មតិស្វាគមន៍ លោក ធន សារាយ ប្រធានសមាគមអាដហុក ក្នុងសិក្ខាសាលាស្តីពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា
តាងនាមឲ្យអ្នករៀបចំកម្មវិធី នៃសិក្ខាសាលា ដ៏មានសារសំខាន់នេះ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅ និងសូមថ្លែងអំណរគុណ ជាពន្លឹកដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា ទាំងអស់ដែលបាន ចំណាយពេលវេលា ដ៏មានតម្លៃមកចូលរួមសិក្ខាសាលា នាពេលពីរថ្ងៃនេះ។ សូមថ្លែងអំណរគុណ ផងដែរដល់អាជ្ញាធរខេត្ តដែលបានចាត់តំណាង ឬអភិបាលរងខេត្ត មកចូលរួមសិក្ខាសាលានេះ។ អស់រយៈពេលជិតម្ភៃឆ្នាំ មកហើយដែល ប្រទេសកម្ពុជា យើងបានអនុវត្តន៍ នូវប្រព័ន្ធនយោបាយ សេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស។ បើយើងធ្វើការប្រៀបធៀប ស្ថានភាពបច្ចុប្បន្នទៅនឹង ស្ថានភាព ២០ឆ្នាំមុន យើងអាចមើលឃើញទិដ្ឋភាពជាច្រើន ដែលមានការផ្លាស់ប្តូរ រីកចំរើនច្រើន ប៉ុន្តែក៏នៅមានទិដ្ឋភាពខ្លះ ទៀតដែលពុំសូវមាន ការវិវត្តន៍ រីកចំរើនប៉ុន្មានទេ។ ខ្ញុំនៅចាំបានថាកាល ពីជិត ២០ ឆ្នាំមុន គឺចុងឆ្នាំ ១៩៩២ នៅពេលដែល សមាគមអាដហុក បានបើកទីស្នាក់ការ របស់ខ្លួន នៅតាម បណ្តាខេត្ត ពេលនោះមាន ខេត្តមួយ មន្រ្តីខេត្ត បានប្រើប្រាស់ប៉ូលីស និងយោធាជាង ១០០នាក់ និងរថពាសដែក មួយគ្រឿងមកគំរាម សកម្មជនរបស់យើង
មតិស្វាគមន៍ លោក ធន សារាយ ប្រធានសមាគមអាដហុក ក្នុងសិក្ខាសាលាស្តីពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា Read More