លិខិតចំហគោរពជូនចំពោះ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីនៃក្រសួងព័ត៌មាន លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តី ក្រសួងប្រៃសណីយ៌ និងទូរគមនាគមន៍

ភ្នំពេញ ថ្ងៃអង្គារ ០៨រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ សំណើ៖  ស្នើមានចំណាត់​ការទៅលើ​លោក ផែង វណ្ណៈ ដែល​ជាម្ចាស់​គេហទំព័រ Pheng Vannak News  ចំពោះ ការប្រើប្រាស់​មាតិកាមិន​សមរម្យ ការប្រមាថ មាក់ងាយ និងបៀតបៀន​ទៅលើស្រ្តីអ្នក​សារព័ត៌មាន។ យើងខ្ញុំអង្គការ​សង្គមស៊ីវិល​ដែលកំពុង​ធ្វើការដើម្បីលើក​កម្ពស់សិទ្ធិ​ស្ត្រីនិងសម​ភាពយេនឌ័រ​នៅកម្ពុជា​ដែលមាន​រាយនាម​ដូចខាងក្រោម បានទទួល​ស្គាល់​នូវឆន្ទៈដ៏ខ្ពង់ខ្ពស់និង​កិច្ចខិតខំប្រឹង​ប្រែងរបស់​រាជរដ្ឋាភិបាលកម្ពុជា​ក្នុងការលើក​កម្ពស់ សិទ្ធិស្ត្រី និងសមភាព​យេនឌ័រនៅ​គ្រប់វិស័យ ជាពិសេសការ​បំពេញកាតព្វ​កិច្ច​ក្នុងនាម​ជារដ្ឋភាគី នៃអនុសញ្ញាស្ដីពី ការលុបបំបាត់​រាល់ទម្រង់​នៃការរើសអើង​ប្រឆំាងនឹងស្ត្រី …

លិខិតចំហគោរពជូនចំពោះ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីនៃក្រសួងព័ត៌មាន លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តី ក្រសួងប្រៃសណីយ៌ និងទូរគមនាគមន៍ Read More

សេចក្ដីថ្លែងការណ៍រួម សារព័ត៌មាន និងក្រុមសង្គមស៊ីវិល សោកស្ដាយជាខ្លាំង ចំពោះការលុបចោលអាជ្ញាប័ណ្ណព័ត៌មានរបស់វីអូឌី និងការបៀតបៀនផ្លូវភេទលើស្ត្រីអ្នករាយការណ៍ព័ត៌មានម្នាក់

រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ យើងខ្ញុំ ជាស្ថាប័ន​សារព័ត៌មាន និងអង្គការសង្គមស៊ីវិល ដែលមានរាយនាម​ដូចខាងក្រោម សូមសម្ដែងការសោកស្ដាយ​យ៉ាងខ្លាំង ចំពោះការសម្រេចរបស់សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​លុបចោល​អាជ្ញា- ប័ណ្ណសារព័ត៌មានវីអូឌី ដែល​ជាសារព័ត៌មានឯក​រាជ្យចុងក្រោយមួយ​នៅក្នុងប្រទេស​កម្ពុជា ។ យើងខ្ញុំ ក៏សូមថ្កោលទោសផងដែរ ចំពោះការបៀត​បៀនផ្លូវភេទ និងការគំរាម​កំហែងថ្មីៗនេះ ទៅលើស្ត្រីអ្នកសារព័ត៌មានវីអូឌីម្នាក់ ។

សេចក្ដីថ្លែងការណ៍រួម សារព័ត៌មាន និងក្រុមសង្គមស៊ីវិល សោកស្ដាយជាខ្លាំង ចំពោះការលុបចោលអាជ្ញាប័ណ្ណព័ត៌មានរបស់វីអូឌី និងការបៀតបៀនផ្លូវភេទលើស្ត្រីអ្នករាយការណ៍ព័ត៌មានម្នាក់ Read More

ក្រសួងព័ត៌មានបានសម្រេចលុបចោលអាជ្ញាប័ណ្ណព័ត៌មានរបស់វីអូឌី (VOD)

នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងព័ត៌មានបានសម្រេចលុបចោលអាជ្ញាប័ណ្ណព័ត៌មានរបស់វីអូឌី (VOD) ពាក់ព័ន្ធនឹងជុំវិញ ការផ្សាយព័ត៌មាន កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ និងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់កំហិតឱ្យសារព័ត៌មានសំឡេងប្រជាធិបតេយ្យត្រូវតែសុំទោសរដ្ឋាភិបាល និងកូនប្រុសច្បងរបស់លោកមកត្រឹម២៤ម៉ោងវិញ ជុំវិញការផ្សាយព័ត៌មានថា លោក ហ៊ុន ម៉ាណែត បានចុះហត្ថលេខាផ្ដល់ប្រាក់ឧបត្ថម្ភដល់ប្រទេសតួកគី (Turkey) ។

ក្រសួងព័ត៌មានបានសម្រេចលុបចោលអាជ្ញាប័ណ្ណព័ត៌មានរបស់វីអូឌី (VOD) Read More

ពលរដ្ឋប្រមាណ ២០០នាក់ នៅទំនប់៩៤ ធ្វើសន្និសីទការសែតអំពីស្ថានភាពប្រឈមទៅនឹងគម្រោងព្រលានយន្តហោះថ្មី និងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយរំដោះទឹក របស់សាលាខេត្តកណ្តាល

ព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៩និង៣០នាទី ពលរដ្ឋដែលរស់នៅតំបន់ទំនប់៩៤ ដែលមានទីតាំង ក្នុងភូមិអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង និង ភូមិ អាចម៌កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ភាគខាងត្បូង រាជធានីភ្នំពេញ ។

ពលរដ្ឋប្រមាណ ២០០នាក់ នៅទំនប់៩៤ ធ្វើសន្និសីទការសែតអំពីស្ថានភាពប្រឈមទៅនឹងគម្រោងព្រលានយន្តហោះថ្មី និងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយរំដោះទឹក របស់សាលាខេត្តកណ្តាល Read More

ដង្ហែរក្បួនធម្មយាត្រាដើម្បី “ លើកកម្ពស់សីលធម៌សង្គម”

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ រួមទាំងសកម្មជនសង្គម និងគ្រួសារសកម្មជននយោបាយ បានដើរដង្ហែរក្បួនធម្មយាត្រាពីភ្នំពេញទៅបូជនីយដ្ឋានប្រវត្តិសាស្ត្រលោកតាឧកញ៉ា ឃ្លាំង មឿង ខេត្តពោធិ៍សាត់ ដើម្បីកម្ពស់សីលធម៌សង្គម ។ ការដើរដង្ហែរក្បួនធម្មយាត្រានេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដោយចាប់ផ្តើមពីរូបសំណាក់លោកយាយ ពេញ ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានអ្នកចូលរួមប្រមាណជា ៥០នាក់ ការដង្ហែរក្បួនធម្មយាត្រាឆ្ពោះទៅខេត្តពោធិ៍សាត់នេះ

ដង្ហែរក្បួនធម្មយាត្រាដើម្បី “ លើកកម្ពស់សីលធម៌សង្គម” Read More

លោក ស៊ុំ ចន្ទគា អ្នកសម្របសម្រួលនៃសមាគមអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ

“ អ្នកជួយដល់រដ្ឋាភិបាល ឃ្លាំមើលនៅពេលដែលការអសកម្មណាមួយរបស់រដ្ឋាភិបាល ឬក៏មន្ត្រីភ្ងាក់ងាររដ្ឋដែលគាត់មិនបានបំពេញកាតព្វកិច្ចគ្រប់ជ្រុងជ្រោយ ដូចរដ្ឋាភិបាលដែលបានទទួលយកនូវយន្តការសិទ្ធិមនុស្សបានផ្តល់សច្ចាប័នហ្នឹងទេយើងតែងតែប្រាប់គាត់អំពីបញ្ហាទាំងអស់នឹងជូនគាត់។ ” លោក ស៊ុំ ចន្ទគា អ្នកសម្របសម្រួលនៃសមាគមអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ ត្រូវបាន សាលាដំបូងខេត្តបន្ទាយមានជ័យ ឲ្យចូលបំភ្លឺពីបទ “ ញ៉ុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ ” កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៩ព្រឹក។ យូធូប អាដហុក៖https://youtu.be/_dm7UOomjpM

លោក ស៊ុំ ចន្ទគា អ្នកសម្របសម្រួលនៃសមាគមអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ Read More

គម្រោងការការពារ និងទប់ស្កាត់ការបង្ខំរៀបការវ័យក្មេង នៃសមាគមអាដហុក បានរៀបចំវគ្គផ្សព្វផ្សាយស្តីពី “ផលប៉ះពាល់នៃការរៀបការវ័យក្មេង”

