កិច្ចសម្ភាសន៍ ជាមួយទូរទស្សន៍ ជុំវិញកង្វល់ នៃបញ្ហាហិង្សា បណ្តាលឲ្យមានឃាតកម្ម និង អត្តឃាតកម្ម

កង្វល់ដែល​បានលើក​ឡើង​ក្នុង​កិច្ច​សម្ភាសន៍ ជាមួយ ទូរទស្សន៍​អាស៊ី​អគ្នេយ៍ និង ទូរទស្សន៍​ហង្សមាស​ថ្ងៃនេះ៖ ១.ការកើន​នូវករ​ណីឃាត​កម្ម ដោយ​សារ​ហិង្សា​ក្នុង​គ្រួសារ ប្រៀបធៀប​២ខែចុង​ឆ្នាំ​២០១២ និង​ដើម​ឆ្នាំ​២០១៣ ជាមួយ​នឹងចុងឆ្នាំ ២០១៣ និង​ដើមឆ្នាំ​​២០១៤ នេះ ពី​៦ករណី​​មក ១១ករណី​​​ ២.ស្ថានភាព​ធ្ងន់ធ្ងរ​ទៅៗ ដែលជា​ដើមហេតុ​នៃហិង្សា និង​វិបត្តិក្នុង​គ្រួសារ បាន​បណ្តាល​ឲ្យមាន អំពើឃាត​កម្ម និង អត្តឃាត ដូចជា​ប្តីសម្លាប់​ប្រពន្ធ  ប្តីសម្លាប់​ប្រពន្ធ  កូនសម្លាប់​ម្តាយ ការធ្វើអត្ត​ឃាតដូច​ជា​ដុត​សម្លាប់​ខ្លួន ការ​លេបថ្នាំ​សម្លាប់​ខ្លួន ចងក​សម្លាប់​ខ្លួន អារក​សម្លាប់​ខ្លួន​ ៣.កង្វល់​អំពីភាព​ទន់ខ្យោយ​នៃប្រសិទ្ធិភាព​នៃការអនុវត្តន៍​ច្បាប់ទប់​ស្កាត់អំពើ​ហិង្សា …

កិច្ចសម្ភាសន៍ ជាមួយទូរទស្សន៍ ជុំវិញកង្វល់ នៃបញ្ហាហិង្សា បណ្តាលឲ្យមានឃាតកម្ម និង អត្តឃាតកម្ម Read More

ADHOC Condemns Court’s Decision Not to Release Detained Human Rights Defenders, Activists and Workers

Phnom Penh, 11 February 2014 – The Cambodian Human Rights and Development Association (ADHOC) condemns the Court’s decision today to continue to detain 21 demonstrators arrested during peaceful demonstrations in early January, 2014. ADHOC provided lawyers to 15 of the 23 people arrested at Yakjin Factory on 02 January 2014 and at the Canadia Industrial Zone on 03 January 2014.

ADHOC urges the Courts to drop all charges against the 23 demonstrators, and to compensate them for the time they have been illegally detained. Citizens of Cambodia have a constitutionally protected right to demonstrate, a right which has been denied through the use of deadly force to crackdown on demonstrators and the ongoing ban on assemblies. Four people have been killed; one young man is missing and scores more have been injured since the start of January. As yet nobody has been held to account for the violence, highlighting the culture of impunity which plagues Cambodia. The use of live ammunition on demonstrators is in breach of international standards of proportionality and has been widely condemned by rights groups and observers.

