ប្រជាពលរដ្ឋ២ឃុំ មកដាក់ពាក្យស្នើសុំធ្វើ ” វេទិការសាធារណៈស្តីពី ព័ត៌មានលំអិតពីហេដ្ឋារចនាសម្ព័ន្ធ និងព្រលានយន្តហោះថ្មី “

ពលរដ្ឋជាង ២០០នាក់ មកពីភូមិអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង និងភូមិអាចម៌កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល បានមកដាក់លិខិតស្នើសុំឲ្យឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាល ខេត្តកណ្តាល រៀបចំបើកវេទិកាសាធារណៈបំភ្លឺស្តីពី ព័ត៌មានលំអិតអំពីតំបន់ហេដ្ឋារចនាសម្ពន្ធ័នានា ព្រមទាំងដំណើរការនៃគម្រោងអាកាសយាន្តដ្ឋានអន្តរជាតិ តេជោ ( ព្រលានយន្តហោះថ្មី) ។

ប្រជាពលរដ្ឋ២ឃុំ មកដាក់ពាក្យស្នើសុំធ្វើ ” វេទិការសាធារណៈស្តីពី ព័ត៌មានលំអិតពីហេដ្ឋារចនាសម្ព័ន្ធ និងព្រលានយន្តហោះថ្មី “ Read More

របាយការណ៍សង្ខេប បរិយាកាសនយោបាយការបោះឆ្នោត ២០២២

នៅថ្ងៃនេះ ​សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC) ​ចេញផ្សាយ​នូវ​របាយការណ៍​មួយ​ដែលមាន​ចំណងជើងថា៖​ បរិយាកាសនយោបាយការបោះឆ្នោត ២០២២​  ដែលនឹងបង្ហាញអំពីបរិយាកាសមុនពេលបោះឆ្នោត  បរិយាកាសអំឡុងពេលបោះឆ្នោត  និងបរិយាកាសក្រោយពេលបោះឆ្នោត ​ក្រុមប្រឹក្សាឃុំ/សង្កាត់អាណិត្តទីប្រាំកាលពីខែមិថុនា ឆ្នាំ២០២២។

របាយការណ៍សង្ខេប បរិយាកាសនយោបាយការបោះឆ្នោត ២០២២ Read More

សេចក្ដីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិល លើសេចក្តីសម្រេចផ្ដន្ទាទោសអ្នកការពារសិទ្ធិមនុស្ស

អង្គការមិនមែន​រដ្ឋាភិបាល សមាគម និងសហជីពដែល​ធ្វើការលើកកម្ពស់​សិទ្ធិមនុស្ស និងលទ្ធិប្រជាធិប​តេយ្យនៅកម្ពុជា ព្រមទាំងសហគមន៍​មូលដ្ឋាន មានការព្រួយបារម្មណ៍​យ៉ាងខ្លាំងលើការកាត់  សេចក្តីយ៉ាង​អយុត្តិធម៌មកលើអ្នកការពារ​សិទ្ធិមនុស្ស ក្រោយពីយើង​បានតាមដាន​យ៉ាងយកចិត្តទុក​ដាក់ទៅលើការកាត់​សេចក្តីរបស់តុលាការ​ទាំង០៣ថ្នាក់មកលើបុគ្គលិក​សមាគមការពារ​សិទ្ធិមនុស្ស និងអភិវឌ្ឍន៍​នៅកម្ពុជា ហៅកាត់ថា អាដហុក ព្រមទាំងអង្គការសិទ្ធិមនុស្សនៅកម្ពុជា។

សេចក្ដីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិល លើសេចក្តីសម្រេចផ្ដន្ទាទោសអ្នកការពារសិទ្ធិមនុស្ស Read More

