សេចក្ដីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិល លើសេចក្តីសម្រេចផ្ដន្ទាទោសអ្នកការពារសិទ្ធិមនុស្ស

អង្គការមិនមែន​រដ្ឋាភិបាល សមាគម និងសហជីពដែល​ធ្វើការលើកកម្ពស់​សិទ្ធិមនុស្ស និងលទ្ធិប្រជាធិប​តេយ្យនៅកម្ពុជា ព្រមទាំងសហគមន៍​មូលដ្ឋាន មានការព្រួយបារម្មណ៍​យ៉ាងខ្លាំងលើការកាត់  សេចក្តីយ៉ាង​អយុត្តិធម៌មកលើអ្នកការពារ​សិទ្ធិមនុស្ស ក្រោយពីយើង​បានតាមដាន​យ៉ាងយកចិត្តទុក​ដាក់ទៅលើការកាត់​សេចក្តីរបស់តុលាការ​ទាំង០៣ថ្នាក់មកលើបុគ្គលិក​សមាគមការពារ​សិទ្ធិមនុស្ស និងអភិវឌ្ឍន៍​នៅកម្ពុជា ហៅកាត់ថា អាដហុក ព្រមទាំងអង្គការសិទ្ធិមនុស្សនៅកម្ពុជា។

សេចក្ដីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិល លើសេចក្តីសម្រេចផ្ដន្ទាទោសអ្នកការពារសិទ្ធិមនុស្ស Read More

សេចក្ដីថ្លែងការណ៍ លើសេចក្តីសម្រេចលើការផ្ដន្ទាទោសអ្នកការពារសិទ្ធិមនុស្ស

សមាគម​ការពារ​សិទ្ធិមនុស្ស និងអភិវឌ្ឍន៍​នៅកម្ពុជា (អាដហុក) ពិតជាមានការ​សោកស្ដាយ និង​ខកចិត្តយ៉ាង​ខ្លាំង ចំពោះការ​សម្រេច​របស់តុលាការ​កំពូល នៅព្រឹក​ថ្ងៃ១៨ ខែវិច្ឆកា ឆ្នាំ២០២២ នេះ ដោយ​បានសម្រេច​តម្កល់សាល​ក្រមសាលាដំបូង​រាជធានី​ភ្នំពេញលេខៈ៧៣០​ក្រ៦”ថ” ចុះថ្ងៃ​ទី២៦ ខែកញ្ញា ឆ្នាំ២០១៨ និង​សាលដី​កាសាលាឧទ្ធរណ៍​ភ្នំពេញ​លេខៈ៦២ក្រIV”សស” ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ដែល​សម្រេចផ្ដន្ទាទោស​ទៅលើ បុគ្គលិក​សមាគ​មអាដហុក៣រូប រួមមាន លោក នី សុខា លោកស្រី លឹម មុនី លោក យី សុខសាន្ត …

សេចក្ដីថ្លែងការណ៍ លើសេចក្តីសម្រេចលើការផ្ដន្ទាទោសអ្នកការពារសិទ្ធិមនុស្ស Read More

សេច​ក្តី​ប្រកាស​ព័ត៌​មាន ស្តី​ពី  « តុលាការកំពូលនឹងបើកសវនាការលើបណ្តឹងសារទុក ​មន្ត្រីជាន់ខ្ពស់សមាគម​អាដ​ហុក​ ៣រូប នៅ​វេលា​ម៉ោង​៨ព្រឹក​ ថ្ងៃទី ​៤​ ខែវិច្ឆិកា ឆ្នាំ២០២២ »