ADHOC Condemns Court’s Decision Not to Release Detained Human Rights Defenders, Activists and Workers Read More

សេចក្តីថ្លែងការណ៍ ស្តីអំពី ករណីឃាតកម្ម និងអត្តឃាតកម្មបណ្តាលពីអំពើហិង្សាក្នុងគ្រួសារ

សមាគម​ការពារ​សិទ្ធិ​មនុស្ស មានការ​ព្រួយ​បារម្ភ​យ៉ាងខ្លាំង​ចំពោះ ការកើន​​ឡើង​​នូវ​ចំនួន​​ករណី​ឃាតកម្ម​​​ដោយ​​សារ​ហិង្សាក្នុង​គ្រួសារ​ ដែលឈាន​ដល់ការ​សម្លាប់ និង​អត្តឃាតកម្ម ជាពិសេស​​កើតឡើង​ថ្មីៗ​​​នៅ​​ចុង​ឆ្នាំ​​២០១៣ និង ដើម​ឆ្នាំ​២០១៤ ​និង​សូម​អំពាវនាវ​ដល់​រដ្ឋាភិបាល ត្រូវមាន​វិធានការ​ជាក់លាក់​ម៉ឺងម៉ាត់​ក្នុងការ​អនុវត្តន៍​ច្បាប់​​ទប់​ ស្កាត់អំពើ​ហិង្សាក្នុង​គ្រួសារ​ឲ្យមាន​ប្រសិទ្ធិភាព ដើម្បី​បញ្ចប់​នូវការ​​បាត់បង់​​​ជីវិត ក៍ដូច​ជា​ផលប៉ះ​ពាល់​ដោយ​អំពើ​ហិង្សាក្នុង​គ្រួសារ​ទាំងនេះ។ អំពើហិង្សា​ទាំងនោះ​រួម​មាន ការធ្វើ​ទារុណកម្ម​ផ្លូវចិត្ត ការវាយ​ដំលើរូប​រាងកាយ បង្កើត​ជា​​ហិង្សា​ធ្ងន់ធ្ងរ ដូចជា​​ប្តីសម្លាប់​ប្រពន្ធ ប្រពន្ធ​សម្លាប់​ប្តី កូន​សម្លាប់​ម្តាយ ម្តាយ​ចុងសម្លាប់​កូនដើម និង​​ការ​ដុត​​សម្លាប់​ខ្លួន លេបថ្នាំ​​សម្លាប់​ខ្លួន លោតទឹក​សម្លាប់​ខ្លួន ដើម្បី​បញ្ចប់​បញ្ហា ដែលកើត​ឡើង​ក្នុងគ្រួសារ​រ៉ាំរ៉ៃ​អស់​រយៈពេល​​ច្រើនឆ្នាំ ហើយពុំអាច​​ស្វែងរក​​ដំណោះ​ស្រាយបាន។ តាមការ​ឃ្លាំមើល និងតាមដាន​ពីស្ថានភាព​ក្នុងសង្គម​ជាក់ស្តែង ព្រមទាំងការ​ស៊ើបអង្កេត​ផ្ទាល់លើ​ករណី​​ហិង្សា​​ទាំងនោះ …

សេចក្តីថ្លែងការណ៍ ស្តីអំពី ករណីឃាតកម្ម និងអត្តឃាតកម្មបណ្តាលពីអំពើហិង្សាក្នុងគ្រួសារ Read More