សេចក្ដីថ្លែងការណ៍ លើសេចក្តីសម្រេចលើការផ្ដន្ទាទោសអ្នកការពារសិទ្ធិមនុស្ស

សមាគម​ការពារ​សិទ្ធិមនុស្ស និងអភិវឌ្ឍន៍​នៅកម្ពុជា (អាដហុក) ពិតជាមានការ​សោកស្ដាយ និង​ខកចិត្តយ៉ាង​ខ្លាំង ចំពោះការ​សម្រេច​របស់តុលាការ​កំពូល នៅព្រឹក​ថ្ងៃ១៨ ខែវិច្ឆកា ឆ្នាំ២០២២ នេះ ដោយ​បានសម្រេច​តម្កល់សាល​ក្រមសាលាដំបូង​រាជធានី​ភ្នំពេញលេខៈ៧៣០​ក្រ៦”ថ” ចុះថ្ងៃ​ទី២៦ ខែកញ្ញា ឆ្នាំ២០១៨ និង​សាលដី​កាសាលាឧទ្ធរណ៍​ភ្នំពេញ​លេខៈ៦២ក្រIV”សស” ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ដែល​សម្រេចផ្ដន្ទាទោស​ទៅលើ បុគ្គលិក​សមាគ​មអាដហុក៣រូប រួមមាន លោក នី សុខា លោកស្រី លឹម មុនី លោក យី សុខសាន្ត …

សេចក្ដីថ្លែងការណ៍ លើសេចក្តីសម្រេចលើការផ្ដន្ទាទោសអ្នកការពារសិទ្ធិមនុស្ស Read More

កូដករបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ២រូប បានចូលបំភ្លឺ នៅសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីតុលាការចេញដីការកោះហៅ

ការចូលបំភ្លឺនេះធ្វើឡើង នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ លើបុគ្គលិក ណាហ្គាវើលដ៍ ចំនួន ២រូប គឺ កញ្ញា សុខ ថាវុធ បានចូលបំភ្លឺនៅពេលព្រឹក និង កញ្ញា នេត ចរិយា បានចូលបំភ្លឺនៅពេលរសៀល។ ក្នុងចំណោម បុគ្គលិកណាហ្គាវើលដ៍ ទាំងអស់ ៨រូប ត្រូវបានតុលាការចេញដីការកោះហៅបន្តបន្ទាប់គ្នានោះ យោងតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន ណាហ្គាវើលដ៍ លីមីតធិត (NAGAWORLD LIMITED) ដែលបានប្តឹងកូដករ ក្រោមបទចោទ …

កូដករបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ២រូប បានចូលបំភ្លឺ នៅសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីតុលាការចេញដីការកោះហៅ Read More

មន្រី្តសមាគមអាដហុក ៣រូបនៅព្រឹកនេះត្រូវបានចូលរួមសវនាការនៅតុលាការកំពូល

សវនាការនេះធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ តុលាការកំពូល បានបើកសវនាការលើសំណុំរឿងបណ្តឹងសាទុក្ខរបស់មន្ត្រីជាន់ខ្ពស់សមាគមអាដហុកចំនួន ០៣ (បី) រូប រួមមានលោក នី សុខា លោក យី សុខសាន្ត ដោយឡែក លោកស្រី លឹម មុន្នី អវត្តមាន និងអតីតមន្ត្រីសមាគមអាដហុកចំនួន ០២ (ពីរ) រូបទៀតគឺលោក ណៃ វ៉ង់ដា និងលោក នី ចរិយា មិនបានចូលសវនាការ។

មន្រី្តសមាគមអាដហុក ៣រូបនៅព្រឹកនេះត្រូវបានចូលរួមសវនាការនៅតុលាការកំពូល Read More

សេច​ក្តី​ប្រកាស​ព័ត៌​មាន ស្តី​ពី  « តុលាការកំពូលនឹងបើកសវនាការលើបណ្តឹងសារទុក ​មន្ត្រីជាន់ខ្ពស់សមាគម​អាដ​ហុក​ ៣រូប នៅ​វេលា​ម៉ោង​៨ព្រឹក​ ថ្ងៃទី ​៤​ ខែវិច្ឆិកា ឆ្នាំ២០២២ »

