ប្រជាពលរដ្ឋ និងយុវជន មួយក្រុម ដាក់ញត្តិស្មើទៅរដ្ឋមន្ត្រី នៃក្រសួងព័ត៌មាន ស្នើពិនិត្យឡើងវិញ និងអនុញ្ញាតឱ្យបើកដំណើរការសារព័ត៌មាន VOD និងសារព័ត៌មានឯករាជ្យផ្សេងទៀតឡើងវិញ ។

ការដាក់ញត្តិនេះ ធ្វើឡើងនៅវេលាម៉ោង៧:៣០ព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ដោយចាប់ផ្តើម ដើរដង្ហែចេញពីហាងCaffe Amazon ទល់មុខមន្ទីពេទ្យកាល់ម៉ែត្រ ឆ្ពោះទៅក្រសួងព័ត៌មាន ដោយមានអ្នកចូលរួមប្រមាណជា ១០នាក់ មកពីក្លឹបយុវជនបៃតង(GYC) ក្លឹបអភិវឌ្ឍន៍សមត្ថភាពយុវជនខ្មែរ(KYCD) ក្លឹបយុវជន ដើម្បីការយល់ដឹង(YA) និងក្លឹបយុវជនអភិវឌ្ឍន៍សង្គម ដើម្បីប្រជាធិបតេយ្យ(YSDD)។ ពេលទៅដល់ក្រសួងព័ត៌មាន យើងឃើញមានមន្ត្រីរដ្ឋបាល ២រូប ចេញមកទទួលញត្តិ ដោយប្រាប់ថា ឆ្លើយតបនូវសប្តាហ៍ក្រោយ ។

ប្រជាពលរដ្ឋ និងយុវជន មួយក្រុម ដាក់ញត្តិស្មើទៅរដ្ឋមន្ត្រី នៃក្រសួងព័ត៌មាន ស្នើពិនិត្យឡើងវិញ និងអនុញ្ញាតឱ្យបើកដំណើរការសារព័ត៌មាន VOD និងសារព័ត៌មានឯករាជ្យផ្សេងទៀតឡើងវិញ ។ Read More

សាលា​ដំបូង​ខេត្ត​កំពង់ធំ បានបើក​សវនាការ​ជំនុំជំរះករ​ណីតំណាង​សហគមន៍​ជនជាតិ​ដើមភាគ​តិចកួយ ២រូប

សហគមន៍​ជនជាតិ​ដើមភាគ​តិចកួយ​២រូប មានឈ្មោះ ហេង សាភេន និង ចាន់ ឡាយភាគ ត្រូវបាន​តុលាការបើកសវនាការ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង​៩និង១០​នាទីព្រឹក​ម្សិលមិញ ដោយចោទ​ប្រកាន់ពីបទ “ប្រើហិង្សា​លើអ្នកកាន់​កាប់អចលនវត្ថុដោយ​សុច្ចរិត” ភាគីដើម​ចោទ គឺជាតំណាង​ក្រុមហ៊ុន សម្បត្តិផ្លេធឺនឹម Coltd អវត្តមាន​ក្នុងសវនាការ ។

សាលា​ដំបូង​ខេត្ត​កំពង់ធំ បានបើក​សវនាការ​ជំនុំជំរះករ​ណីតំណាង​សហគមន៍​ជនជាតិ​ដើមភាគ​តិចកួយ ២រូប Read More

សាលាដំបូងរាជធានីភ្នំពេញបានបន្តសវនាការលើកទី៥ លើថ្នាក់ដឹកនាំ និងសកម្មជនសហជីពទ្រទ្រង់សិទ្ធិការងារកម្មករខ្មែរ

នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ សាលា​ដំបូងរាជធានី​ភ្នំពេញបាន​បន្តសវនាការ​លើកទី៥ លើថ្នាក់ដឹកនាំ និងសកម្មជន​សហជីព​ទ្រទ្រង់សិទ្ធិការងារ​កម្មករខ្មែរ នៃក្រុមហ៊ុន​ណាហ្គាវើលដ៍ ៩រូប  រួមមាន៖ ១.កញ្ញា ឈឹម ស៊ីថរ ២.កញ្ញា ឈឹម សុខន ៣.អ្នកស្រី រី សុវណ្ណឌី ៤.អ្នកស្រី សុន ស្រីពេជ្រ ៥.អ្នកស្រី ហៃ សុភាព ៦.អ្នកស្រី ឃ្លាំង សុបិន្ត ៧.កញ្ញា ទូច សិរីមាស …