សេចក្ដីថ្លែងការណ៍ ត្រូវដោះលែង លោក វន ពៅ និង កម្មករ ២០នាក់ទៀត

សមាគមការពារសិទ្ធិមនុស្ស អាដហុក សូមអំពាវនាវ ដល់សាលាឧទ្ធរណ៍ សុំអោយធ្វើការដោះលែង លោក វន ពៅ និង កម្មករចំនួន ២០នាក់ ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ ទំពាំងផ្លុង អោយមានសេរីភាពឡើងវិញ។ ករណីខាងលើនេះ សមាគអាដហុក បានតាមយ៉ាងយកចិត្តទុកដាក់ និងបានផ្ដល់មេធាវី ដល់ជនរងគ្រោះ ចំនួន១៥ នាក់ ក្នុងចំណោម ជនរងគ្រោះ ២៣នាក់ ដែលត្រូវ បានអាជ្ញាធរ រដ្ឋាភិបាល នឹងជាពិសេស កម្លាំងទាហាន ឆត្រយោង លេខ ៩១១ ដែលមាន ចំនួន ប្រមាណជា ៦០ នាក់ និង ប៉ូលិស ប្រហែលជា ៥០នាក់ ដោយមានកាំភ្លើងអាកា កាំភ្លើងខ្លី ដំបង ដំបងឆក់ និងខែល សំរាប់ការពារ ទៅលើក្រុម កម្មករ រោងចក្រ យ៉ាក ជីន នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ និង នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ នៅលើផ្លូវវ៉េងស្រង មុខសួនកាណាឌីយ៉ា។ យោងតាមការស៊ើបអង្កេត និងតាមដានទៅលើសំណុំរឿង ខានលើនេះ សមាគអាដហុក ចាត់ទុកថា ការចាប់ និង ឃុំខ្លួន លោក វន ពៅ និង កម្មករ ២២នាក់ផ្សេងទៀតនោះ ជាការចាប់​និង ឃាត់ខ្លួន ដោយរំលោភ ច្បាប់ (រំលោភនីតិវិធី និង គ្មានមូលដ្ឋាន អង្គហេតុ និង អង្គច្បាប់ សំរាប់ជាមូលដ្ឋាន ក្នុងការចាប់ និង ឃុំខ្លួនអ្នកទាំង ២៣រូប) ដែលជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។

សេចក្ដីថ្លែងការណ៍ ត្រូវដោះលែង លោក វន ពៅ និង កម្មករ ២០នាក់ទៀត Read More

សេចក្ដីប្រកាសព័ត៌មាន សមាគមអាដហុក ច្រានចោលការ​ស្នើសុំសម្របសម្រួល ករណីប៉ុនប៉ងធ្វើឃាត លោក សុក រដ្ឋា

សមាគមការពារសិទ្ធិមនុស្ស អាដហុក សូមជំរុញដល់ ស្ថាប័នអនុវត្តច្បាប់ ត្រូវចាត់វិធានការណ៍ អោយបានម៉ឹងម៉ាត់ ក្នុងការចាត់ វិធានការណ៍ ទៅលើជនប្រព្រឹត្ត ដែលបាន ប៉ុនប៉ង ធ្វើឃាត លោក សុក រដ្ឋា អ្នកសម្របសម្រួល សមាគងាដហុក ខេត្តមណ្ឌលគីរី និង សហការីរបស់លោក ២រូបផ្សេងទៀត (លោក ប៊ុន ចន្ថា អាយុ ៤៩ឆ្នាំជាជំនួយការ និង​លោក ឡេ កៅ អាយុ ២៩ឆ្នាំជាសកម្មជន ក្រុងសែនមនោរម្យ) កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៤ ដែលប្រព្រឹត្តឡើងដោយ ឈ្មោះ ប៉ែន សុខុម ជាអ្នកការពារ ក្រុមហ៊ុន (វិឡាឌីវិឡុបមេន) Vila Development ដោយប្រើប្រាស់ រថយន្តម៉ាក Tacoma ពាក់ស្លាកលេខ កំពង់ចាម 2A-5873។

ករណីនេះ លោក សុក រដ្ឋា និង សហកការីរបស់លោក ទាំងពីរនាក់បាន ដាក់ពាក្យ ប្ដឹងទៅ តុលាការខេត្តមណ្ឌល់គីរី កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៤ ក្រោយពីការដាក់ពាក្យប្ដឹង ទៅស្ថាប័នអាយ្យការ អមសាលាដំបូងខេត្តមណ្ឌលគីរី ក៏មានសមត្ថកិច្ចដែលពាក់ព័ន្ធ នៅក្នុងរឿងក្ដីនេះ មួយចំនួន និង តំណាងក្រុមហ៊ុន បានព្យាយាមធ្វើការសម្របសម្រួល ផ្ដល់សំណងរដ្ឋប្បវេណី និង រំលត់បណ្ដឹងអាជ្ញា ជាមួយ លោក សុក រដ្ឋា និង ជនរងគ្រោះពីររូបផ្សេងទៀត ប៉ុនតែការព្យាយាមនេះ ត្រូវបាន លោក សុក រដ្ឋា ក៏ដូចជា សមាគម អាដហុក បដិសេធមិនទទួលយកតាមការស្នើសុំខាងលើនេះ។