សមា​គម​ការពារ​សិទ្ធិ​មនុស្ស​ និង​អភិវឌ្ឍន៍​នៅកម្ពុជា​ ហៅ​កាត់​ថា ​“អាដ​ហុក”​ មាន​កិត្តិយស​សូម​ជូន​ដំណឹង​ដល់​សាធារណៈ​ជន​ អង្គការ​សង្គម​ស៊ីវិល​ជាតិ ​អន្តរជាតិ​ ស្ថានទូត​អន្តរជាតិ​ អ្នក​សារព័ត៌​មាន​ជាតិ​ និងអន្តរ​ជាតិ​ទាំង​អស់​ជ្រាប​ថា ​នៅវេលា​ម៉ោង​ ៨:០០​ ព្រឹក​ថ្ងៃទី​ ៤ ​ខែវិច្ឆិកា​ ឆ្នាំ២០២២​ ខាង​មុខ​នេះ ​តុលាការកំពូលនឹងបើកសវនាការលើសំណុំរឿងបណ្តឹងសារទុករបស់មន្ត្រីជាន់ខ្ពស់សមាគមអាដហុកចំនួន​ ០៣ ​(បី) ​រូប ​រួមមាន​លោក​ នី សុខា​ លោក​ យី សុខសាន្ត​ និងលោកស្រី ​លឹម មុន្នី …

សេច​ក្តី​ប្រកាស​ព័ត៌​មាន ស្តី​ពី  « តុលាការកំពូលនឹងបើកសវនាការលើបណ្តឹងសារទុក ​មន្ត្រីជាន់ខ្ពស់សមាគម​អាដ​ហុក​ ៣រូប នៅ​វេលា​ម៉ោង​៨ព្រឹក​ ថ្ងៃទី ​៤​ ខែវិច្ឆិកា ឆ្នាំ២០២២ » Read More

ប្រធានក្រុមប្រឹក្សាជុំនំជុំរះសាលាដំបូងរាជធានីភ្នំពេញ ប្រកាសបញ្ចប់ការសួរដេញដោលលើអង្គហេតុ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងទុកពេលឱ្យភាគីទាំងពីរធ្វើសេចក្តីសន្និដ្ឋានរយៈពេល ២ខែ ក្នុងរឿងក្តីទាំងមូល

ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ សាលាដំបូងរាជធានីភ្នំពេញ បានបន្តសវនាការលើកទី៦២ លើសំណំរឿង លោក កឹម សុខា ហើយ ប្រធានក្រុមប្រឹក្សាជុំនំជុំរះ លោក កូយ សៅ បានប្រកាសបញ្ចប់ការសួរដេញដោលលើអង្គហេតុទាំងមូល និងបានទុកពេលឱ្យភាគីទាំងពីរធ្វើសេចក្តីសន្និដ្ឋាន ឬសារណា និងស្នើសុំពេលវេលាធ្វើសារណា ។ ក្នុងខណៈកំពុងកំណត់រយៈពេលធ្វើសារណា ព្រះរាជអាជ្ញា លោក ប្លង់ សុផល បានស្នើសុំរយៈពេល ៣ខែ រីឯ លោកមេធាវី លី ច័ន្ទតុលា …

ប្រធានក្រុមប្រឹក្សាជុំនំជុំរះសាលាដំបូងរាជធានីភ្នំពេញ ប្រកាសបញ្ចប់ការសួរដេញដោលលើអង្គហេតុ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងទុកពេលឱ្យភាគីទាំងពីរធ្វើសេចក្តីសន្និដ្ឋានរយៈពេល ២ខែ ក្នុងរឿងក្តីទាំងមូល Read More