សាលាដំបូងរាជធានីភ្នំពេញបានបន្តសវនាការលើកទី៥ លើថ្នាក់ដឹកនាំ និងសកម្មជនសហជីពទ្រទ្រង់សិទ្ធិការងារកម្មករខ្មែរ Read More

ជាប្រជា​សហគមន៍​ចំនួន ២២នាក់ ខេត្តកំពង់​ធំ ចូលរួមវគ្គបណ្តុះ​បណ្តាល​រំលឹក​ស្តីពី “អ្នកការពារ​សិទ្ធិមនុស្ស”

ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ សមាគមអាដហុក ខេត្តកំពង់ធំ បានរៀបចំវគ្គបណ្តុះ​បណ្តាល​រំលឹកស្តីពី “អ្នកការពារសិទ្ធិមនុស្ស” ដែលមានអ្នកចូលរួមជាប្រជាសហគមន៍ចំនួន ២២នាក់ ក្នុងនោះស្ត្រី ១៣នាក់។

ជាប្រជា​សហគមន៍​ចំនួន ២២នាក់ ខេត្តកំពង់​ធំ ចូលរួមវគ្គបណ្តុះ​បណ្តាល​រំលឹក​ស្តីពី “អ្នកការពារ​សិទ្ធិមនុស្ស” Read More

តុលា​ការកំពូល​បានប្រកាស​លើបណ្តឹង​សារទុក្ខ​សុំនៅ​ក្រៅឃុំ​របស់ កញ្ញា ឈឹម ស៊ីថរ ទុក​ជាអត់​បាន​ការ

ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ វេលា​ម៉ោង៨ព្រឹក តុលា​ការ​កំពូល​បានប្រកាស​សាលដីការ​សុំនៅ​ក្រៅឃុំ​របស់ កញ្ញា ឈឹម ស៊ីថរ ដែលបាន​បើក​សវនា​ការ​កាល​ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។ តុលាការ​កំពូលប្រកាស​ទុកជាអត់បានការ​បណ្តឹងសារ​ទុក្ខសុំនៅក្រៅឃុំរបស់មេធាវី ដោយមូលហេតុជនជាប់ចោទ មិនបានផ្ទេរសិទ្ធិឲ្យមេធាវី។ ថ្ងៃនេះផងដែរ មានអ្នកមកគាំទ្រប្រហែលជា ៣០នាក់ ក៏មានការចូលរួមឃ្លាំពីសមាគមអាដហុក អង្គការលីការដូរ ការង្គការសង់ត្រាល់ និងក្រុមស្លៀកពាក់ស៊ីវិលប្រមាណជា ១០នាក់បានថតរូបអ្នកគាំទ្រផងដែរ។ គួរបញ្ជាក់ថា កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរនៃក្រុម​ហ៊ុនណា​ហ្គាវើលដ៍ ត្រូវបាននគរបាលអន្តោប្រវេសន៍ ឃាត់ខ្លួនក្រោយពីត្រលប់ពីប្រទេសអូសស្រ្តាលីអស់រយៈពេល ១២ថ្ងៃ …

តុលា​ការកំពូល​បានប្រកាស​លើបណ្តឹង​សារទុក្ខ​សុំនៅ​ក្រៅឃុំ​របស់ កញ្ញា ឈឹម ស៊ីថរ ទុក​ជាអត់​បាន​ការ Read More

សាលា​ដំបូង​រាជធានី​ភ្នំពេញ​បន្តបើក​សវនា​ការលើក​ទី៤ លើថ្នាក់​ដឹកនាំ និង​សកម្មជន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារកម្មករ​ខ្មែរ នៃក្រុមហ៊ុន​ណាហ្គាវើលដ៍​ ៩រូប

ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ម៉ោង៨​និង៣០នាទី​ព្រឹក សាលាដំបូង​រាជធានី​ភ្នំពេញ បានបើក​សវនការលើក​រណីថ្នាក់​ដឹកនាំ និងសកម្មជន​សហជីព​ទ្រទ្រង់​សិទ្ធិការងារ​កម្មករ​ខ្មែរ នៃក្រុម​ហ៊ុនណា​ហ្គាវើលដ៍ ៩រូប រួមមាន៖ ១.កញ្ញា ឈឹម ស៊ីថរ ២.កញ្ញា ឈឹម សុខន ៣.អ្នកស្រី រី សុវណ្ណឌី ៤.អ្នកស្រី សុន ស្រីពេជ្រ ៥.អ្នកស្រី ហៃ សុភាព ៦.អ្នកស្រី ឃ្លាំង សុបិន្ត ៧.កញ្ញា ទូច …

សាលា​ដំបូង​រាជធានី​ភ្នំពេញ​បន្តបើក​សវនា​ការលើក​ទី៤ លើថ្នាក់​ដឹកនាំ និង​សកម្មជន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារកម្មករ​ខ្មែរ នៃក្រុមហ៊ុន​ណាហ្គាវើលដ៍​ ៩រូប Read More

របាយ​ការណ៍សេរីភាព​មូលដ្ឋាន បញ្ហា​ប្រឈម – អនុ​សាសន៍ របស់​សហគមន៍​មូលដ្ឋាន

សង្ខេប​លទ្ធផល ដើម្បី​ចូលរួម​លើកក​ម្ពស់​សេរីភាពមូល​ដ្ឋាន ­­­­តាមរយៈមូល​និធិ​ ពង្រឹង​អំណាច​លទ្ធិប្រជាធិប​តេយ្យ របស់អង្គការសហ​ប្រជាជាតិ​(UNDEF)​ គម្រោង “ពង្រឹងសមត្ថ​ភាពមូលដ្ឋាន ដើម្បីកែល​ម្អរគោល​នយោបាយ ក្នុងប្រទេស​កម្ពុជា” បានអនុវត្ត​សកម្មភាពនៅក្នុង​ខេត្តគោល​ដៅចំនួន​៨ស្ថិតនៅ​ក្នុង១៨​ស្រុក ​៣៥ឃុំ និង​២៥២ភូមិគឺ៖​​​ ខេត្ត​សៀមរាប​ ខេត្តកំពង់ចាម​  ខេត្តព្រះវិហារ  ខេត្តរតនៈគីរី  ខេត្តបន្ទាយ​មានជ័យ  ខេត្តបាត់​ដំបងមណ្ឌលគីរី និងខេត្តកំពង់​ឆ្នាំង  ដោយមាន​សក​ម្ម​ភាព​ធំៗ៖ បើកវគ្គបណ្តុះ​បណ្តាលអំពី​សេរីភាព​ជាមូល​ដ្ឋាន​ការតស៊ូមតិ​និងការចង​បណ្តាញ ​​​​​កិច្ចប្រជុំ​ជាមួយ​អាជ្ញាធរ​ឃុំ/សង្កាត់ និងអាជ្ញាធរ​ខេត្ត   សិក្ខា​សាលាថ្នាក់​តំបន់ និងសិក្ខា​សាលាថ្នាក់​ជាតិ។ ឆ្លង​តាម​ការអនុវត្តន៍ សកម្មភាព​ជាបន្ត​បន្ទាប់​ រហូត​ដល់សិក្ខា​សាលា​ថ្នាក់ជាតិ ​គម្រោង​បានរ​កឃើញ​របកគំហើញ​មួយចំនួនដូច​ខាង​ក្រោម  ដើម្បី​ដាក់ជូន …

របាយ​ការណ៍សេរីភាព​មូលដ្ឋាន បញ្ហា​ប្រឈម – អនុ​សាសន៍ របស់​សហគមន៍​មូលដ្ឋាន Read More

វគ្គបណ្តុះបណ្តាលស្តីពី “ការការពារនិង ទប់ស្តាត់ការរៀបការវ័យក្មេង”

