តុលាការកំពូល សម្រេចតម្កល់សាលដីកាសាលាឧទ្ធរណ៍ ទុកជាបានការដដែលករណី កញ្ញា ឈឹម ស៊ីថរ និងសមាជិកសហជីពផ្សេងទៀត

តុលាការកំពូលប្រកាសតម្កល់សាលដីកាសាលាឧទ្ធរណ៍ ករណីកញ្ញា ឈឹម ស៊ីថរ និងសមាជិកសហជីព៦នាក់ទៀត តុលាការកំពូលនៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ បានប្រកាសសាលដីកាលើករណីបណ្តឹងសាទុករបស់តំណាងសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ ជុំវិញការមិនសុខចិត្តចំពោះសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ដែលបានសម្រេចផ្ដន្ទាទោសកញ្ញា ឈឹម ស៊ីថរ ដាក់ពន្ធនាគាររយៈពេល០២ឆ្នាំ ចំណែកកញ្ញា ឈឹម សុខន អ្នកស្រី សុន ស្រីពេជ្រ អ្នកស្រី ហៃ សុភាព អ្នកស្រី ឃ្លាំង សុបិន្ត និងកញ្ញា ទូច …

តុលាការកំពូល សម្រេចតម្កល់សាលដីកាសាលាឧទ្ធរណ៍ ទុកជាបានការដដែលករណី កញ្ញា ឈឹម ស៊ីថរ និងសមាជិកសហជីពផ្សេងទៀត Read More

លិខិតចំហរួម ស្នើសុំឯកឧត្តម កើត រិទ្ធិ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាបើកការស៊ើបអង្កេតឡើងវិញចំពោះករណីឃាតកម្មមកលើសកម្មជនព្រៃឈើលោក ឈុត វុទ្ធី

គិតមកដល់ពេលនេះ គឺមានរយៈពេល ១២ឆ្នាំ មកហើយ ដែលលោក ឈុត វុទ្ធី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ។ លោក ត្រូវបានមន្ត្រីកងរាជអាវុធហត្ថម្នាក់ ឈ្មោះ អ៊ិន រតនា បាញ់សម្លាប់ ត្រង់ចំណុចវាលបី ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ខណៈពេលដែលលោក និងអ្នកសារព័ត៌មានពីររូបផ្សេងទៀតរបស់ កាសែតឌឹខេមបូឌាដេលី (The Cambodia Daily) ចុះទៅស៊ើបអង្កេតអំពីបទល្មើសព្រៃឈើខុសច្បាប់នៅក្នុងតំបន់ភ្នំក្រវ៉ាញ។ មរណភាពរបស់លោក …

លិខិតចំហរួម ស្នើសុំឯកឧត្តម កើត រិទ្ធិ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាបើកការស៊ើបអង្កេតឡើងវិញចំពោះករណីឃាតកម្មមកលើសកម្មជនព្រៃឈើលោក ឈុត វុទ្ធី Read More

តុលាការកំពូលបានបើកសវនាការករណី កញ្ញា ឈឹម ស៊ីថរ និងសមាជិកសហជីពផ្សេងទៀត

នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ តំណាងសកម្មជនសហជីពទ្រទ្រង់សិទ្ធិការងារកម្មករខ្មែរ (LRSU) នៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ និងសមាជិក ៦រូប ត្រូវបានតុលាការកំពូលបានបើកវសនាការ លើបណ្តឹងសារទុក។ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ សាលាដំបូងរាជធានីភ្នំពេញបានផ្ដន្ទាទោស កញ្ញា ឈឹម ស៊ីថរ ដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ ចំណែកកញ្ញា ឈឹម សុខន អ្នកស្រី សុន ស្រីពេជ្រ អ្នកស្រី ហៃ …

តុលាការកំពូលបានបើកសវនាការករណី កញ្ញា ឈឹម ស៊ីថរ និងសមាជិកសហជីពផ្សេងទៀត Read More

សលាកបត្រព័ត៌មាន៖ ការយល់ឃើញរបស់ថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល និងសហជីពអំពីសេរីភាពមូលដ្ឋាន ការវិវឌ្ឍន៍រយៈពេល៨ឆ្នាំ (២០១៦-២០២៣)

សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(សមាគមអាដហុក) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងមជ្ឈមណ្ឌលសាមគ្គីភាព បានធ្វើការស្ទង់មតិថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល និងសហជីព អំពីសេរីភាពមូលដ្ឋានពីខែសីហា ដល់ខែកញ្ញា ឆ្នាំ២០២៣។ យើងក៏បានប្រៀបធៀបលទ្ធផលនេះជាមួយនឹងលទ្ធផលនៃការស្ទង់មតិចំនួន ៧ឆ្នាំជាប់គ្នាកន្លងមក ដែលបង្កើតបាននូវការប្រៀបធៀបសម្រាប់រយៈពេល ៨ឆ្នាំ និងអាចកំណត់នូវនិន្នាការកើនឡើងនិងការធ្លាក់ចុះផងដែរ។ ទាញយក សលាកបត្រព័ត៌មាន៖ (២០១៦-២០២៣) CSO-TUs 8 Years Trend FFMP-14-March-2024-ENG

សលាកបត្រព័ត៌មាន៖ ការយល់ឃើញរបស់ថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល និងសហជីពអំពីសេរីភាពមូលដ្ឋាន ការវិវឌ្ឍន៍រយៈពេល៨ឆ្នាំ (២០១៦-២០២៣) Read More

សេចក្តីថ្លែងការណ៍រួម ពិព័រណ៍រូបថតរបស់ អង្គការសមាគម​ធាងត្នោត មិនគួរត្រូវ​បានផ្អាក ហើយអាជ្ញាធរ​គួរទទួល​ខុសត្រូវ

ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ យើងខ្ញុំទាំង​អស់គ្នាជា អង្គការសង្គម​ស៊ីវិល និងសហគមន៍​មូលដ្ឋាន​នៅរាជធានីភ្នំពេញ និងខេត្ត ​​ដែលមានរាយ​ឈ្មោះដូចខាង​ក្រោម មានសេចក្តីសោកស្តាយ និងខកចិត្ត​ជាខ្លាំងចំពោះ ដែលអាជ្ញាធរសង្កាត់​និរោធ និងខណ្ឌច្បារអំពៅ បានបញ្ជាឱ្យម្ចាស់ទីតាំង​បញ្ឈប់ និងរុះរើពិព័រណ៍​រូបថតក្រោមប្រធានបទ “ផ្ទះ និងជីវិត” របស់អង្គការសមាគមធាងត្នោត កាលពីថ្ងៃ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភោជនីយដ្ឋានសួនចំប៉ី ខណ្ឌច្បារអំពៅ     រាជធានីភ្នំពេញដោយ​គ្មានមូល​ហេតុ និងមិនបាន​ជូនដំណឹងជាមុន ។

សេចក្តីថ្លែងការណ៍រួម ពិព័រណ៍រូបថតរបស់ អង្គការសមាគម​ធាងត្នោត មិនគួរត្រូវ​បានផ្អាក ហើយអាជ្ញាធរ​គួរទទួល​ខុសត្រូវ Read More

សាលាកបត្រព័ត៌មាន ស្តីពីការប្រើប្រាស់យុទ្ធសាស្រ្តបណ្តឹងផ្លូវច្បាប់ប្រឆាំងនឹងការចូលរួមជាសាធារណៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា

សមាគម​ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍​នៅកម្ពុជា​ចេញផ្សាយសាលាក​បត្រព័ត៌មាន ស្តីពីការប្រើប្រាស់​យុទ្ធសាស្រ្ត បណ្តឹង​ផ្លូវច្បាប់​ប្រឆាំងនឹងការចូល​រួមជា​សាធារណៈនៅក្នុង​ព្រះរាជាណាចក្រកម្ពុជា (“ប្រទេសកម្ពុជា”) ក្នុងអំឡុងពេល​ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៣។

សាលាកបត្រព័ត៌មាន ស្តីពីការប្រើប្រាស់យុទ្ធសាស្រ្តបណ្តឹងផ្លូវច្បាប់ប្រឆាំងនឹងការចូលរួមជាសាធារណៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា Read More

សកម្មជនសហជីព សង្គមស៊ីវិល សកម្មជននយោបាយ ចូលរួមរំលឹកខួប គោរពវិញាណក្ខន្ធ លោក ជា វិជ្ជា

នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ សហជីព សកម្មជន កម្មករ អង្គការសង្គមស៊ីវិល និងតំណាងគណបក្សនយោបាយប្រមាណជា១០០នាក់ បានប្រមូលផ្តុំគ្នាដោយសន្តិវិធីនៅមុខរូបសំណាកលោក ជា វិជ្ជា ក្បែរវត្តលង្កា រាជធានីភ្នំពេញ ដើម្បីគោរពវិញ្ញាណក្ខន្ធរំលឹកខួបគម្រប់២០ ឆ្នាំ នៃការបាញ់សម្លាប់លោក ជា វិជ្ជា។ លោក ជា វិជ្ជា គឺជាអតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា។ ពួកគេបានចូលរួមដាក់កម្រង ផ្កានៅមុខរូបសំណាក និងថ្លែងស្នើឱ្យមានយុត្តិធម៌សម្រាប់លោក ជា វិជ្ជា និងសូមឱ្យបញ្ចប់និទណ្ឌភាពក្នុងសង្គម។ មន្រី្ដនគរបាលប្រមាណជា៤០ នាក់ …

សកម្មជនសហជីព សង្គមស៊ីវិល សកម្មជននយោបាយ ចូលរួមរំលឹកខួប គោរពវិញាណក្ខន្ធ លោក ជា វិជ្ជា Read More

ក្នុងឱកាសទិវាសិទ្ធិមនុស្សនា ថ្ងៃទី១0ខែធ្នូ ឆ្នាំ២០២៣

ក្នុងឱកាសទិវាសិទ្ធិមនុស្សនា ថ្ងៃទី១0ខែធ្នូ ឆ្នាំ២០២៣ ប្រជាពលរដ្ឋកម្ពុជាចាប់ផ្តើមឮពាក្យសិទ្ធិមនុស្សវិញ បន្ទាប់ពីបានបញ្ចប់សង្រ្គាមស៊ីវិលអស់ជាច្រើនទសវត្សរ៍ និងបន្ទាប់ពីទទួលបាននូវកិច្ចអន្តរាគមន៍របស់អង្គការសហប្រជាជាតិ ដែលបានមកជួយរៀបចំការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ តាមរយៈការប្រសូតនូវរដ្ឋធម្មនុញ្ញថ្មីមួយនាឆ្នាំ១៩៩៣។

ក្នុងឱកាសទិវាសិទ្ធិមនុស្សនា ថ្ងៃទី១0ខែធ្នូ ឆ្នាំ២០២៣ Read More

ប្រជាពលរដ្ឋប្រមាណជា១០០នាក់ ឡើងមកតវ៉ានៅខាងមុខសាលាខេត្តក្រចេះ

នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នេះ មានប្រជាពលរដ្ឋប្រមាណជា១០០នាក់ តំណាង ២៤៧គ្រួសារ មកពីឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ បាននាំគ្នាមកតវ៉ានៅខាងមុខសាលាខេត្តក្រចេះ ដើម្បីស្នើសុំឱ្យអភិបាលខេត្តជួយរកដំណោះស្រាយ និងសួរនាំពីមូលហេតុដែលមេភូមិ និងអនុភូមិ ដើរប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋផ្សេងដែលគ្មានដីនៅទីនោះ ដើម្បីគាំទ្រឱ្យ​អាជ្ញាធរ​ដកហូតយកដី​ពួកគាត់​ទុកជាសម្បត្តិ​សាធារណៈ​របស់រដ្ឋវិញ។ នៅពេលកំពុងតវ៉ានោះ ​មានមន្ត្រីសាលាខេត្ត បានឱ្យពួកគាត់ទៅជួបមេឃុំវិញ ប៉ុន្តែពួកគាត់មិនព្រមទៅវិញនោះទេ ដោយពួកគាត់​បានអះអាង​ថា ៖ ពួកគាត់បានជួបលោកមេឃុំជាច្រើនដងមកហើយ មិនមានដំណោះស្រាយ ។ មួយសន្ទុះក្រោយមក មានលោកអភិបាលរងស្រុកចិត្របុរី និងលោកមេឃុំបុសលាវ មកជួបពួកគាត់ ហើយបានសន្យាថា …

ប្រជាពលរដ្ឋប្រមាណជា១០០នាក់ ឡើងមកតវ៉ានៅខាងមុខសាលាខេត្តក្រចេះ Read More

សមាជិកគ្រួសារចំនួន១១នាក់ របស់អតីតសមាជិកគណបក្សសង្គ្រោះជាតិស្នើសុំឱ្យដោះលែងសាច់ញាតិរបស់ពួកគាត់

នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នេះ សមាជិកគ្រួសារចំនួន១១នាក់ របស់អតីតសមាជិក គណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំបាន ប្រមូលផ្តុំគ្នាដោយសន្តិវិធីនៅខាងមុខស្ថានទូតបារាំងដើម្បីស្នើសុំឱ្យដោះលែងសាច់ញាតិរបស់ពួកគេដែលជាប់ចោទពីបទរួមគំនិតក្បត់ និងញុះញង់ និងបញ្ឈប់ការប្រើប្រាស់​ប្រព័ន្ធតុលាការគាបសង្កត់លើសកម្មជនសង្គម និងនយោបាយ។ នៅក្បែរទីតាំងតវ៉ា កងសន្តិសុខ និងនគរបាល​ប្រមាណ១៤នាក់ បានថតរូប និងឃ្លាំមើលពួកគេ។ តំណាងស្រ្ដីថ្ងៃសុក្រចំនួន៣នាក់ ត្រូវបានអនុញ្ញាតឱ្យចូលជួបមន្រ្តីនៅក្នុងស្ថានទូតផងដែរ។

សមាជិកគ្រួសារចំនួន១១នាក់ របស់អតីតសមាជិកគណបក្សសង្គ្រោះជាតិស្នើសុំឱ្យដោះលែងសាច់ញាតិរបស់ពួកគាត់ Read More

របាយការណ៍ ការឃ្លាំមើលសវនាការ សាលាដំបូងរាជធានី-ខេត្ត (មករា ២០២២ – កក្កដា ២០២៣)

សង្ខេបលទ្ធផលការឃ្លាំមើលសវនាការ       ល.រ បរិយាយ – តុលាការ  (សរុប១៧៥ករណី) ករណី ភាគរយ ១ រារាំងមិនឲ្យចូល ឬបណ្តេញចេញពីបន្ទប់សវនាការ​ (សាធារណៈជន) ១៤២ ៨១.១% ២ រារាំងមិនឲ្យចូល ឬបណ្តេញចេញពីបន្ទប់សវនាការ​ (អ្នកសារព័ត៌មាន) ១១៦ ៦៦.៣% ៣ មិនបានពន្យល់លំអិតអំពីសិទ្ធិមានមេធាវី ឬសិទ្ធិការពារខ្លួន ៦៩ ៤០% ៤ មិនបានពន្យល់លំអិតអំពីសិទ្ធិមិនឆ្លើយ ៩៥ ៥៤% ៥ មិនបានពន្យល់លំអិតអំពីសិទ្ធិមិនបង្ខំឲ្យសារភាពកំហុស ៩៤ ៥៤% ៦ …

របាយការណ៍ ការឃ្លាំមើលសវនាការ សាលាដំបូងរាជធានី-ខេត្ត (មករា ២០២២ – កក្កដា ២០២៣) Read More

ប្រជាពលរដ្ឋប្រមាណជា ១០០នាក់ មកពី ២៤៧ គ្រួសារ ដែលនឹងរងផលប៉ះពាល់ពីការបណ្តេញចេញដោយអាជ្ញាធរបានផ្ទុះការតវ៉ាស្ថិតនៅភូមិទូលតាឃីន និងទួលដំរីលាប

នៅព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៣ នេះ ប្រជាពលរដ្ឋ​ប្រមាណជា ១០០នាក់ មកពី ២៤៧ គ្រួសារ ដែលនឹងរងផល​ប៉ះពាល់​ពីការបណ្តេញ​ចេញដោយ​អាជ្ញាធរ​ខេត្ត ចំនួន៧ភូមិ រួមមានភូមិព្រែក​តាអាំ ភូមិព្រែក​តាថឹង ភូមិបុសលាវក្រោម ភូមិតាលុស ភូមិព្រះគន្លង ភូមិព្រែកកូវ និងភូមិពោធិ៍ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ បានផ្ទុះការតវ៉ាស្ថិតនៅភូមិទូលតាឃីន និងទួលដំរីលាប។

ប្រជាពលរដ្ឋប្រមាណជា ១០០នាក់ មកពី ២៤៧ គ្រួសារ ដែលនឹងរងផលប៉ះពាល់ពីការបណ្តេញចេញដោយអាជ្ញាធរបានផ្ទុះការតវ៉ាស្ថិតនៅភូមិទូលតាឃីន និងទួលដំរីលាប Read More