សេចក្តី ថ្លែង ការណ៍ រួម របស់ អង្គការ សង្គម ស៊ីវិល ក្នុង ឱកាស ប្រារព្ធ ទិវាសិទិ្ធ លំនៅឋាន ពិភពលោក លើក ទី៣៧ ស្នើសុំ ឱ្យពន្លឿន ការ ដោះស្រាយ ទំនាស់ ដីធ្លី នៅតំបន់ព្រលាន យន្តហោះ អន្តរជាតិ ភ្នំពេញថ្នី ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២

ក្នុង​ឱកាស​នៃការ​ប្រារព្ធ​ទិវាសិទិ្ធ​លំនៅឋាន​ពិភពលោក​លើក​ទី៣៧ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២​នេះ យើងខ្ញុំជា​អង្គការ​សង្គមស៊ីវិល​ដែលមាន​រាយនាម​ខាងក្រោម សូមសម្តែងនូវ​ការព្រួយ​បារម្ភ​និងសំណូមពរ​ដល់រាជរដ្ឋាភិបាល​កម្ពុជា សូម​ជំរុញ​ឱ្យមាន​ដំណោះស្រាយ​សមរម្យ​ដើម្បីបញ្ចប់​វិវាទដីធ្លីដ៏​រុំារ៉ៃរវាង​ក្រុមហ៊ុន OCIC  និង ប្រជា​ពលរដ្ឋម្ចាស់ដី​នៅតំបន់​អភិវឌ្ឍន៍​ព្រលានយន្ត​ហោះអន្តរជាតិ​ភ្នំពេញថ្មី «អាកាស​យានដ្ឋាន​អន្តរ​ជាតិតេជោ​ក្រុងតាខ្មៅ»។ យើងខ្ញុំ​បានកត់​សម្គាល់ឃើញ​ថា វិវាទនេះ​មានភាព​ធ្ងន់ធ្ងរ ហើយ​ពលរដ្ឋ​រងផលប៉ះពាល់​ជាច្រើន​កំពុងជួបទុក្ខ​សោកដោយ​ទទួល​រងនូវការ​បណ្តេញចេញ​ដោយបង្ខំពីផ្ទះ សម្បែង និងដីធ្លី របស់ ពួកគេ និងមិន បាន ទទួល នូវដំណោះ ស្រាយ សមរម្យ ជាទីពេញ ចិត្ត នៅឡើយ។​ អ្វីដែល កាន់តែ​ធ្ងន់ធ្ងរ​ជាងនេះទៅ​ទៀតនោះគឺ ប្រពលរដ្ឋ​ដែលរងផល​ប៉ះពាល់​បានរង​សម្ពាធតាមរយៈ​បណ្តឹង​ពីតុលាការ​ផងដែរ។ …

សេចក្តី ថ្លែង ការណ៍ រួម របស់ អង្គការ សង្គម ស៊ីវិល ក្នុង ឱកាស ប្រារព្ធ ទិវាសិទិ្ធ លំនៅឋាន ពិភពលោក លើក ទី៣៧ ស្នើសុំ ឱ្យពន្លឿន ការ ដោះស្រាយ ទំនាស់ ដីធ្លី នៅតំបន់ព្រលាន យន្តហោះ អន្តរជាតិ ភ្នំពេញថ្នី ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ Read More

“ក្មេងប្រុសក្មេងស្រីដែលមានវ័យមិនទាន់គ្រប់អាយុរៀបការសូមនាំគ្នាទៅសិក្សាប្រសើរជាងនាំគ្នាទៅរៀបការទាំងវ័យក្មេង!”

