សមាគមអាដហុកខេត្តរតនគិរី បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “ការរៀបអាពាហ៍ពិពាហ៍វ័យក្មេង”
គម្រោងការការពារ និងទប់ស្កាត់ការបង្ខំរៀបការវ័យក្មេង នៃសមាគមអាដហុក តាមរយៈភ្នាក់ងារជំនួយអាមេរិក USAID ប្រចាំនៅកម្ពុជា។ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ កន្លងមកនេះ សមាគមអាដហុកខេត្តរតនគិរី បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “ការរៀបអាពាហ៍ពិពាហ៍វ័យក្មេង” នៅការិយាល័យអាដហុកប្រចាំខេត្តរតនគិរី ស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ដែលមានអ្នកចូលរួមសរុបចំនួន ១៥នាក់ ក្នុងនោះ(ស្ត្រី ៧នាក់)និង(ជនជាតិភាគតិច ១៣នាក់)។ គោលបំណងនៃវគ្គបណ្ដុះបណ្ដាល៖ ១. ផ្តល់ចំណេះដឹងពាក់ព័ន្ធនឹងការរៀបការវ័យក្មេង ២.ដើម្បីទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍វ័យក្មេង និងបង្កើនការផ្លាស់ប្តូរអាកប្បកិរិយាលើចំណេះដឹងពាក់ព័ន្ធនឹងការរៀបការវ័យក្មេង ៣. យល់ដឹងពីផលវិបាកនៃការរៀបការវ័យក្មេង។
សមាគមអាដហុកខេត្តរតនគិរី បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “ការរៀបអាពាហ៍ពិពាហ៍វ័យក្មេង” Read More