សមា​គម​ការពារ​សិទ្ធិ​មនុស្ស​ និង​អភិវឌ្ឍន៍​នៅកម្ពុជា​ ហៅ​កាត់​ថា ​“អាដ​ហុក”​ មាន​កិត្តិយស​សូម​ជូន​ដំណឹង​ដល់​សាធារណៈ​ជន​ អង្គការ​សង្គម​ស៊ីវិល​ជាតិ ​អន្តរជាតិ​ ស្ថានទូត​អន្តរជាតិ​ អ្នក​សារព័ត៌​មាន​ជាតិ​ និងអន្តរ​ជាតិ​ទាំង​អស់​ជ្រាប​ថា ​នៅវេលា​ម៉ោង​ ៨:០០​ ព្រឹក​ថ្ងៃទី​ ៤ ​ខែវិច្ឆិកា​ ឆ្នាំ២០២២​ ខាង​មុខ​នេះ ​តុលាការកំពូលនឹងបើកសវនាការលើសំណុំរឿងបណ្តឹងសារទុករបស់មន្ត្រីជាន់ខ្ពស់សមាគមអាដហុកចំនួន​ ០៣ ​(បី) ​រូប ​រួមមាន​លោក​ នី សុខា​ លោក​ យី សុខសាន្ត​ និងលោកស្រី ​លឹម មុន្នី …

សេច​ក្តី​ប្រកាស​ព័ត៌​មាន ស្តី​ពី  « តុលាការកំពូលនឹងបើកសវនាការលើបណ្តឹងសារទុក ​មន្ត្រីជាន់ខ្ពស់សមាគម​អាដ​ហុក​ ៣រូប នៅ​វេលា​ម៉ោង​៨ព្រឹក​ ថ្ងៃទី ​៤​ ខែវិច្ឆិកា ឆ្នាំ២០២២ » Read More

សេចក្តី ថ្លែង ការណ៍ រួម របស់ អង្គការ សង្គម ស៊ីវិល ក្នុង ឱកាស ប្រារព្ធ ទិវាសិទិ្ធ លំនៅឋាន ពិភពលោក លើក ទី៣៧ ស្នើសុំ ឱ្យពន្លឿន ការ ដោះស្រាយ ទំនាស់ ដីធ្លី នៅតំបន់ព្រលាន យន្តហោះ អន្តរជាតិ ភ្នំពេញថ្នី ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២

ក្នុង​ឱកាស​នៃការ​ប្រារព្ធ​ទិវាសិទិ្ធ​លំនៅឋាន​ពិភពលោក​លើក​ទី៣៧ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២​នេះ យើងខ្ញុំជា​អង្គការ​សង្គមស៊ីវិល​ដែលមាន​រាយនាម​ខាងក្រោម សូមសម្តែងនូវ​ការព្រួយ​បារម្ភ​និងសំណូមពរ​ដល់រាជរដ្ឋាភិបាល​កម្ពុជា សូម​ជំរុញ​ឱ្យមាន​ដំណោះស្រាយ​សមរម្យ​ដើម្បីបញ្ចប់​វិវាទដីធ្លីដ៏​រុំារ៉ៃរវាង​ក្រុមហ៊ុន OCIC  និង ប្រជា​ពលរដ្ឋម្ចាស់ដី​នៅតំបន់​អភិវឌ្ឍន៍​ព្រលានយន្ត​ហោះអន្តរជាតិ​ភ្នំពេញថ្មី «អាកាស​យានដ្ឋាន​អន្តរ​ជាតិតេជោ​ក្រុងតាខ្មៅ»។ យើងខ្ញុំ​បានកត់​សម្គាល់ឃើញ​ថា វិវាទនេះ​មានភាព​ធ្ងន់ធ្ងរ ហើយ​ពលរដ្ឋ​រងផលប៉ះពាល់​ជាច្រើន​កំពុងជួបទុក្ខ​សោកដោយ​ទទួល​រងនូវការ​បណ្តេញចេញ​ដោយបង្ខំពីផ្ទះ សម្បែង និងដីធ្លី របស់ ពួកគេ និងមិន បាន ទទួល នូវដំណោះ ស្រាយ សមរម្យ ជាទីពេញ ចិត្ត នៅឡើយ។​ អ្វីដែល កាន់តែ​ធ្ងន់ធ្ងរ​ជាងនេះទៅ​ទៀតនោះគឺ ប្រពលរដ្ឋ​ដែលរងផល​ប៉ះពាល់​បានរង​សម្ពាធតាមរយៈ​បណ្តឹង​ពីតុលាការ​ផងដែរ។ …

