សង្គមស៊ីវិល សហគមន៍ ប្រារព្ធទិវា សិទ្ធិមនុស្ស អន្តរជាតិ លើកទី៧៥

ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ នៅទីលាន​ប្រជាធិបតេយ្យ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ ក្រុមអង្គការ​សង្គម​ស៊ីវិល សមាគម និងសហជីព ប្រមាណ ២៨ស្ថាប័ន បានប្រារព្ធពិធី អបអរសាទរខួបលើកទី៧៥ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ

សង្គមស៊ីវិល សហគមន៍ ប្រារព្ធទិវា សិទ្ធិមនុស្ស អន្តរជាតិ លើកទី៧៥ Read More

ក្រុមអង្គការ​សង្គមស៊ីវិល ចំនួន២៨​ស្ថាប័ន ចូលរួមប្រារព្ធ​ទិវាសិទ្ធិមនុស្ស​អន្តជាតិ ១០ធ្នូ ក្នុងនោះមានការ​ចូលរួមពីព្រះសង្ឃ យុវជន រួមទាំងថ្នាក់ដឹកនាំ និងតំណាង​អង្គការសង្គម​ស៊ីវិល ប្រមាណជាង១០០​អង្គ និងនាក់ បានរៀបចំជួបជុំគ្នាបួង​សួងខាងមុខប្រាសាទអង្គរវត្ត

Read More

កម្មវិធីឆ្លុះបញ្ចាំងការងារប្រចាំឆ្នាំ២០២៣ របស់សមាគមអាដហុក(ADHOC)

ថ្ងៃទី២២ ដល់ ២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅសណ្ឋាគារ The Square Kampot Hotel ខេត្តកំពត សមាគមអាដហុក បានរៀបចំកម្មវិធីឆ្លុះបញ្ចាំងការងារប្រចាំឆ្នាំ ដែលមានការចូលរួមពីបុគ្គលិកទាំងអស់ និងគណៈគ្រប់គ្រងសមាគម ក្នុងគោលបំណង ឆ្លុះបញ្ចាំងវាយតម្លៃលើកិច្ចការងារ និងដំណើរកំសាន្តជាមួយគ្រួសារបុគ្គលិកផងដែរ ៕

កម្មវិធីឆ្លុះបញ្ចាំងការងារប្រចាំឆ្នាំ២០២៣ របស់សមាគមអាដហុក(ADHOC) Read More

ក្រុមស្ត្រីថ្ងៃសុក្រជាង ១០នាក់ដើរដង្ហែទាមទារឱ្យដោះលែងអ្នកទោសនយោបាយ និងអ្នកទោសមនសិការ

ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង៨នឹង៣០នាទីព្រឹក ក្រុមស្ត្រីថ្ងៃសុក្រ ប្រមាណជាង១០នាក់ បានមកជួបជុំគ្នាស្ថិតនៅស្ថានីប្រេងសូគីម៉ិច ក្បែរស្ពានស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទាមទារឱ្យមានការដោះលែង អ្នកទោសនយោបាយ និងអ្នកទោសមនសិការ។ សកម្មភាពពួកគាត់ថ្ងៃនេះដើរដង្ហែ ក្នុងដៃមានកាន់បដាដោយសរសេរពាក្យថា “ដោះលែងអ្នកទោសនយោបាយ”និង “ដោះលែងឪពុកខ្ញុំ គាត់គ្មានកំហុសទេ” […] រួមជាមួយនឹងរូបថត និងមានការស្រែកទាមទារផងដែរ ការដង្ហែនេះ ត្រូវបានតាមឃ្លាំមើលពីសំណាក់កងសន្តិសុខប្រមាណជា២០នាក់ រហូតទៅដល់ផ្សារថ្មី និងត្រូវបានរំសាយនៅម៉ោង១០នឹង៣០នាទីព្រឹកនេះ ៕

ក្រុមស្ត្រីថ្ងៃសុក្រជាង ១០នាក់ដើរដង្ហែទាមទារឱ្យដោះលែងអ្នកទោសនយោបាយ និងអ្នកទោសមនសិការ Read More

ក្រុមយុវជន ពលរដ្ឋខ្មែរដែលស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិដង្ហែញត្តិទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជា លុបចោលអាជ្ញាប័ណ្ណនាំចេញឈើកែច្នៃទៅបរទេសរបស់ក្រុមហ៊ុនអង្គរផ្លាយវូត ខូ អិលធីឌី

ក្រុមយុវជន ពលរដ្ឋខ្មែរដែលស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិ ប្រមាណជាង ២០នាក់ នៅម៉ោង៧ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានធ្វើយុទ្ធនាការជិះកង់ដង្ហែញត្តិ ចាប់ពីទីលានប្រជាធិបតេយ្យ ទៅ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងទៅខុទ្ទកាល័យសម្តេច ហ៊ុន សែន ។ ការដង្ហែញត្តិទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជា លុបចោលអាជ្ញាប័ណ្ណនាំចេញឈើកែច្នៃទៅបរទេសរបស់ក្រុមហ៊ុនអង្គរផ្លាយវូត ខូ អិលធីឌី ៥ឆ្នាំបន្ថែមទៀត ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៦ ក្រោយពីទទួលញត្តិ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សន្យាថាប្រហែល១សប្តាហ៍និងឆ្លើយតប ៕

