ទាស់សំដីរឿងទុកសាច់ជ្រូកឈានដល់ការសំលាប់ប្រពន្ធ

ស្រ្តីម្នាក់​ឈ្មោះ  គាវ គឹមហាន អាយុ៤២ឆ្នាំ រស់នៅ​ក្នុងភូមិ ទី៥ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ដ​កំពង់ស្ពឺ ត្រូវបាន​ប្តីឈ្មោះ ហូយ ថុង អាយុ ៥២ឆ្នាំ មុខរបរលក់​សាច់ជ្រួក ចាក់និង​កាំបិត​ចុងស្រួច​សំរាប់ជៀ​សាច់គោ​ចំត្រង់​ក្រោមគល់ដោះ​ខាងឆ្វេង លិច​មួយកាំបិត បណ្ដាល​អោយដាច់​ខ្យល់ស្លាប់​នៅពេល​បញ្ជូន​ទៅមន្ទីពេទ្យ ដោយ​សាតែ​មានទំនាស់​ពាក្យសំដី​រឿងលក់​សាច់ជ្រូក​មិនអស់ ជន​រងគ្រោះ​ជាប្រពន្ធ​ចង់ក្លះសេ​ទុកលក់​ថ្ងៃស្អែក តែប្ដី ថា ស្អុយ​មិនអោយ​ក្លះសេទុក។ ហេតុការណ៍​នេះបាន​កើតឡើង​នៅថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ២០១៤ វេលា​ម៉ោង៦​និង១០នាទី​ល្ងាច នៅ​ផ្ទះឈ្មោះ ហួយ …

ទាស់សំដីរឿងទុកសាច់ជ្រូកឈានដល់ការសំលាប់ប្រពន្ធ Read More

លិខិតចំហ អំពី ការរៀបចំ គ.ជ.ប ថ្មី

សមាគមការពារសិទ្ធិមនុស្ស អាដហុក ដែលបាន ធ្វើសកម្មភាព ក្នុងការ ការពារ និងលើកស្ទួយ សិទ្ធិមនុស្ស និង លទ្ធិប្រជា ធិបតេយ្យ ចាប់តាំងពី ឆ្នាំ១៩៩១ សូមស្វាគមន៍ ចំពោះកិច្ចព្រមព្រៀង នយោបាយ រវាង គណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ដែលបានកំណត់ ក្នុងការកែទម្រង់ ស្ថាប័នប្រជាធិបតេយ្យ ដ៏សំខាន់មួយ គឺ គណៈកម្មការជាតិ រៀបចំការបោះឆ្នោត។ ​ នៅក្នុងកិច្ចព្រមព្រៀង នយោបាយរវាង គណបក្ស ទាំងពីរ ប្រការ២ គណបក្ស ទាំងពីរ បានឯកភាពគ្នា ក្នុងការកំណត់ ស្ថាប័ន គ.ជ.ប ជាស្ថាប័ន ធម្មនុញ្ញ និងមានសមាសភាព ៩រូប ដែលក្នុង នោះមាន ៤រូប មកពី គណបក្សប្រជាជនកម្ពុជា ៤រូប មកពី គណបក្សសង្គ្រោះជាតិ និងមាន ១រូប ទៀត គឺត្រូវជ្រើសរើស

លិខិតចំហ អំពី ការរៀបចំ គ.ជ.ប ថ្មី Read More

កុមារី​អាយុ​ ៤ឆ្នាំ​​ត្រូវ​ឪពុក​ចុង​វាយ​ស្ទើ​ស្លាប់​ដោយ​សារ​តែមុខ​ដូច​ឪពុក​បង្កើត

ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៤ វេលា​ម៉ោង​៤ល្ងាច ក្នុងភូមិ ថ្នល់បែក សង្កាត់ រកាក្រៅ ក្រុង ដូនកែវ ខេត្ត តាកែវ កុមារី​ឈ្មោះ អ សភ អាយុ ៤ឆ្នាំ ត្រូវបាន​ឪពុក​ចុងឈ្មោះ ដ វន អាយុ ២៦ឆ្នាំ មុខរបរ​ជាង​សំណង់ វាយដំ​បណ្តាល​អោយ​រងរបួស​ជាទម្ងន់​ស្ទើស្លាប់​ ដោយសំអាង​ថា មកពី​កុមារី​រងគ្រោះ​ទៅលេង​លើថ្នល់។ តាមការ​បញ្ជាក់​របស់​អ្នកជិត​ខាង​អោយដឹង​ថា …

កុមារី​អាយុ​ ៤ឆ្នាំ​​ត្រូវ​ឪពុក​ចុង​វាយ​ស្ទើ​ស្លាប់​ដោយ​សារ​តែមុខ​ដូច​ឪពុក​បង្កើត Read More

ស្វែងយល់ពីការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ នៅក្នុងសហគមន៏ដែលចងក្រងដោយសមាគមអាដហុក

ចាប់​​ពីថ្ងៃទី ១៧ ដល់ ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៤ មន្ត្រី​គំរោង​ដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ នៃ​សមាគម​អាដហុក បាន​រួមជាមួយ​លោក Robert Porter និង លោក Syarif Abadi ជាអ្នក​ជំនាញ​មកពី​សាកល​វិទ្យាល័យ ធីលប័ក ប្រទេស​ហូឡង់ដ៏ បាន​ធ្វើការ​ជួប​សម្ភាសន៏​ជាមួយ​សមាជិក​សហគមន៏ អាជ្ញាធរ​មូលដ្ឋាន និង អតីត​ភាគី​ទំនាស់ នៅ​ខេត្ត​ ក្រចេះ កំពង់ចាម  ដែល​កន្លង​មកអ្នក​ទាំង​នោះធ្លាប់​បាន​មករក សមាគម​អាដហុក​អោយ​ជួយដោះ​ស្រាយ ។ …

ស្វែងយល់ពីការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ នៅក្នុងសហគមន៏ដែលចងក្រងដោយសមាគមអាដហុក Read More

សេចក្តីថ្លែងការណ៍: តើការ​ចាប់ខ្លួន​ជាបន្តប​ន្ទាប់ទៅ​លើអ្នក​តំណាង​សហគមន៍​ការពារ​ដីធ្លីគឺជា ការគេច​វេស​ពីការ​ទទួល​ខុស​ត្រូវ ឬជាចេត​នា​រិតត្បិត​បង្រ្កាប​អ្នកតវ៉ា​ដោយ​សន្តិវិធី​នៅ​កម្ពុជា​?