គម្រោងការការពារ និងទប់ស្កាត់ការបង្ខំរៀបការវ័យក្មេង នៃសមាគមអាដហុក តាមរយៈភ្នាក់ងារជំនួយអាមេរិក USAID ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានបើកវគ្គបណ្តុះបណ្តាលស្តីពី “ការការពារនិង ទប់ស្តាត់ការរៀបការវ័យក្មេង”

វគ្គបណ្តុះបណ្តាលស្តីពី “ការការពារនិង ទប់ស្តាត់ការរៀបការវ័យក្មេង” Read More

ក្រុមអង្គការសង្គមស៊ីវិល សមាគម និងសហជីព បានប្រារព្ធនៃទិវាអន្តរជាតិនារី ៨មីនា លើកទី ១១២

ការបា្ររព្ធនេះធ្វើឡើងនៅម៉ោង៨ព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅទីលានប្រជាធិបតេយ្យ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមានអ្នកចូលរួមប្រមាណជាជាង ៥០០នាក់ ក្រោមប្រធានបទ «គាំពារស្រ្តី និងក្មេងស្រីដើម្បីយុត្តិធម៌ទាំងអស់គ្នា»។

ក្រុមអង្គការសង្គមស៊ីវិល សមាគម និងសហជីព បានប្រារព្ធនៃទិវាអន្តរជាតិនារី ៨មីនា លើកទី ១១២ Read More

ប្រជាពលរដ្ឋប្រមាណជាជាង ២០០នាក់ បានប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១២

នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ម្សិលមិញនេះ ប្រជាពលរដ្ឋប្រមាណជាជាង ២០០នាក់ បានប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១២ ក្រោមប្រធានបទស្ដីពី «រួមគ្នាលើកកម្ពស់សិទ្ធិស្ត្រីជនបទ » ស្ថិតនៅសហគមន៍ត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ប្រជាពលរដ្ឋប្រមាណជាជាង ២០០នាក់ បានប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១២ Read More

សេចក្តីប្រកាសព័ត៌មានស្តីពីការប្រារព្ធទិវាអន្តរជាតិនារី ខួបលើកទី១១២

  សេចក្តីប្រកាសព័ត៌មាន ការប្រារព្ធទិវាអន្តរជាតិនារី  ខួបលើកទី១១២ ក្រោមប្រធានបទ «គាំពារស្ត្រី និងក្មេងស្រី ដើម្បីយុត្តិធម៌ទាំងអស់គ្នា» រាជធានីភ្នំពេញ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣   យើងខ្ញុំជាក្រុមអង្គការ​សង្គម​ស៊ីវិល​ ដូចជា សហជីព សហព័ន្ធ​សហជីព អង្គការ និង​សមាគមដែលកំពុងធ្វើ​ការងារដើម្បីលើកកម្ពស់សិទ្ធិស្ត្រី និងសមភាពយេនឌ័រនៅប្រទេសកម្ពុជា រួមមាន សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សហព័ន្ធសហជីពកម្ពុជា សហព័ន្ធ​សហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ     បណ្តាញយុវជនកម្ពុជា …

សេចក្តីប្រកាសព័ត៌មានស្តីពីការប្រារព្ធទិវាអន្តរជាតិនារី ខួបលើកទី១១២ Read More

អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ៩រូប ចូលសវនាកានៅសាលាដំបូងរាជធានីភ្នំពេញ

សវនាការ​នេះ បានធ្វើ​ឡើងនៅ​ព្រឹកថ្ងៃ​ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមបទ​ចោទប្រកាន់ “ញុះញង់​បង្កឲ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរដល់​សន្តិសុខ​សង្គម” កាល​ពីឆ្នាំ២០២១ ។ អ្នករងការ​ចោទប្រ​កាន់ទាំង៩រូបនោះ រួមមាន៖ ១.កញ្ញា ឈឹម ស៊ីថរ ២.កញ្ញា ឈឹម សុខន ៣.អ្នកស្រី រី សុវណ្ណឌី ៤.អ្នកស្រី សុន ស្រីពេជ្រ ៥.អ្នកស្រី ហៃ សុភាព ៦.អ្នកស្រី ឃ្លាំង សុបិន្ត ៧.កញ្ញា ទូច …

អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ៩រូប ចូលសវនាកានៅសាលាដំបូងរាជធានីភ្នំពេញ Read More