សេចក្តី ថ្លែង ការណ៍ រួម របស់ អង្គការ សង្គម ស៊ីវិល ក្នុង ឱកាស ប្រារព្ធ ទិវាសិទិ្ធ លំនៅឋាន ពិភពលោក លើក ទី៣៧ ស្នើសុំ ឱ្យពន្លឿន ការ ដោះស្រាយ ទំនាស់ ដីធ្លី នៅតំបន់ព្រលាន យន្តហោះ អន្តរជាតិ ភ្នំពេញថ្នី ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ Read More

សេចក្តី​ថ្លែង​ការណ៍​រួម ការឃាត់​ខ្លួន​និង​ប្រើហិង្សា​យ៉ាង​អាក្រក់​លើ​សារព័ត៌មាន​និង​សកម្មជន នៅ​តំបន់​ភ្នំតាម៉ៅ

រាជ​ធានីភ្នំពេញ, ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ យើង​ខ្ញុំ ជាអង្គការ​លើក​កម្ពស់​សេរីភាព​សារព័ត៌មាន សិទ្ធិមនុស្ស និង​សង្គមស៊ីវិល ដែល​មាន​រាយនាម​ដូច​ខាងក្រោម សូមសម្ដែង​ការ​សោកស្ដាយ​យ៉ាងខ្លាំង​ចំពោះ​ការប្រើប្រាស់​អំពើហិង្សា ការឃាត់ខ្លួនតាមទំនើង​ចិត្ត និង​ការបំភិត​បំភ័យអ្នក​សារព័ត៌មាន​ចំនួន​៥នាក់​និង​សកម្មជន​ចំនួន៤នាក់​កាល​ពីពេល​ថ្មីៗនេះពី​សំណាក់​​មន្ត្រី​កង​អង្គរក្ស​នាយករដ្ឋមន្ត្រី​នៅតំបន់​ព្រៃភ្នំតាម៉ៅ។

សេចក្តី​ថ្លែង​ការណ៍​រួម ការឃាត់​ខ្លួន​និង​ប្រើហិង្សា​យ៉ាង​អាក្រក់​លើ​សារព័ត៌មាន​និង​សកម្មជន នៅ​តំបន់​ភ្នំតាម៉ៅ Read More

សេចក្តីថ្លែងការណ៍រួម ស្តីពីសកម្មភាពហិង្សារបស់អាជ្ញាធរលើកូដករដែលកំពុងតែធ្វើកូដកម្មនៅ ក្រុមហ៊ុន ណាហ្គាវើលដ៏ លីមីធិត

ភ្នំពេញ, ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២           យើង​ខ្ញុំជា​សហជីព​ រួម​ជាមួយ​ស្ថាប័ន​សិទ្ធិមនុស្ស ដែល​កំពុង​ធ្វើការ​ដើម្បី​លើក​កម្ពស់​ សិទ្ធិ​ការ​ងារ​ សិទ្ធិ​ស្ត្រី​ ជម្រុញ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​នូវ​សមភាព​យេន​ឌ័រ​ ក្នុង​សង្គម​កម្ពុជា​។យើងខ្ញុំសូមថ្កោលទោសនូវសកម្មភាពបង្រ្កាបរបស់អាជ្ញាធរ​ទៅលើ​កូដករ​ស្រ្តីដែល​កំពុង​តែធ្វើ​កូដកម្ម ចំពោះវិវាទ​ការងារ​រវាង​កម្មករ​និយោជិត​ណាហ្គាវើលដ៍ និង​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ក្នុង​គោលបំណង​ទាមទារ​ឲ្យក្រុមហ៊ុន​ណាហ្គាវើលដ៍​យកតំណាង​កម្មករ​និយោជិត និង​សមាជិក​របស់​ពួកគេចូល​ធ្វើការងារ​វិញ ដោយ​ការបញ្ឈប់​នេះ គឺជាការ​បញ្ឈប់​ដោយ​ភាព​អយុត្តិធម៌។

