សន្និសីទសារពត៌មាន៖ បញ្ហាជួញដូរមនុស្ស និងការប្រឈមរបស់ពលករចំណាកស្រុកកម្ពុជា នៅឆមាសទី១
ភ្នំពេញ ថ្ងៃទី៣ កក្កដា២០១៣ ‑ សមាគមការពាសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) បានរៀបសន្និសីទសារពត៌មានព្រឹកនេះ នៅស្នាក់ការការិយាល័យកណ្តាល នៅរាជធានីភ្នំពេញ លើកឡើងនូវបញ្ហាជួញដូរមនុស្ស និងពលករចំណាកស្រុកកម្ពុជា ក្នុងកំឡុងឆមាសទី១ ។ សមាគមអាដហុក បានសម្តែងនូវការព្រួយបារម្ភ ទាក់ទិននឹងការកើនឡើងនូវករណីជួញដូរមនុស្ស និងការរំលោភសិទ្ធិពលករចំណាកស្រុកកម្ពុជា ព្រមទាំងការកើនឡើងនូវបញ្ហានិទណ្ឌភាពនៃករណីទាំងនោះ ។ កំឡុងឆមាសទី១នៃឆ្នាំនេះ សមាគមអាដហុក បានទទួលពាក្យបណ្តឹង និងអន្តរាគមន៍លើករណីជួញដូរមនុស្ស និង ការរំលោភសិទ្ធិពលករចំណាកស្រុកប្រមាណ១០៩ករណី ដែលបានប៉ះពាល់ដល់ជនរងគ្រោះ២៤០នាក់ ។ ចាប់ពីដើមឆ្នាំ សមាគមអាដហុកបានជួយសង្គ្រោះជនរងគ្រោះបានវិលត្រឡប់ …
សន្និសីទសារពត៌មាន៖ បញ្ហាជួញដូរមនុស្ស និងការប្រឈមរបស់ពលករចំណាកស្រុកកម្ពុជា នៅឆមាសទី១ Read More