ខាងលើនេះជាសាររបស់លោក តឿ សង្ហា ជាមន្ត្រីអនុវត្តគម្រោង ការពារ និងទប់ស្កាត់ការបង្ខំរៀបការវ័យក្មេង នៃសមាគមអាដហុក ប្រចាំខេត្តមណ្ឌលគិរី ក្រោយពីបានអនុវត្តគម្រោងនាពេលកន្លងមក។ គម្រោងការពារ និងទប់ស្កាត់ការបង្ខំរៀបការវ័យក្មេង នៃសមាគមអាដហុក តាមរយៈភ្នាក់ងារជំនួយអាមេរិក USAID ប្រចាំនៅកម្ពុជា។ តើហេតុអ្វីបានជាលោក ផ្ញើសារបែបនេះ? សូមទស្សនាវីដេអូខាងក្រោម៖ https://www.youtube.com/watch?v=qgY3jpqHX8E

“ក្មេងប្រុសក្មេងស្រីដែលមានវ័យមិនទាន់គ្រប់អាយុរៀបការសូមនាំគ្នាទៅសិក្សាប្រសើរជាងនាំគ្នាទៅរៀបការទាំងវ័យក្មេង!” Read More

វីដេអូខ្លីអប់រំស្តីពី សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌

វីដេអូនេះ ផលិតដោយក្រុមការងារនៃ #សមាគមអាដហុក ក្នុងគោលបំណងផ្សព្វផ្សាយឱ្យពលរដ្ឋបានយល់ដឹងអំពី #សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ និងការស្វែរកការជួយអន្តាគមន៍ពីស្ថាប័នពាក់ព័ន្ធផ្សេងៗ តាមរយៈវីដេអូខ្លីនេះ។

វីដេអូខ្លីអប់រំស្តីពី សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ Read More

សិក្ខាសាលាថ្នាក់ជាតិប្រធានបទ “ការលើកកម្ពស់កិច្ចសន្ទនាសេរីភាពមូលដ្ឋាន”

សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា “អាដហុក” បានរៀបចំសិក្ខាសាលាថ្នាក់ជាតិប្រធានបទ “ការលើកកម្ពស់កិច្ចសន្ទនាសេរីភាពមូលដ្ឋាន” ក្នុងគោលបំណងបើកកិច្ចសន្ទនារវាតំណាងសហគមន៍មូលដ្ឋាន ជាមួយមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល នឹងផ្តល់វេទិកាសម្រាប់តំណាងសហគមន៍បង្ហាញអំពីការព្រួយបារម្មណ៍ បញ្ហាប្រឈមនិងលើកជាអនុសាសន៍ស្នើទៅរដ្ឋាភិបាលជួយជម្រុញការលើកកម្ពស់ការគោរពសិទ្ធិសេរីជាមូលដ្ឋាន និងពង្រីកលំហរប្រជាធិបតេយ្យទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់សង្គមស៊ីវិល ជាមួយអ្នកចូលរួមចំនួន ១៥០នាក់ ។ https://youtu.be/zN1cEJ52qOMសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា “អាដហុក” បានរៀបចំសិក្ខាសាលាថ្នាក់ជាតិប្រធានបទ “ការលើកកម្ពស់កិច្ចសន្ទនាសេរីភាពមូលដ្ឋាន” ក្នុងគោលបំណងបើកកិច្ចសន្ទនារវាតំណាងសហគមន៍មូលដ្ឋាន ជាមួយមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល នឹងផ្តល់វេទិកាសម្រាប់តំណាងសហគមន៍បង្ហាញអំពីការព្រួយបារម្មណ៍ បញ្ហាប្រឈមនិងលើកជាអនុសាសន៍ស្នើទៅរដ្ឋាភិបាលជួយជម្រុញការលើកកម្ពស់ការគោរពសិទ្ធិសេរីជាមូលដ្ឋាន និងពង្រីកលំហរប្រជាធិបតេយ្យទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់សង្គមស៊ីវិល ជាមួយអ្នកចូលរួមចំនួន …

សិក្ខាសាលាថ្នាក់ជាតិប្រធានបទ “ការលើកកម្ពស់កិច្ចសន្ទនាសេរីភាពមូលដ្ឋាន” Read More