តំណាងក្រសួងការងារសន្យាថានឹងព្យាយាមស្វែងរកដំណោះស្រាយជូនកូដករក្រុមហ៊ុនណាហ្គាវើលដ៍

នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមកូដករនៃសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) បានដាក់ញត្តិតាមដានពាក្យបណ្តឹងរបស់ខ្លួនជូន ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងនាយកដ្ឋានវិវាទការងារ

តំណាងក្រសួងការងារសន្យាថានឹងព្យាយាមស្វែងរកដំណោះស្រាយជូនកូដករក្រុមហ៊ុនណាហ្គាវើលដ៍ Read More

២១ ឆ្នាំ រងចាំយុត្តិធម៌

នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នេះ សហជីព សកម្មជន កម្មករ អង្គការសង្គមស៊ីវិល និងតំណាងគណបក្សនយោបាយប្រមាណជាង ១០០នាក់ បានប្រមូលផ្តុំគ្នាដោយសន្តិវិធីដើម្បីដាក់កម្រងផ្កា អុជធូបគោរពវិញ្ញាណក្ខន្ធ នៅមុខរូបសំណាក លោក ជា វិជ្ជា ក្បែរវត្តលង្កា រាជធានីភ្នំពេញ ដើម្បីរំលឹកខួបគម្រប់២១ ឆ្នាំ នៃការបាញ់សម្លាប់លោក កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤។

២១ ឆ្នាំ រងចាំយុត្តិធម៌ Read More

សេចក្តីថ្លែងការណ៍រួម ទម្លាក់ចោលបទចោទ និងដោះលែង លោក កើត សារ៉ាយ

ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ យើងខ្ញុំ ជាអង្គការសង្គមស៊ីវិល សហជីព ពិតជាមានការសោកស្តាយ និងព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការសម្រេចសេចក្តីរបស់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ លើករណី លោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ(KSILA)

សេចក្តីថ្លែងការណ៍រួម ទម្លាក់ចោលបទចោទ និងដោះលែង លោក កើត សារ៉ាយ Read More

សាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមលើករណី លោក កើត សារ៉ាយ

ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសេចក្តីសម្រេចសាលក្រម ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ២៣១៤ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ដែលបានជំនុំជម្រះកាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០២៤ ដែលមានលោក កើត សារ៉ាយ  ជាប្រធានសមាគមនិស្សិតបញ្ញាវន្តខ្មែរ

សាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមលើករណី លោក កើត សារ៉ាយ Read More

សិក្ខា​សាលាថ្នាក់​តំបន់ស្តីពី “ពង្រឹងកិច្ច​សន្ទនាអ្នកការពារ​សិទ្ធិមនុស្ស​មូលដ្ឋាន” ដល់អ្នកការពារសិទ្ធិមនុស្សមូលដ្ឋាន

សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅ​កម្ពុជា(អាដហុក)ក្រោមការគាំទ្រ​ថិវិកាដោយទីភ្នាក់​ងារ​សហរដ្ឋអាមេរិក​​សម្រាប់កិច្ច​អភិវឌ្ឍអន្តរជាតិ (United States Agency for International Development ‘’USAID ‘’) កាលពីថ្ងៃទី២៥ និងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានរៀប​ចំសិក្ខា​សាលាថ្នាក់​តំបន់ស្តីពី “ពង្រឹងកិច្ច​សន្ទនាអ្នកការពារ​សិទ្ធិមនុស្ស​មូលដ្ឋាន” ដែលប្រព្រឹត្តទៅ​ភោជនីយដ្ឋាន​ពេជ្រដា​ ​ភូមិមានលាភ សង្កាត់សុខដុម ក្រុងសែនមនោរម្យ​ ខេត្តមណ្ឌលគិរី ចំនួន០២ថ្ងៃ។ ដែលមានអ្នក​ចូលរួម​សរុប៧៣នាក់ ស្រ្តី ២៥​​នាក់ ​អ្នកចូលរួម​ដែលជា​យុវជន(ប្រុស ៧នាក់​ស្រ្តី ៣​នាក់)​ជាអ្នក​ការពារសិទ្ធិមនុស្សមូលដ្ឋានក្នុងនោះ​​បុគ្គលិក​​ស្នាក់ការ​​កណ្តាល ០៥នាក់ ​បុគ្គលិកខេ​ត្ត​ពាក់ព័ន្ធ …