សេចក្តីថ្លែងការណ៍រួម ស្តីពីសកម្មភាពហិង្សារបស់អាជ្ញាធរលើកូដករដែលកំពុងតែធ្វើកូដកម្មនៅ ក្រុមហ៊ុន ណាហ្គាវើលដ៏ លីមីធិត Read More

សេចក្តីថ្លែងការណ៍រួម ស្តីពី ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០

រាជធានី​ភ្នំពេញ, ថ្ងៃពុធ ១៤ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹង​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២   យើង​ខ្ញុំ​ជាអង្គការ​មិនមែនរដ្ឋា​ភិបាល សហភាព សហព័ន្ធ​សហជីព សមាគម​ និងសហគមន៍ ដូច​មាន​រាយនាម​ខាងក្រោម​ សូមសម្តែងការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង អំពីការ​ធ្វើវិសោធន​កម្មរដ្ឋធម្មនុញ្ញ​លើកទី១០ បានស្នើដោយ​រាជរដ្ឋាភិ​បាល។ អង្គការ​មិនមែន​រដ្ឋាភិបាល សហភាព សហព័ន្ធ​សហជីព សមាគម និង​សហគមន៍ យល់​ឃើញថា ការធ្វើ​វិសោធ​ន​ក​ម្មនៅ​ក្នុង​កាលៈ​ទេសៈនេះ វាអាច​​បណ្តាល​ឱ្យមាន​ការប៉ះពាល់​ដល់ស្ថិរភាព​អំណាចរដ្ឋ និង​អំណាច​នីតិ​ប្រតិបត្តិ …

សេចក្តីថ្លែងការណ៍រួម ស្តីពី ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ Read More

សេចក្តីប្រកាសព័ត៌មានស្តីពី ការដាក់លិខិតរួមគ្នារបស់អង្គការសង្គមស៊ីវិល ស្នើសុំកិច្ចអន្តរាគមន៍ពី សម្តេចអគ្គមហាសេន បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លើសេចក្តីព្រាងច្បាប់សិទ្ធិទទួលព័ត៌មាន ទៅខុទ្ទកាល័យ នាយករដ្ឋមន្រ្តី

សន្និ​សីទ​សារ​ព័ត៌មាន​ស្តីពី ការ​ដាក់​លិខិត​រួមគ្នា​របស់​អង្គការ​សង្គម​ស៊ីវិល​ ស្នើសុំ​កិច្ចអន្តរាគមន៍​ពី សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន​ នាយក​រដ្ឋមន្រ្តី​នៃព្រះ​រាជាណា​ចក្រ​កម្ពុជា​ លើ​សេចក្តី​ព្រាង​ច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន ទៅ​ខុទ្ទកា​ល័យនាយក​រដ្ឋមន្រ្តី

សេចក្តីប្រកាសព័ត៌មានស្តីពី ការដាក់លិខិតរួមគ្នារបស់អង្គការសង្គមស៊ីវិល ស្នើសុំកិច្ចអន្តរាគមន៍ពី សម្តេចអគ្គមហាសេន បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លើសេចក្តីព្រាងច្បាប់សិទ្ធិទទួលព័ត៌មាន ទៅខុទ្ទកាល័យ នាយករដ្ឋមន្រ្តី Read More

សេចក្តីប្រកាសព័ត៌មាន ស្តីពី « ការប្រកាសសាលដីកាសាលាឧទ្ធរណ៍ លើបុគ្គលិក និងអតីតបុគ្គលិក សមាគមអាដហុក នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២២ »

សមា​គម​ការពារ​សិទ្ធិ​មនុស្ស​ និង​អភិវឌ្ឍន៍​នៅកម្ពុជា​ ហៅ​កាត់​ថា ​“អាដ​ហុក”​ មាន​កិត្តិយស​សូម​ជូន​ដំណឹង​ដល់​សាធារណៈ​ជន​ អង្គការ​សង្គម​ស៊ីវិល​ជាតិ ​អន្តរជាតិ​ ស្ថានទូត​អន្តរជាតិ​ អ្នក​សារព័ត៌​មាន​ជាតិ​ និងអន្តរ​ជាតិ​ទាំង​អស់​ជ្រាប​ថា ​នៅវេលា​ម៉ោង​ ៨:០០​ ព្រឹក​ថ្ងៃទី​ ២៣ ​ខែឧសភា​ ឆ្នាំ២០២២​ ខាង​មុខ​នេះ