ក្រុមយុវជន ពលរដ្ឋខ្មែរដែលស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិដង្ហែញត្តិទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជា លុបចោលអាជ្ញាប័ណ្ណនាំចេញឈើកែច្នៃទៅបរទេសរបស់ក្រុមហ៊ុនអង្គរផ្លាយវូត ខូ អិលធីឌី Read More

សមាគមអាដហុក ខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចសន្ទនាជាមួយនិស្សិត ស្តីពី សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋ

កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ សមាគមអាដហុក ខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចសន្ទនាជាមួយនិស្សិត ស្តីពី សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋ ស្ថិតនៅសាល សាលាគរុកោសល្យ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

សមាគមអាដហុក ខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចសន្ទនាជាមួយនិស្សិត ស្តីពី សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋ Read More

សាលាឧទ្ធណ៍ព្រះសីហនុ បើកសវនាការលើករណីសកម្មជនដីធ្លីខេត្តកោះកុង៨រូប

កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ សាលាឧទ្ធរណ៍ព្រះសីហនុ បានបើកសវនាការជំនុំជម្រះលើសំណុំរឿងប្រជាសហគមន៍ដីធ្លី១៩៧ ស្ថិតនៅភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ចំនួន៨រូប រួមមានឈ្មោះ៖ ហេង ជ័យ , សុខ ជ័យ ,ដេត ហ៊ួ ,កើត នៅ ,អិន ធូ ,ពូហ៊ួន, ឆាន់ ឈឿន និង អឹប តឹង ក្រោមបទចោទ ” …

សាលាឧទ្ធណ៍ព្រះសីហនុ បើកសវនាការលើករណីសកម្មជនដីធ្លីខេត្តកោះកុង៨រូប Read More

លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា សមាគមអាដហុក ថ្លែងថា “ពិតណាស់ហើយ កិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ពុំមែនកើតឡើងដោយសារតែការឧប្បត្ដិហេតុ ឬក៏កើតឡើងដោយសារតែការជប់ពីព្រះឥន្ធ ព្រះព្រហ្ម ទេវតាណានោះទេ…..!”

ការថ្លែងនេះធ្វើឡើងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣នេះ ដែលតំណាងសមាគម សហគមន៍ សហព័ន្ធសហជីព និងអង្គការមិនមែនរដ្ឋាភិបាល បានប្រារព្ធពីធីអបអរសាទរខួបលើកទី ៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ២៣តុលា ក្រោមប្រធានបទ៖«លើកកម្ពស់ស្មារតី និងកាតព្វកិច្ចរបស់ភាគីហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុកប៉ារីស៍»

លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា សមាគមអាដហុក ថ្លែងថា “ពិតណាស់ហើយ កិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ពុំមែនកើតឡើងដោយសារតែការឧប្បត្ដិហេតុ ឬក៏កើតឡើងដោយសារតែការជប់ពីព្រះឥន្ធ ព្រះព្រហ្ម ទេវតាណានោះទេ…..!” Read More

សាលាឧទរណ៍ភ្នំពេញ សម្រេចតម្កល់សាលក្រម​សាលាដំបូង​រាជធានីភ្នំពេញទុកជាបានការ លើសំណុំ​រឿងថ្នាក់​ដឹកនាំ​សហជីព​ណាហ្គាវើលដ៍

នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ម្សិលមិញនេះ សាលាឧទ្ធរណ៍ភ្នំពេញ បាន​បើកសវនាការ​លើបណ្តឹងឧទ្ធរណ៍​របស់មេធាវីការពារ​ក្តីជូនថ្នាក់ដឹកនាំ​សហជីព​ណាហ្គាវើលដ៍ លើសេចក្តី​សម្រេច​ទាំងមូល​របស់សាលា​ដំបូង កាលពីថ្ងៃទី​២៥ ខែឧសភា ឆ្នាំ២០២៣ មកលើកញ្ញា ឈឹម ស៊ីថរ ប្រធានសហជីព​ទ្រទ្រង់​សិទ្ធិការងារ​បុគ្គលិក​​កម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) និងថ្នាក់ដឹក​នាំសហជីព ៨រូបទៀត ដោយចោទពីបទ ” ញុះញុង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលប្រព្រឹត្តិកាលពីអំឡុងឆ្នាំ២០២១ ដែលមានជនជាប់ចោទ ១-ឈ្មោះ ឈឹម ស៊ីថរ ២-ឈ្មោះ ឃ្លាំង សុបិន្ត ៣-ឈ្មោះ ឈឹម …

សាលាឧទរណ៍ភ្នំពេញ សម្រេចតម្កល់សាលក្រម​សាលាដំបូង​រាជធានីភ្នំពេញទុកជាបានការ លើសំណុំ​រឿងថ្នាក់​ដឹកនាំ​សហជីព​ណាហ្គាវើលដ៍ Read More

សិក្ខាសាលាថ្នាក់តំបន់ ស្តីពី “ពង្រឹងកិច្ចសន្ទនាអ្នកការពារសិទ្ធិមនុស្សមូលដ្ឋាន”

កាលពីថ្ងៃទី២៨ ដល់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ សមាគមអាដហុកបើក សិក្ខាសាលាថ្នាក់តំបន់ ស្តីពី “ពង្រឹងកិច្ចសន្ទនាអ្នកការពារសិទ្ធិមនុស្សមូលដ្ឋាន”

សិក្ខាសាលាថ្នាក់តំបន់ ស្តីពី “ពង្រឹងកិច្ចសន្ទនាអ្នកការពារសិទ្ធិមនុស្សមូលដ្ឋាន” Read More