គម្រោងការការពារ និងទប់ស្កាត់ការបង្ខំរៀបការវ័យក្មេង នៃសមាគមអាដហុក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ប្រចាំនៅកម្ពុជា។ នៅខែមករា ឆ្នាំ២០២២ កន្លងមកនេះ សមាគមអាដហុកខេត្តមណ្ឌលគិរី បានរៀបចំវគ្គផ្សព្វផ្សាយស្តីពី “ផលប៉ះពាល់នៃការរៀបការវ័យក្មេង” ៤វគ្គនៅភូមិផ្សេងៗគ្នាស្ថិតក្នុង ឃុំណងឃីលិក ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី ដោយជោគជ័យ។ វគ្គទី១ រៀបចំនៅថ្ងៃទី២៣ នៅភូមិជីមាត បន្ទាប់មកវគ្គទី២ នៅថ្ងៃទី២៤ រៀបចំនៅភូមិណងប៊ួ វគ្គទី៣ នៅថ្ងៃទី២៥ រៀបចំនៅភូមិកោះម្សើលលើ និងវគ្គទី៤ រៀបចំនៅថ្ងៃទី២៦ នៅភូមិកោះម្សើលក្រោម ដែលមានអ្នកចូលរួមសរុបចំនួន …

គម្រោងការការពារ និងទប់ស្កាត់ការបង្ខំរៀបការវ័យក្មេង នៃសមាគមអាដហុក បានរៀបចំវគ្គផ្សព្វផ្សាយស្តីពី “ផលប៉ះពាល់នៃការរៀបការវ័យក្មេង” Read More

“១៩ឆ្នាំ រង់ចាំពន្លឺយុត្តិធម៌” ថ្ងៃខួប ១៩ឆ្នាំ នៃការបាញ់សម្លាប់លោក ជា វិជ្ជា

នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំ សមាជិក សមាជិកាសហព័ន្ធសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា(FTUWKC) ព្រមទាំងក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិ ប្រមាណជិត ១០០នាក់ ។ បានមកជួបជុំគ្នាស្ថិតនៅទីតាំងតម្កល់រូបសំណាករបស់លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា ដ៏ល្បីឈ្មោះ ដែលត្រូវឃាតកបាញ់សម្លាប់យ៉ាងព្រៃផ្សៃកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤កន្លងទៅ ដើម្បីរំលឹកនូវគុណូបការៈដ៏ថ្លៃថ្លា និងរវីរភាពដ៏អង់អាចក្លាហានរបស់លោក កាលនៅរស់រានមានជីវិត ក្នុងការទាមទារសិទ្ធិសេរីភាព លក្ខខណ្ឌការងារល្អប្រសើរជូនកម្មករ កម្មការិនីខ្មែរ ជំរុញឲ្យមានការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា …

“១៩ឆ្នាំ រង់ចាំពន្លឺយុត្តិធម៌” ថ្ងៃខួប ១៩ឆ្នាំ នៃការបាញ់សម្លាប់លោក ជា វិជ្ជា Read More

សាររំលែកទុក្ខចំពោះគ្រួសារលោក ថោង ច័ន្ទតារា

លោក ថោង ច័ន្ទតារា កើត​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៧៥ នៅខេត្ត​ស្វាយរៀង និង​ចូលបម្រើ​ការងារ​ លើក​កម្ពស់​សិទ្ធិមនុស្ស ជាមួយ​សមាគម​ការពារ​សិទ្ធិមនុស្ស និងអភិវឌ្ឍន៍​នៅកម្ពុជា ហៅកាត់ថា សមាគម​អាដហុក កាល​ពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ដែលមាន​តួនាទីជាអ្នក​សម្រប​សម្រួល ប្រចាំ​ខេត្តកោះកុង។ ជាអកុសល ​លោក ថោង ច័ន្ទតារា បានទទួល​មរណ​ភាព នៅថ្ងៃព្រហ​ស្បត្តិ៍ ១៣រោច ខែបុស្ស ឆ្នាំខាល ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ …

សាររំលែកទុក្ខចំពោះគ្រួសារលោក ថោង ច័ន្ទតារា Read More

កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​នៃក្រុម​ហ៊ុនណាហ្គាវើលដ៍ ចូល​សវនាការ​នៅសាលា​ដំបូង​រាជធានី​ភ្នំពេញ

ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរនៃក្រុម​ហ៊ុនណា​ហ្គាវើលដ៍ បានចូល​សវនា​ការ​នៅសាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល កញ្ញា ស្នើសុំ​នៅក្រៅ​ឃុំ ។ សវនាការ​ថ្ងៃនេះ បញ្ច​ប់នៅម៉ោង​១០និង១៨នាទី​ព្រឹក ជាលទ្ធផល ចៅក្រម​បានសម្រេច​មិនអនុញ្ញាត​ឲ្យ កញ្ញា ឈឹម ស៊ីថរ នៅក្រៅ​ឃុំបណ្តោះ​អាសន្នទេ ។

កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​នៃក្រុម​ហ៊ុនណាហ្គាវើលដ៍ ចូល​សវនាការ​នៅសាលា​ដំបូង​រាជធានី​ភ្នំពេញ Read More

តំណាងអង្គការសង្គមស៊ីវិល និងក្រុមគ្រួសារអ្នកទោសនយោបាយរួមគ្នាដាក់លិខិតស្នើទៅតុលាការ និងសម្តេចនាយករដ្ឋមន្ត្រី ឱ្យមានការដោះលែងអ្នកជាប់ឃុំ

នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ប្រជាពលរដ្ឋ តំណាងថ្នាក់ដឹកនាំសហភាព សហព័ន្ធ សហជីព សមាគម និស្សិតបញ្ញាវ័ន្ត និងក្រុមគ្រួសារអ្នកទោសនយោបាយ ក្រុមស្ត្រីថ្ងៃសុក្រ ដែលដឹកនាំដោយលោក រ៉ុង ឈុន អ្នកស្រី អ៊ុក ឆាយណាវី អ្នកស្រី យ៉ាង សុភ័ណ្ឌ លោក កើត សារ៉ាយ និងតំណាងស្ថាប័នផ្សេងៗទៀត ប្រមាណជា ១០០នាក់មកជួបជុំគ្នា នៅទីលានប្រជាធិបតេយ្យ ក្នុងន័យទាមទារឲ្យមានការដោះលែងអ្នកទោសមនសិការទាំងអស់ឲ្យមានសេរីភាពឡើងវិញដោយឥតលក្ខ័ណ្ឌ ប៉ុន្តែត្រូវបានអាជ្ញាធរសាលារាជធានីភ្នំពេញ បិទរបាំងដែកនៅទីលានប្រជាធិបតេយ្យមិនអនុញ្ញាត្តឲ្យចូលជួបជុំគ្នាតវ៉ានោះទេ …

តំណាងអង្គការសង្គមស៊ីវិល និងក្រុមគ្រួសារអ្នកទោសនយោបាយរួមគ្នាដាក់លិខិតស្នើទៅតុលាការ និងសម្តេចនាយករដ្ឋមន្ត្រី ឱ្យមានការដោះលែងអ្នកជាប់ឃុំ Read More

ព្រឹកមិញនេះ កញ្ញា ឈឹម ស៊ីថរ ត្រូវបានសាលាឧទ្ធរណ៍មិនអនុញាតឲ្យបាននៅក្រៅឃុំតាមការប្តឹងសុំឡើយ

នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ កញ្ញា ឈឹម ស៊ីថរ ត្រូវបានសាលាឧទ្ធរណ៍មិនអនុញាតឲ្យបាននៅក្រៅឃុំនោះឡើយ សេចក្តីសម្រេចនេះធ្វើឡើង បន្ទាប់ពីសាលាឧទ្ធរណ៍ បើកសវនាការសុំនៅក្រៅឃុំ​របស់មេធាវីកញ្ញា ឈឹម ស៊ីថរ គឺលោក សំ ចំរើន និងអ្នកស្រីមេធាវី សាម សុគន្ធា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ។ កញ្ញា ស៊ីថរ ត្រូវបានរថយន្តមណ្ឌលអបរំកែប្រែទី២ (ម២ ) ដឹកមកដល់សាលាឧទ្ធរណ៍ នៅម៉ោងប្រមាណជា ៧និង៥០នាទីព្រឹកនេះ …

ព្រឹកមិញនេះ កញ្ញា ឈឹម ស៊ីថរ ត្រូវបានសាលាឧទ្ធរណ៍មិនអនុញាតឲ្យបាននៅក្រៅឃុំតាមការប្តឹងសុំឡើយ Read More