សេចក្តីប្រកាសព័ត៌មាន ស្តីពី « ការប្រកាសសាលដីកាសាលាឧទ្ធរណ៍ លើបុគ្គលិក និងអតីតបុគ្គលិក សមាគមអាដហុក នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២២ » Read More

សេចក្តីថ្លែងការណ៍រួម របាយការណ៍ប្រចាំឆ្នាំទី៦ ស្តីពីការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជា ចេញផ្សាយដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាគមការពារសិទ្ធិមនុស្សនិងអភិវឌ្ឍន៍នៅកម្ពុជា និងមជ្ឈមណ្ឌលសាមគ្គីភាព ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២

មជ្ឈម​ណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា («ម.ស.ម.ក») សមាគម​ការពារ​សិទ្ធិ​មនុស្ស​ និង​អភិវឌ្ឍន៍​នៅកម្ពុជា​(«អាដហុក»​) និង​មជ្ឈមណ្ឌល​សាមគ្គីភាព​ ចេញ​ផ្សាយ​របាយ​ការណ៍​ប្រចាំ​ឆ្នាំទី៦​ ស្តីពី​ការឃ្លាំ​មើល​សេរីភាព​មូលដ្ឋាន​នៅកម្ពុជា​ ដែល​ផលិត​ដោយ​គម្រោង​ឃ្លាំ​មើល​សេរីភាព​មូលដ្ឋាន («គម្រោង​សេរី​ភាពមូលដ្ឋាន​»)​។ របាយ​ការណ៍​នេះ​លើក​ឡើង​ពិស្តារ​អំពីទិដ្ឋ​ភាព​នៃ​​​ការ​អនុវត្ត​សេរីភាព​ខាងការ​បង្កើត​សមាគម​ សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​ និង​សេរីភាព​ខាង​ការ​ជួប​ប្រជុំ​ («សេរីភាព​មូលដ្ឋាន»​) នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​មករា ដល់ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២១។ លោក​អ្នក​អាច​ទាញ​យក​របាយការណ៍​ប្រចាំ​ឆ្នាំ​ទី៦​នេះ Khmer​ និងEnglish ​តាម​រយៈតំណ​ទីនេះ​។

សេចក្តីថ្លែងការណ៍រួម របាយការណ៍ប្រចាំឆ្នាំទី៦ ស្តីពីការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជា ចេញផ្សាយដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាគមការពារសិទ្ធិមនុស្សនិងអភិវឌ្ឍន៍នៅកម្ពុជា និងមជ្ឈមណ្ឌលសាមគ្គីភាព ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ Read More

សេចក្តីប្រកាសព័ត៌មាន ស្តីពី «ការចូលសវនាការសាលាឧទ្ធរណ៍ របស់បុគ្គលិក និងអតីតបុគ្គលិក សមាគមអាដហុក នៅរសៀល ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២២»

សមាគម​ការពារ​សិទ្ធិ​មនុស្ស ​និង​អភិវឌ្ឍន៍​នៅកម្ពុជា​ ហៅកាត់​ថា ​“អាដហុក”​ មាន​កិត្តិយស​សូម​ជូនដំណឹង​ដល់​សាធារណជន​ អង្គការ​សង្គម​ស៊ីវិល​ជាតិ​ អន្តរជាតិ ​ស្ថាន​ទូតអន្តរ​ជាតិ ​អ្នក​សារព័ត៌​មានជាតិ​ និងអន្តរ​ជាតិ​ទាំង​អស់​ជ្រាបថា​ នៅ​រសៀល​ម៉ោង២​ ថ្ងៃទី​ ២៨ ​ខែមេសា ​ឆ្នាំ២០២២​ ខាង​មុខ​នេះ ​នៅបន្ទប់​សាលសវនា​ការ​លេខ២​ បន្ទាប់​ពីបាន​ពន្យា​ពេល​សវនា​ការ ​កាល​ពីថ្ងៃ​ទី២០​ ខែមីនា​ ឆ្នាំ២០២២​ បុគ្គលិក​សមាគម​អាដហុក​ចំនួន​ ០៣ ​(បី) រូប​ រួមមាន​លោក នី សុខា​ លោក​ យី …

