សេចក្តីថ្លែងការណ៍រួម របាយការណ៍ឆ្នាំ២០២៣ ស្តីពីការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជា

សេចក្តីថ្លែង​ការណ៍​រួម​ ​របាយការណ៍ឆ្នាំ២០២៣​ ស្តីពី​ការ​ឃ្លាំមើល​សេរីភាពមូលដ្ឋាន​នៅ​កម្ពុជា ចេញ​ផ្សាយ​​ដោយ​ សមាគមការ​ពារ​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ និង​មជ្ឈមណ្ឌល​សាមគ្គីភាព ថ្ងៃទី២៤ ខែមេសា ឆ្នាំ​២០២៤ សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(«អាដហុក»​) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា («ម.ស.ម.ក») និងមជ្ឈមណ្ឌលសាមគ្គីភាព ចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០២៣ ស្តីពីការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជា ដែលផលិតដោយ​គម្រោង​ឃ្លាំ​មើល​សេរីភាព​មូលដ្ឋាន («គម្រោង​»)​។ របាយការណ៍​នេះ​លើក​ឡើង​ពិស្តារ​អំពីទិដ្ឋ​ភាព​នៃ​​​ការ​អនុវត្ត​សេរីភាព​ខាងការ​បង្កើត​សមាគម​ សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​ និង​សេរីភាព​ខាង​ការ​ជួប​ប្រជុំ​ («សេរីភាព​មូលដ្ឋាន»​) នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​មករា ដល់ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២៣។ លោក​អ្នក​អាច​ទាញ​យក​របាយការណ៍​ប្រចាំ​ឆ្នាំ២០២៣ …

សេចក្តីថ្លែងការណ៍រួម របាយការណ៍ឆ្នាំ២០២៣ ស្តីពីការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជា Read More

វគ្គផ្សព្វផ្សាយស្តីពី “អំពើជួញដូរមនុស្ស និងសុវត្ថិភាពទេសន្តប្រវេសន៍” ប៉ៃលិន

កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ គម្រោងសិទិ្ធស្រ្តី និងកុមារ នៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (សមាគមអាដហុក) បានរៀបចំវគ្គផ្សព្វផ្សាយស្តីពី “អំពើជួញដូរមនុស្ស និងសុវត្ថិភាពទេសន្តប្រវេសន៍” ទីតាំងស្ថិតនៅ ភូមិក្រចាប់ សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ដែលមានអ្នកចូលរួម ២៩នាក់ ក្នុងនោះស្ត្រី ២១នាក់។

វគ្គផ្សព្វផ្សាយស្តីពី “អំពើជួញដូរមនុស្ស និងសុវត្ថិភាពទេសន្តប្រវេសន៍” ប៉ៃលិន Read More

វគ្គផ្សព្វផ្សាយស្តីពី “ហិង្សាភេទ អំពើជួញដូរមនុស្ស និងសុវត្តិភាពចំណាកស្រុក”

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ គម្រោងសិទិ្ធស្រ្តី និងកុមារ នៃសមាគមការពារ​សិទ្ធិមនុស្ស និងអភិវឌ្ឍន៍​នៅកម្ពុជា (សមាគមអាដហុក) បានរៀបចំវគ្គផ្សព្វផ្សាយស្តីពី​

វគ្គផ្សព្វផ្សាយស្តីពី “ហិង្សាភេទ អំពើជួញដូរមនុស្ស និងសុវត្តិភាពចំណាកស្រុក” Read More

វគ្គបណ្តុះបណ្តាលស្តីពី “អំពើជួញដូរមនុស្ស និងសុវត្ថិភាពទេសន្តប្រវេសន៍”

កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ គម្រោងសិទិ្ធស្រ្តី និងកុមារ នៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (សមាគមអាដហុក) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “អំពើជួញដូរមនុស្ស និងសុវត្ថិភាពទេសន្តប្រវេសន៍”

វគ្គបណ្តុះបណ្តាលស្តីពី “អំពើជួញដូរមនុស្ស និងសុវត្ថិភាពទេសន្តប្រវេសន៍” Read More

វគ្គផ្សព្វផ្សាយស្តីពី “អំពើជួញដូរមនុស្ស និងសុវត្ថិភាពទេសន្តប្រវេសន៍”

កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ គម្រោងសិទិ្ធស្រ្តី និងកុមារ នៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (សមាគមអាដហុក) បានរៀបចំវគ្គផ្សព្វផ្សាយស្តីពី

វគ្គផ្សព្វផ្សាយស្តីពី “អំពើជួញដូរមនុស្ស និងសុវត្ថិភាពទេសន្តប្រវេសន៍” Read More

វគ្គបណ្តុះបណ្តាលស្តីពី “អំពើជួញដូរមនុស្ស និងសុវត្ថិភាពទេសន្តប្រវេសន៏”

កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ គម្រោងសិទិ្ធស្រ្តី និងកុមារ នៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា “សមាគមអាដហុក” បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “អំពើជួញដូរមនុស្ស និងសុវត្ថិភាពទេសន្តប្រវេសន៏”

វគ្គបណ្តុះបណ្តាលស្តីពី “អំពើជួញដូរមនុស្ស និងសុវត្ថិភាពទេសន្តប្រវេសន៏” Read More

សលាកបត្រព័ត៌មាន៖ ការយល់ឃើញរបស់ថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល និងសហជីពអំពីសេរីភាពមូលដ្ឋាន ការវិវឌ្ឍន៍រយៈពេល៨ឆ្នាំ (២០១៦-២០២៣)

សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(សមាគមអាដហុក) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងមជ្ឈមណ្ឌលសាមគ្គីភាព បានធ្វើការស្ទង់មតិថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល និងសហជីព អំពីសេរីភាពមូលដ្ឋានពីខែសីហា ដល់ខែកញ្ញា ឆ្នាំ២០២៣។ យើងក៏បានប្រៀបធៀបលទ្ធផលនេះជាមួយនឹងលទ្ធផលនៃការស្ទង់មតិចំនួន ៧ឆ្នាំជាប់គ្នាកន្លងមក ដែលបង្កើតបាននូវការប្រៀបធៀបសម្រាប់រយៈពេល ៨ឆ្នាំ និងអាចកំណត់នូវនិន្នាការកើនឡើងនិងការធ្លាក់ចុះផងដែរ។ ទាញយក សលាកបត្រព័ត៌មាន៖ (២០១៦-២០២៣) CSO-TUs 8 Years Trend FFMP-14-March-2024-ENG

សលាកបត្រព័ត៌មាន៖ ការយល់ឃើញរបស់ថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល និងសហជីពអំពីសេរីភាពមូលដ្ឋាន ការវិវឌ្ឍន៍រយៈពេល៨ឆ្នាំ (២០១៦-២០២៣) Read More

សេចក្តីថ្លែងការណ៍រួម ពិព័រណ៍រូបថតរបស់ អង្គការសមាគម​ធាងត្នោត មិនគួរត្រូវ​បានផ្អាក ហើយអាជ្ញាធរ​គួរទទួល​ខុសត្រូវ

ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ យើងខ្ញុំទាំង​អស់គ្នាជា អង្គការសង្គម​ស៊ីវិល និងសហគមន៍​មូលដ្ឋាន​នៅរាជធានីភ្នំពេញ និងខេត្ត ​​ដែលមានរាយ​ឈ្មោះដូចខាង​ក្រោម មានសេចក្តីសោកស្តាយ និងខកចិត្ត​ជាខ្លាំងចំពោះ ដែលអាជ្ញាធរសង្កាត់​និរោធ និងខណ្ឌច្បារអំពៅ បានបញ្ជាឱ្យម្ចាស់ទីតាំង​បញ្ឈប់ និងរុះរើពិព័រណ៍​រូបថតក្រោមប្រធានបទ “ផ្ទះ និងជីវិត” របស់អង្គការសមាគមធាងត្នោត កាលពីថ្ងៃ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភោជនីយដ្ឋានសួនចំប៉ី ខណ្ឌច្បារអំពៅ     រាជធានីភ្នំពេញដោយ​គ្មានមូល​ហេតុ និងមិនបាន​ជូនដំណឹងជាមុន ។

សេចក្តីថ្លែងការណ៍រួម ពិព័រណ៍រូបថតរបស់ អង្គការសមាគម​ធាងត្នោត មិនគួរត្រូវ​បានផ្អាក ហើយអាជ្ញាធរ​គួរទទួល​ខុសត្រូវ Read More

