
សវនាការអតីតប្រធានគណបក្សជំទាស់ គួរត្រូវបានអនុញ្ញាតឱ្យមានការចូលរួមពីក្រុមគ្រួសារ អ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិល
ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ – យើងខ្ញុំ ជាអង្គការសង្គមស៊ីវិលមានរាយនាមដូចខាងក្រោម សូមស្នើសុំឱ្យសាលាដំបូងរាជធានីភ្នំពេញ ធានាថា សវនាការរបស់ឯកឧត្តម កឹម សុខាអតីតប្រធានគណបក្សជំទាស់ដែលត្រូវបានរង់ចាំអស់រយៈពេលជាយូរមកហើយ គួរតែបើកទូលាយដល់សាធារណជន សារព័ត៌មាន និងការចូលរួមពេញលេញពីសំណាក់អង្គការសង្គមស៊ីវិល។ យើងខ្ញុំក៏ស្នើសុំដល់តុលាការឱ្យផ្ដិតយកទិដ្ឋភាព និងផ្សាយបន្តផ្ទាល់ពីដំណើរការសវនាការនេះ ដូចដែលបានធ្វើឡើងកាលពីលើកមុន។ សវនាការរបស់ឯកឧត្តម កឹម សុខា លើការចោទប្រកាន់ពី “បទសន្ទិដ្ឋិភាពជាមួយបរទេស” មិនទាន់បានបង្ហាញជាសាធារណៈនូវភស្ដុតាងគួរឱ្យជឿទុកចិត្តណាមួយនៅឡើយទេ ហើយករណីនេះអាចប្រឈមនឹងការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររហូតដល់៣០ឆ្នាំ ដែលមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សាធារណជនទាំងក្នុង និងក្រៅប្រទេស។ ការចោទប្រកាន់នេះជាប់ពាក់ព័ន្ធដោយផ្ទាល់នឹង ការរំលាយអតីតគណបក្សជំទាស់ធំជាងគេនៅកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០១៧គឺ …
សវនាការអតីតប្រធានគណបក្សជំទាស់ គួរត្រូវបានអនុញ្ញាតឱ្យមានការចូលរួមពីក្រុមគ្រួសារ អ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិល Read More