សមាគមអាដហុក ខេត្តមណ្ឌលគីរី ឃ្លាំមើល ប្រជាពលរដ្ឋតវ៉ាឲ្យបញ្ចុះតំលៃអគ្គិសនី
កាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣នេះ នៅវេលាម៉ោង៩.០០ព្រឹក សមាគមអាដហុក ខេតត្ត មណ្ឌលគីរី បានធ្វើការ សង្កេតតាមដាន ករណីបាតុកម្មដោយសន្តិវិធី តាមការស្នើសុំរបស់ ប្រជាពលរដ្ឋក្នុង ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ប្រមាណជា១០០នាក់ ដែលពួកគេ បាននាំគ្នាធ្វើបាតុកម្ម ចូលមក សាលាខេត្តមណ្ឌលគីរី ដោយមានលើកបដា ដើម្បីធ្វើការតវ៉ាឲ្យបញ្ចុះ តំលៃអគ្គិសនី ពី១៥០០រៀល មកត្រឹម ៦៥០រៀល។
ពេលនោះដែរលោក ចឹង សុចន្ថា នាយករដ្ឋបាល សាលាខេត្ត គាត់បានចេញមកជួប ជាមួយនឹង ប្រជាពលរដ្ឋ និងពន្យល់ ពីហេតុផលថាៈសាលាខេត្ត មិនមាន តួនាទីធ្វើការដោះស្រាយ រឿងហ្នឹងទេ កិច្ចការទាំងនេះ គាត់និងធ្វើរបាយការណ៍ បញ្ជូនទៅថា្នក់លើ ក្រសួងជំនាញ។ ពេលនោះដែរ ប្រជាពលរដ្ឋ មិនសុខចិត្តទេ ដោយនិយាយខ្លាំងៗ ថាៈបើមិនមាន ដំណោះស្រាយ ពួកគាត់មិនព្រមចេញ ពីសាលាខេត្តនោះទេ ស្របពេលនោះដែរ យើងក៏បានឃើញ លោក ជិន សុឃុន ប្រធានអគ្គិសនីខេត្ត បានចេញមក ពន្យល់ហេតុផល ពីករណីនេះដែរ