កម្មកររោងចក្រ ប្រមាណ ២០០០នាក់ បានប្រមូលផ្តុំគ្នានៅខាងមុខរោងចក្រស្ថិតនៅខណ្ឌដង្កោ

នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ កម្មកររោងចក្រវ៉ាយ & ដាប់បែលយូ (Y&W) ហ្គាមិន ប្រមាណ ២០០០នាក់ បានប្រមូល​ផ្តុំគ្នានៅ​ខាងមុខ​រោងចក្រស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ​នាំគ្នាតវ៉ានៅខាង​មុខរោចក្រ និងដើរដោយ​ថ្មើរជើង ឆ្ពោះទៅ​ក្រសួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីស្នើដល់​ក្រសួង ជួយដោះស្រាយ​បណ្តឹងវិវាទ​ការងាររួម របស់កម្មករ​និយោជិត​ដោយនាយក​ក្រុមហ៊ុន ពុំមានលទ្ធភាពបើកប្រាក់ឈ្នួល​ជូនកម្មករ​និយោជិត​លើកទី២ដែលត្រូវបើក​ជូននៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ និងមិនបានបង់វិភាគទាន ប.ស.ស សម្រាប់ខែមករានិងខែកុម្ភៈហើយមិនបានដោះស្រាយសំណងអត្ថប្រយោជន៍ទៅតាមនីតិវិធីផ្លូវច្បាប់ស្តីពីការងារ។ ព្រឹកនេះផងដែរក្បួនដង្ហែដើរមកដល់ចំណុចមុខវត្តជ្រោយបទុមហៅព្រែកជីក ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ …

កម្មកររោងចក្រ ប្រមាណ ២០០០នាក់ បានប្រមូលផ្តុំគ្នានៅខាងមុខរោងចក្រស្ថិតនៅខណ្ឌដង្កោ Read More

គ្គបណ្តុះបណ្តាលស្តីពី “សុវត្ថិភាពចំណាកស្រុក និងអំពើជួញដូរមនុស្ស”

កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ គម្រោងសិទិ្ធស្រ្តី និងកុមារ នៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (“សមាគមអាដហុក”) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “សុវត្ថិភាពចំណាកស្រុក និងអំពើជួញដូរមនុស្ស” ស្ថិតនៅភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ដោយមានអ្នកចូលរួមសរុប ៥៤នាក់ ក្នុងនោះស្ត្រី ៣០នាក់ ។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺដើម្បីផ្តល់ចំណេះដឹងដល់សហគមន៍អំពីច្បាប់ស្តីពី ការបង្រ្កាបអំពើជួញដូរមនុស្ស ស្វែងយល់ពីការការពារអំពើជួញដូរមនុស្ស កេងប្រវ័ញ្ចកម្លាំងពលកម្ម និងសុវត្ថិភាពចំណាកស្រុកនៅកម្ពុជា។ លើសពីនេះទៅទៀត ក៏ដើម្បីជំរុញ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋស្វែងរកសេវាគាំទ្រ នៅពេលពួកគេជួបប្រទះនូវបញ្ហានេះផងដែរ។

គ្គបណ្តុះបណ្តាលស្តីពី “សុវត្ថិភាពចំណាកស្រុក និងអំពើជួញដូរមនុស្ស” Read More

សាលាកបត្រព័ត៌មាន ស្តីពីការប្រើប្រាស់យុទ្ធសាស្រ្តបណ្តឹងផ្លូវច្បាប់ប្រឆាំងនឹងការចូលរួមជាសាធារណៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា

សមាគម​ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍​នៅកម្ពុជា​ចេញផ្សាយសាលាក​បត្រព័ត៌មាន ស្តីពីការប្រើប្រាស់​យុទ្ធសាស្រ្ត បណ្តឹង​ផ្លូវច្បាប់​ប្រឆាំងនឹងការចូល​រួមជា​សាធារណៈនៅក្នុង​ព្រះរាជាណាចក្រកម្ពុជា (“ប្រទេសកម្ពុជា”) ក្នុងអំឡុងពេល​ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៣។

សាលាកបត្រព័ត៌មាន ស្តីពីការប្រើប្រាស់យុទ្ធសាស្រ្តបណ្តឹងផ្លូវច្បាប់ប្រឆាំងនឹងការចូលរួមជាសាធារណៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា Read More