សេច​ក្ដី​ថ្លែង​ការ​ណ៍​រួម​ ស្ដី​ពី​លោក​ Wanchalearm​ Satsaksit​ នៅ​តែ​បន្ត​បាត់​ខ្លួន​ ខណៈ​ដែល​ស្ថាប័ន​អង្គការ​សហ​ប្រជា​ជាតិពិនិត្យ​ឡើង​វិញ​លើ​ការ​បាត់​ខ្លួន​ដោយ​បង្ខំនៅ​ប្រទេស​កម្ពុជា

រាជ​ធានី​ភ្នំពេញ​ ថ្ងៃទី​០៤​ ខែ​មេសា ​ឆ្នាំ​២០២២ យើង​ខ្ញុំ ​ជា​អង្គ​ការ​មិន​មែន​រដ្ឋាភិបាល​ដែល​មាន​រាយ​នាម​ដូច​ខាង​ក្រោម​ នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​ខក​ខាន​របស់​ប្រទេស​កម្ពុជា​ក្នុង​ស៊ើប​អង្កេត​ឱ្យ​បាន​ហ្មត់​ចត់ ​និង​មាន​ប្រសិទ្ធភាព​ ចំពោះ​ការបាត់​ខ្លួន​ដោយ​បង្ខំ​របស់​សកម្មជន​ជន​ជាតិ​ថៃ គឺ​លោក ​Wanchalearm​ Satsaksit​ និង​ការ​នាំ​ឱ្យ​មាន​និទណ្ឌភាព​ ។ ខណៈ​ដែល​គណៈ​កម្មាធិ​ការ​អង្គការ​សហ​ប្រជា​ជាតិ​ស្តីពី​ការ​បាត់​ខ្លួន​ដោយ​បង្ខំ​ (CED)​ រៀប​ចំ​ការ​ពិនិត្យ​មើល​ឡើង​វិញ​ជាបឋម​អំពី​ស្ថាន​ភាព​នៃ​ការ​បាត់​ខ្លួន​ដោយ​បង្ខំនៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​ថ្ងៃទី​០៥ ​ខែមេសា​ ឆ្នាំ​ ២០២២​នេះ ​យើង​ខ្ញុំ ​សូម​ស្នើ​ឱ្យ​គណៈកម្មា​ធិការ​នេះ ​ជួយ​ដោះ​ស្រាយ​ការ​ខកខាន​ជាបន្ត​បន្ទាប់​របស់​អាជ្ញាធរ​កម្ពុជា ​ដើម្បី​ស្វែងរក​លោក ​Wanchalearm​​​​ ឱ្យ​បាន​​ឆាប់​រហ័ស និង​ដោយ​ហ្មត់ចត់ ​និង​ដើម្បី​ស៊ើបអង្កេត​ពីការ​បាត់ខ្លួន​របស់​គាត់​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ និង​តម្លាភាព …

សេច​ក្ដី​ថ្លែង​ការ​ណ៍​រួម​ ស្ដី​ពី​លោក​ Wanchalearm​ Satsaksit​ នៅ​តែ​បន្ត​បាត់​ខ្លួន​ ខណៈ​ដែល​ស្ថាប័ន​អង្គការ​សហ​ប្រជា​ជាតិពិនិត្យ​ឡើង​វិញ​លើ​ការ​បាត់​ខ្លួន​ដោយ​បង្ខំនៅ​ប្រទេស​កម្ពុជា Read More

ការលុបបំបាត់ទាសភាពនៅក្នុងប្រទេសកម្ពុជា

សេច​ក្ដី​ថ្លែង​ការណ៍​រួមស្ដី​ពី ការ​លុប​បំ​បាត់​ទាស​ភាព​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា  រាជ​ធា​នី​ភ្នំពេញ​ ថ្ងៃទី​១០ ខែ​មីនា​ ឆ្នាំ​២០២២   យើង​ខ្ញុំ​ សូម​សម្ដែង​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​​ ចំ​ពោះ​របាយ​ការណ៍​បង្ហាញ​ពីការ​កើត​ឡើង​យ៉ាង​ច្រើន​នៃ​ការ​ជួញ​ដូរ​មនុស្ស​ចូល​មក​ក្នុង​ប្រ​ទេស​កម្ពុជា​ ដែល​បាន​ធ្វើ​ឱ្យ​មាន​ការ​ធ្វើ​ពល​កម្ម​ដោយ​បង្ខំ ​អំពើ​ទាស​ភាព​ និង​ទា​រុណ​កម្ម​នៅតាម​បរិ​វេណ​អគារ​នា​នា ​នៅ​ក្នុង​ប្រ​ទេស​ ។​​ ការ​រាយ​ការណ៍​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​គណនី​បណ្តាញ​សង្គម​របស់​ជន​រង​គ្រោះ​ជា​ច្រើន​ ដែល​ចង​ក្រង​ដោយ​អង្គការ​ក្នុង​ស្រុក​និង​អន្តរ​ជាតិ​បង្ហាញ​ថា ​មនុស្ស​រាប់​ពាន់​នាក់​ដែល​ភាគ​ច្រើន​ជា​ជន​បរទេស​ ត្រូវ​បាន​ជាប់​ក្នុង​ស្ថាន​ភាព​ទាំង​អស់​នេះ ​។ យើង​ខ្ញុំ​ សូម​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ចាត់​វិធាន​ការ​រួម​គ្នា ​និង​ប្រកប​ដោយ​ប្រ​សិទ្ធ​ភាព​ ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ​ទាំង​នេះ ​ក៏ដូច​ជា​ស៊ើប​អង្កេត​ភាព​ស្មុគ​ស្មាញ​ដែល​ត្រូវ​បាន​លើក​ឡើង​រវាង​អាជ្ញាធរ​ រដ្ឋ ​និង​សហ​គ្រាស​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ផ្សេងៗ​ ។   …

ការលុបបំបាត់ទាសភាពនៅក្នុងប្រទេសកម្ពុជា Read More