សេចក្តីប្រកាសព័ត៌មាន ស្តីពី «ការចូលសវនាការសាលាឧទ្ធរណ៍ របស់បុគ្គលិក និងអតីតបុគ្គលិក សមាគមអាដហុក នៅរសៀល ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២២» Read More

សេច​ក្ដី​ថ្លែង​ការ​ណ៍​រួម​ ស្ដី​ពី​លោក​ Wanchalearm​ Satsaksit​ នៅ​តែ​បន្ត​បាត់​ខ្លួន​ ខណៈ​ដែល​ស្ថាប័ន​អង្គការ​សហ​ប្រជា​ជាតិពិនិត្យ​ឡើង​វិញ​លើ​ការ​បាត់​ខ្លួន​ដោយ​បង្ខំនៅ​ប្រទេស​កម្ពុជា

រាជ​ធានី​ភ្នំពេញ​ ថ្ងៃទី​០៤​ ខែ​មេសា ​ឆ្នាំ​២០២២ យើង​ខ្ញុំ ​ជា​អង្គ​ការ​មិន​មែន​រដ្ឋាភិបាល​ដែល​មាន​រាយ​នាម​ដូច​ខាង​ក្រោម​ នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​ខក​ខាន​របស់​ប្រទេស​កម្ពុជា​ក្នុង​ស៊ើប​អង្កេត​ឱ្យ​បាន​ហ្មត់​ចត់ ​និង​មាន​ប្រសិទ្ធភាព​ ចំពោះ​ការបាត់​ខ្លួន​ដោយ​បង្ខំ​របស់​សកម្មជន​ជន​ជាតិ​ថៃ គឺ​លោក ​Wanchalearm​ Satsaksit​ និង​ការ​នាំ​ឱ្យ​មាន​និទណ្ឌភាព​ ។ ខណៈ​ដែល​គណៈ​កម្មាធិ​ការ​អង្គការ​សហ​ប្រជា​ជាតិ​ស្តីពី​ការ​បាត់​ខ្លួន​ដោយ​បង្ខំ​ (CED)​ រៀប​ចំ​ការ​ពិនិត្យ​មើល​ឡើង​វិញ​ជាបឋម​អំពី​ស្ថាន​ភាព​នៃ​ការ​បាត់​ខ្លួន​ដោយ​បង្ខំនៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​ថ្ងៃទី​០៥ ​ខែមេសា​ ឆ្នាំ​ ២០២២​នេះ ​យើង​ខ្ញុំ ​សូម​ស្នើ​ឱ្យ​គណៈកម្មា​ធិការ​នេះ ​ជួយ​ដោះ​ស្រាយ​ការ​ខកខាន​ជាបន្ត​បន្ទាប់​របស់​អាជ្ញាធរ​កម្ពុជា ​ដើម្បី​ស្វែងរក​លោក ​Wanchalearm​​​​ ឱ្យ​បាន​​ឆាប់​រហ័ស និង​ដោយ​ហ្មត់ចត់ ​និង​ដើម្បី​ស៊ើបអង្កេត​ពីការ​បាត់ខ្លួន​របស់​គាត់​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ និង​តម្លាភាព …

សេច​ក្ដី​ថ្លែង​ការ​ណ៍​រួម​ ស្ដី​ពី​លោក​ Wanchalearm​ Satsaksit​ នៅ​តែ​បន្ត​បាត់​ខ្លួន​ ខណៈ​ដែល​ស្ថាប័ន​អង្គការ​សហ​ប្រជា​ជាតិពិនិត្យ​ឡើង​វិញ​លើ​ការ​បាត់​ខ្លួន​ដោយ​បង្ខំនៅ​ប្រទេស​កម្ពុជា Read More