សេចក្ដីប្រកាសព័ត៌មាន សមាគមអាដហុក ច្រានចោលការ​ស្នើសុំសម្របសម្រួល ករណីប៉ុនប៉ងធ្វើឃាត លោក សុក រដ្ឋា Read More

ប្តី ប្រពន្ធ ស្លាប់ និងកូនមានរបួស ដោយភ្លើងប្រច័ណ្ឌ

ភ្លើង​ប្រច័ណ្ឌ ធ្វើអោយ​​​ប្តីចាក់សាំង​ដុត​សម្លាប់ខ្លួនឯង និង​ប្រពន្ធ ឈ្មោះ នី រស្មី​ អាយុ​២៩ឆ្នាំ ស្លាប់នៅ​​នឹងកន្លែង រីឯប្តី​ជាអ្នកបង្ក​ហេតុ​បានស្លាប់​ពីរ​ថ្ងៃក្រោយហេតុការណ៏​កើតឡើង​នៅ​មន្ទីពេទ្យ ហើយត្រូវបាន​សាច់​ញ្ញាតិយក​​ទៅធ្វើបុណ្យ​​នៅ​ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង ចំណែក​​កូនពីរនាក់ (ប្រុស១ស្រី១)  រងរបួស ដៃជើង​​កំពុងព្យាបាល​​នៅមន្ទីរ​ពេទ្យ​ខេត្ត រឿងរ៉ាវនេះ​​បានកើតឡើង​​នៅថ្ងៃទី ០៣​ ខែ កុម្ភ: ឆ្នាំ ២០១៤ វេលាម៉ោង​​១១:៤០នាទី​យប់ នៅ​ភូមិ​កសិកម្ម សង្កាត់​ ស្រង៉ែ​ ក្រុង​​សៀមរាប ខេត្ត​​សៀមរាប។

ប្តី ប្រពន្ធ ស្លាប់ និងកូនមានរបួស ដោយភ្លើងប្រច័ណ្ឌ Read More

សេចក្តីថ្លែង​ការណ៍ ស្តីអំពី ការប្រឈម​របស់​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ ក្នុងឆ្នាំ២០១៣ ជាពិសេស អំពើ​ទារុណ​កម្ម​ធ្ងន់​ធ្ងរ​លើ​កម្មការីនី​ខ្មែរ​ដោយ​ថៅកែ​ជនជាតិ​ថៃ

សមាគម​ការពារ​សិទ្ធមនុស្ស​ និ​ង​​អភិវឌ្ឍន៍​នៅកម្ពុជា ហៅកាត់​ថាអាដហុក (ADHOC)​​ សូមជំរុញ​​រដ្ឋាភិបាល​កម្ពុជា និង មន្ត្រី​ស្ថានទូតខ្មែរ​ប្រចាំ​ប្រទេសថៃ បង្កើនការ​ចាប់អារម្មណ៍​ និង​យកចិត្ត​​ទុក​ដាក់​​ចំពោះពលរដ្ឋខ្មែរ​ដែលទៅបំរើការងារ​នៅប្រទេសថៃ​ បន្ថែមទៀត ។ នៅក្នុង​ឆ្នាំ​២០១៣​​កន្លងមកនេះ សមាគម​អាដហុក បានទទួល​ពាក្យបណ្តឹង និង​​អន្តរាគមន៍​ លើករណី​រំលោភសិទ្ធិពលករ​ខ្មែរនៅប្រទេសថៃ យ៉ាងហោច​ណាស់មាន​ប្រមាណ​​៧៥​ករណី​​ ដែលក្នុង​នោះ ពលករ​មួយចំនួន​ទទួលរងការ​ធ្វើទារុណកម្ម​ បង្អត់អាហារ ជាប់​ពន្ធនាគារ គំរាមកំហែង​​វាយធ្វើបាប​ មិនបើក​ប្រាក់ខែ​ ជួញដូរបន្ត រំលោភបំពាន​ផ្លូវភេទ និង មួយចំនួន​បាត់ដំណឹង​ដោយសារ​ក្រុមហ៊ុន​បិទទ្វារ​ ព្រមទាំងមាន​ការទទួលរងការ​បាញ់ប្រហារ​បណ្តាលឲ្យ​ស្លាប់[1]   ស្លាប់ក្នុងពេល​បំពេញ​ការងារ និង​ស្លាប់ក្នុង​បន្ទប់ស្នាក់​នៅជាដើម …