សិក្ខា​សាលាថ្នាក់​តំបន់ស្តីពី “ពង្រឹងកិច្ច​សន្ទនាអ្នកការពារ​សិទ្ធិមនុស្ស​មូលដ្ឋាន” ដល់អ្នកការពារសិទ្ធិមនុស្សមូលដ្ឋាន Read More

សេចក្ដីថ្លែងការណ៍ ស្តីពី ការរុះរើបដាទាមទារដោះលែងលោក កើត សារ៉ាយ ដោយរដ្ឋបាលក្រុងកំពង់ចាម

ថ្ងៃពុធ១២កើត​ ខែអាសាឍ ឆ្នាំរោងឆស័កព.ស២៥៦៨ ត្រូវនិងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ សមាគមអាដហុកមានការសោកស្តាយយ៉ាងខ្លាំងចំពោះសកម្មភាពរបស់អាជ្ញាធរក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលបានលើកគ្នាជាច្រើននាក់សម្រុកមកដោះបដាដែលចង់នៅមុខទីស្នាក់ការសាខាសមាគមអាដហុក ខេត្តកំពង់ចាម ទាមទារឱ្យដោះលែង លោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ដែលត្រូវសមត្ថកិច្ចឃុំខ្លួនកាលពីថ្ងៃ ០៥ មេសា ២០២៤ ដោយចោទប្រកាន់ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងករណីមិនរាងចាល ។ សូមបញ្ជាក់ថា នៅវេលាម៉ោង ៩ និង៤៥នាទីព្រឹក ថ្ងៃទី១៧ ខែកក្កដា …

សេចក្ដីថ្លែងការណ៍ ស្តីពី ការរុះរើបដាទាមទារដោះលែងលោក កើត សារ៉ាយ ដោយរដ្ឋបាលក្រុងកំពង់ចាម Read More

ក្រុមអង្គការសង្គមស៊ីវិលទាមទារឱ្យមានការស្វែងរកយុត្តិធម៌ជូន លោក បណ្ឌិត កែម ឡី និងដោះលែង ក្រុមយុវជនបរិស្ថាន

ខួបលើកទី៨ឆ្នាំ នៃការបាញ់សម្លាប់លោក បណ្ឌិត កែម ឡី ក្រុមសមាគម អង្គការ សហជីព យុវជន សកម្មជនការពារបរិស្ថាន សហគមន៍រងគ្រោះដីធ្លី ព្រះសង្ឃ ដែលធ្វើការនៅក្នុងវិស័យសិទ្ធិការងារ វិស័យអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ សិទ្ធិមនុស្ស ប្រជាធិបតេយ្យ

ក្រុមអង្គការសង្គមស៊ីវិលទាមទារឱ្យមានការស្វែងរកយុត្តិធម៌ជូន លោក បណ្ឌិត កែម ឡី និងដោះលែង ក្រុមយុវជនបរិស្ថាន Read More

ក្រុមសកម្មជនចលនាមាតាធម្មជាតិ ៥រូបត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួនភ្លាមៗ

ក្រុមសកម្មជនចលនាមាតាធម្មជាតិ ៥រូប រួមមាន៖ លោក យីម លាងហុី លោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុត កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួនភ្លាមៗ បន្ទាប់ពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញប្រកាសផ្តន្ទាទោស

ក្រុមសកម្មជនចលនាមាតាធម្មជាតិ ៥រូបត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួនភ្លាមៗ Read More

វគ្គបណ្តុះបណ្តាលស្តីពី “អំពើជួញដូរមនុស្ស និងសុវត្ថិភាពទេសន្តប្រវេសន៍”

កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ គម្រោងសិទិ្ធស្រ្តី និងកុមារ នៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (សមាគមអាដហុក) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “អំពើជួញដូរមនុស្ស និងសុវត្ថិភាពទេសន្តប្រវេសន៍”

វគ្គបណ្តុះបណ្តាលស្តីពី “អំពើជួញដូរមនុស្ស និងសុវត្ថិភាពទេសន្តប្រវេសន៍” Read More