព័ន្ធ និងព្រលានយន្តហោះថ្មី “

ពលរដ្ឋជាង ២០០នាក់ មកពីភូមិអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង និងភូមិអាចម៌កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល បានមកដាក់លិខិតស្នើសុំឲ្យឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាល ខេត្តកណ្តាល រៀបចំបើកវេទិកាសាធារណៈបំភ្លឺស្តីពី ព័ត៌មានលំអិតអំពីតំបន់ហេដ្ឋារចនាសម្ពន្ធ័នានា ព្រមទាំងដំណើរការនៃគម្រោងអាកាសយាន្តដ្ឋានអន្តរជាតិ តេជោ ( ព្រលានយន្តហោះថ្មី) ។

ប្រជាពលរដ្ឋ២ឃុំ មកដាក់ពាក្យស្នើសុំធ្វើ ” វេទិការសាធារណៈស្តីពី ព័ត៌មានលំអិតពីហេដ្ឋារចនាសម្ព័ន្ធ និងព្រលានយន្តហោះថ្មី “ Read More

របាយការណ៍សង្ខេប បរិយាកាសនយោបាយការបោះឆ្នោត ២០២២

នៅថ្ងៃនេះ ​សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC) ​ចេញផ្សាយ​នូវ​របាយការណ៍​មួយ​ដែលមាន​ចំណងជើងថា៖​ បរិយាកាសនយោបាយការបោះឆ្នោត ២០២២​  ដែលនឹងបង្ហាញអំពីបរិយាកាសមុនពេលបោះឆ្នោត  បរិយាកាសអំឡុងពេលបោះឆ្នោត  និងបរិយាកាសក្រោយពេលបោះឆ្នោត ​ក្រុមប្រឹក្សាឃុំ/សង្កាត់អាណិត្តទីប្រាំកាលពីខែមិថុនា ឆ្នាំ២០២២។

របាយការណ៍សង្ខេប បរិយាកាសនយោបាយការបោះឆ្នោត ២០២២ Read More

សេចក្ដីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិល លើសេចក្តីសម្រេចផ្ដន្ទាទោសអ្នកការពារសិទ្ធិមនុស្ស

អង្គការមិនមែន​រដ្ឋាភិបាល សមាគម និងសហជីពដែល​ធ្វើការលើកកម្ពស់​សិទ្ធិមនុស្ស និងលទ្ធិប្រជាធិប​តេយ្យនៅកម្ពុជា ព្រមទាំងសហគមន៍​មូលដ្ឋាន មានការព្រួយបារម្មណ៍​យ៉ាងខ្លាំងលើការកាត់  សេចក្តីយ៉ាង​អយុត្តិធម៌មកលើអ្នកការពារ​សិទ្ធិមនុស្ស ក្រោយពីយើង​បានតាមដាន​យ៉ាងយកចិត្តទុក​ដាក់ទៅលើការកាត់​សេចក្តីរបស់តុលាការ​ទាំង០៣ថ្នាក់មកលើបុគ្គលិក​សមាគមការពារ​សិទ្ធិមនុស្ស និងអភិវឌ្ឍន៍​នៅកម្ពុជា ហៅកាត់ថា អាដហុក ព្រមទាំងអង្គការសិទ្ធិមនុស្សនៅកម្ពុជា។

សេចក្ដីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិល លើសេចក្តីសម្រេចផ្ដន្ទាទោសអ្នកការពារសិទ្ធិមនុស្ស Read More

សេចក្ដីថ្លែងការណ៍ លើសេចក្តីសម្រេចលើការផ្ដន្ទាទោសអ្នកការពារសិទ្ធិមនុស្ស

សមាគម​ការពារ​សិទ្ធិមនុស្ស និងអភិវឌ្ឍន៍​នៅកម្ពុជា (អាដហុក) ពិតជាមានការ​សោកស្ដាយ និង​ខកចិត្តយ៉ាង​ខ្លាំង ចំពោះការ​សម្រេច​របស់តុលាការ​កំពូល នៅព្រឹក​ថ្ងៃ១៨ ខែវិច្ឆកា ឆ្នាំ២០២២ នេះ ដោយ​បានសម្រេច​តម្កល់សាល​ក្រមសាលាដំបូង​រាជធានី​ភ្នំពេញលេខៈ៧៣០​ក្រ៦”ថ” ចុះថ្ងៃ​ទី២៦ ខែកញ្ញា ឆ្នាំ២០១៨ និង​សាលដី​កាសាលាឧទ្ធរណ៍​ភ្នំពេញ​លេខៈ៦២ក្រIV”សស” ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ដែល​សម្រេចផ្ដន្ទាទោស​ទៅលើ បុគ្គលិក​សមាគ​មអាដហុក៣រូប រួមមាន លោក នី សុខា លោកស្រី លឹម មុនី លោក យី សុខសាន្ត …

សេចក្ដីថ្លែងការណ៍ លើសេចក្តីសម្រេចលើការផ្ដន្ទាទោសអ្នកការពារសិទ្ធិមនុស្ស Read More

កូដករបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ២រូប បានចូលបំភ្លឺ នៅសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីតុលាការចេញដីការកោះហៅ

ការចូលបំភ្លឺនេះធ្វើឡើង នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ លើបុគ្គលិក ណាហ្គាវើលដ៍ ចំនួន ២រូប គឺ កញ្ញា សុខ ថាវុធ បានចូលបំភ្លឺនៅពេលព្រឹក និង កញ្ញា នេត ចរិយា បានចូលបំភ្លឺនៅពេលរសៀល។ ក្នុងចំណោម បុគ្គលិកណាហ្គាវើលដ៍ ទាំងអស់ ៨រូប ត្រូវបានតុលាការចេញដីការកោះហៅបន្តបន្ទាប់គ្នានោះ យោងតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន ណាហ្គាវើលដ៍ លីមីតធិត (NAGAWORLD LIMITED) ដែលបានប្តឹងកូដករ ក្រោមបទចោទ …

កូដករបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ២រូប បានចូលបំភ្លឺ នៅសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីតុលាការចេញដីការកោះហៅ Read More

មន្រី្តសមាគមអាដហុក ៣រូបនៅព្រឹកនេះត្រូវបានចូលរួមសវនាការនៅតុលាការកំពូល

សវនាការនេះធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ តុលាការកំពូល បានបើកសវនាការលើសំណុំរឿងបណ្តឹងសាទុក្ខរបស់មន្ត្រីជាន់ខ្ពស់សមាគមអាដហុកចំនួន ០៣ (បី) រូប រួមមានលោក នី សុខា លោក យី សុខសាន្ត ដោយឡែក លោកស្រី លឹម មុន្នី អវត្តមាន និងអតីតមន្ត្រីសមាគមអាដហុកចំនួន ០២ (ពីរ) រូបទៀតគឺលោក ណៃ វ៉ង់ដា និងលោក នី ចរិយា មិនបានចូលសវនាការ។

មន្រី្តសមាគមអាដហុក ៣រូបនៅព្រឹកនេះត្រូវបានចូលរួមសវនាការនៅតុលាការកំពូល Read More

ប្រធានក្រុមប្រឹក្សាជុំនំជុំរះសាលាដំបូងរាជធានីភ្នំពេញ ប្រកាសបញ្ចប់ការសួរដេញដោលលើអង្គហេតុ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងទុកពេលឱ្យភាគីទាំងពីរធ្វើសេចក្តីសន្និដ្ឋានរយៈពេល ២ខែ ក្នុងរឿងក្តីទាំងមូល

ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ សាលាដំបូងរាជធានីភ្នំពេញ បានបន្តសវនាការលើកទី៦២ លើសំណំរឿង លោក កឹម សុខា ហើយ ប្រធានក្រុមប្រឹក្សាជុំនំជុំរះ លោក កូយ សៅ បានប្រកាសបញ្ចប់ការសួរដេញដោលលើអង្គហេតុទាំងមូល និងបានទុកពេលឱ្យភាគីទាំងពីរធ្វើសេចក្តីសន្និដ្ឋាន ឬសារណា និងស្នើសុំពេលវេលាធ្វើសារណា ។ ក្នុងខណៈកំពុងកំណត់រយៈពេលធ្វើសារណា ព្រះរាជអាជ្ញា លោក ប្លង់ សុផល បានស្នើសុំរយៈពេល ៣ខែ រីឯ លោកមេធាវី លី ច័ន្ទតុលា …

ប្រធានក្រុមប្រឹក្សាជុំនំជុំរះសាលាដំបូងរាជធានីភ្នំពេញ ប្រកាសបញ្ចប់ការសួរដេញដោលលើអង្គហេតុ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងទុកពេលឱ្យភាគីទាំងពីរធ្វើសេចក្តីសន្និដ្ឋានរយៈពេល ២ខែ ក្នុងរឿងក្តីទាំងមូល Read More

ការប៉ះទង្គិចគ្នារវាងក្រុមអាជ្ញាធរ និងកងសន្តិសុខខណ្ឌទួលគោកជាមួយក្រុមកូដករណាហ្គាវើលដ៍ នៅពេលដែលតំណាងសហជីពទាមទារដល់ក្រសួងការងារ និងទីស្តីការគណៈរដ្ឋមន្ត្រី ឱ្យមានការដោះស្រាយ

យ៉ាង​ហោច​ណាស់មាន​កូដករ ២នាក់​បានដួល​សន្លប់ និង​អ្នកខ្លះ​ទៀត​រងរបួសស្រាល បន្ទាប់ពីមានការរារាំងពីសំណាក់ក្រុមអាជ្ញាធរ និង​កងសន្តិសុខខណ្ឌ​ទួលគោក ទៅលើក្រុមកូដករ​ណាហ្គាវើលដ៍ ស្ថិត​នៅត្រង់​ចំណុច​គល់ស្ពាន​អាកាស ៥មករា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញ​នេះ នៅ​ពេលដែល​ថ្នាក់ដឹក​នាំសហភាព​សហជីព សហព័ន្ធសហជីព សហជីពមូលដ្ឋាន និងសមាគម ធ្វើការ​ក្នុងវិស័យ​សិទ្ធិការងារ​នៅក្នុង​ព្រះរាជា​ណាចក្រកម្ពុជា បូករួមទាំង​កូដករ​បានដើរ​ហែរក្បួន ដើម្បី​យកលិខិត​ចេញពីក្រសួង​ការងារ​ទៅដាក់​នៅទីស្តីការ​គណៈ​រដ្ឋមន្ត្រី ។

ការប៉ះទង្គិចគ្នារវាងក្រុមអាជ្ញាធរ និងកងសន្តិសុខខណ្ឌទួលគោកជាមួយក្រុមកូដករណាហ្គាវើលដ៍ នៅពេលដែលតំណាងសហជីពទាមទារដល់ក្រសួងការងារ និងទីស្តីការគណៈរដ្ឋមន្ត្រី ឱ្យមានការដោះស្រាយ Read More