សេចក្តីថ្លែង​ការណ៍ ស្តីអំពី ការប្រឈម​របស់​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ ក្នុងឆ្នាំ២០១៣ ជាពិសេស អំពើ​ទារុណ​កម្ម​ធ្ងន់​ធ្ងរ​លើ​កម្មការីនី​ខ្មែរ​ដោយ​ថៅកែ​ជនជាតិ​ថៃ Read More

សនិ្នសិទសារពត៌មាន ស្តីអំពី ការ​ប្រឈម​របស់​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ

នៅថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០១៤ វេលាម៉ោង ៩ព្រឹក នៅទីស្នាក់ការ​សមាគម​អាដហុកភ្នំពេញ មានការរៀបចំ​ធ្វើសន្និសិទ​សារពត៌មាន ស្តីពី ការប្រឈម​របស់ពលករ​ខ្មែនៅ​ប្រទេសថៃ ដោយមាន​ការចូលរួមពី ៖ អ្នកស្រី ជួន ចំរុង ប្រធានផ្នែក​ស្រី្ត​សមាគម​អាដហុក អ្នកស្រី គា សុផល មេធាវី រួមជាមួយ​ជនរងគ្រោះ និងអ្នកសារ​ពត៌មាន​ជាតិ អន្តរជាតិ​បានចូលរួម​ផងដែរ។ អ្នកស្រី ជួន ចំរុង ប្រធានផ្នែក​ស្រី្តសមាគម​អាដហុក បានថ្លែង​ក្នុងកម្មវិធី​បើក​សន្និសិទ​សារពត៌មាន​ដោយបានលើក​ឡើងពី …

សនិ្នសិទសារពត៌មាន ស្តីអំពី ការ​ប្រឈម​របស់​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ Read More

នារីខ្មែរ​ពីរនាក់​ត្រូវមេ​ខ្យល់​បោក​យក​ទៅលក់​ធ្វើស្រី​ពេស្យា​នៅ​ប្រទេស​ថៃ

នៅថ្ងៃទី ១៤ និង ១៥ ខែ មករា ឆ្នាំ ២០១៤ នារីខ្មែរ​ពីរនាក់​ឈ្មោះ ឆ.សទ ភេទស្រី អាយុ ១៨ឆ្នាំ មានស្រុក​កំណើត​នៅខេត្ត​សៀមរាប និងឈ្មោះ សខ.សភ ភេទស្រី អាយុ ១៩ឆ្នាំ មាន​ស្រុក​កំណើត​នៅខេត្ត ស្វាយរៀង ត្រូវបាន​មេខ្យល់​ឈ្មោះ ណង ឈ្មោះ គន. វទ សហការ​ជាមួយ​មេបន​នៅប្រទេស​ថៃ​ឈ្មោះ សង នាំពីភ្នំពេញ​យកទៅលក់​អោយធ្វើជា​ស្រីពេស្យា​នៅប្រទេស​ថៃ​តាមច្រក​ខេត្ត​កោះកុង ដោយមេខ្យល់​កុហក​នារីរង​គ្រោះ​ទាំងពីរនាក់​ថា …

នារីខ្មែរ​ពីរនាក់​ត្រូវមេ​ខ្យល់​បោក​យក​ទៅលក់​ធ្វើស្រី​ពេស្យា​នៅ​ប្រទេស​ថៃ Read More