សមាគម​ការពារ​សិទិ្ធមនុស្ស និងអភិវឌ្ឍន៍​នៅ​កម្ពុជា ហៅកាត់ថា (អាដហុក) ថ្កោល​ទោស​ចំពោះ​យុទ្ធនា​ការ​ចុះបង្រ្កាប និង​ចាប់​ខ្លួន​តំណាង​សហគមន៍​បឹងកក់ ប្រព្រឹត្ត​ឡើង​ដោយ​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ ។ យុទ្ធនា​ការ​នេះ បានបង្ហាញ​នូវចេត​នា​យ៉ាង​ច្បាស់​ថា សាលា​រាជធានី​ភ្នំពេញ មិន​​ជួប​ពិភាក្សា​ដោះស្រាយ​បញ្ហា​កំពុង​ប្រឈម និងមិន​ខ្វល់អំពី​ទុកលំបាក​វេទនា​របស់​សហគមន៍​ទេ ហេតុ​នេះ​ពុំចាំ​បាច់​ប្រើ​យុទ្ធ​សាស្ត្រ​តវ៉ា និងការ​ដាក់​សំពាធ​រំខាន​អារម្មណ៍​ដល់​អភិបាល និងមន្ត្រី​សាលា​រាជធានី​ទេ ។ ជាលទ្ធផល គួរអោយ​តក់​ស្លុត​ជាខ្លាំង​ចំពោះ​ជីវិត​ដ៏អភ័ព្ទ​របស់​តំណាង​សហគមន៍ ដែលមាន​រស់​នៅ​ក្នុងភាព​កំសត់ ឯកកោ និង​គ្មាន​អាជ្ញាធរ​ជាអាព្យាបាល​ក្នុងការ​ជួយជ្រុម​ជ្រែង​ដោះស្រាយ​ភាពលំ​បាក ដែលកើត​ឡើង​ពីទំនាស់​ដីធ្លីរាំ​រ៉ៃយូរ ឆ្នាំមក​ហើយ ប៉ុន្តែ​មិនទទួល​បាន​យុត្តិធម៌​សម​ប្រកប​តាម​មូល​ដ្ឋាន​យុត្តិធម៌ ផ្ទុយ​ទៅ​វិញ​មាន​តែការ​គំរាម​កំហែង និងចាប់​ខ្លួន ជាពិសេស​សហគមន៍​បឹងកក់ យ៉ាង​ហោច​ក្នុង​រយៈ​ពេល​២ថ្ងៃ មាន​សកម្មជន​ការពារ​ដីធ្លី​ចំនួន១១​នាក់​ត្រូវ​បានចាប់​ខ្លួន​ចោទ​ប្រកាន់​ពីបទ …

សេចក្តីថ្លែងការណ៍: តើការ​ចាប់ខ្លួន​ជាបន្តប​ន្ទាប់ទៅ​លើអ្នក​តំណាង​សហគមន៍​ការពារ​ដីធ្លីគឺជា ការគេច​វេស​ពីការ​ទទួល​ខុស​ត្រូវ ឬជាចេត​នា​រិតត្បិត​បង្រ្កាប​អ្នកតវ៉ា​ដោយ​សន្តិវិធី​នៅ​កម្ពុជា​? Read More

នារីរងគ្រោះនិងវិលត្រឡប់មកដល់កម្ពុជាវិញនៅថ្ងៃស្អែក

តាមការ​បញ្ជាក់​របស់​មន្ត្រី​​​​នៃស្ថាន​​​​អគ្គ​កុងស៊ុល​​​​កម្ពុជា​​​​ប្រចាំ​ក្រុងសៀងហៃ​​ប្រទេសចិនអោយដឹង​ថា នារីរងគ្រោះ​ដែល​​មេខ្យល់បោក​ទៅលក់នៅ​ សៀងហៃ ប្រទេសចិន​ឈ្មោះ ជ.រដ ដែល​​ក្រុមគ្រួសារ​​បាន​មកប្តឹង​​សមាគម​អាដហុក​​អោយជួយ​​អន្តរាគមន៏ នឹង​មកដល់​ប្រទេសកម្ពុជា​វិញនៅថ្ងៃ ស្អែកទី ២៥ ខែ តុលា ឆ្នាំ ២០១៤ វេលាម៉ោង ប្រមាណជា១១យប់​​បន្ទាប់​​ពី​សមាគម​​អាដហុក​​បាន​អន្តរាគមន៏​ដោយនាំ​គ្រួសារ​ជនរង​គ្រោះ​ទៅប្តឹង​នៅ​នាយក​ដ្ឋាន​ជួញដូរ និង​ការពារ​អនីតិជន​ក្រសួង​មហាផ្ទៃ និង​ធ្វើលិខិត​អន្តរាគមន៏​ទៅ​​ក្រសួង​ការ​​​បរទេស និង​​សហ​ប្រត្តិ​បត្តិការ​​អន្តរជាតិ​​កម្ពុជា រួមជាមួយ​ការខិតខំ​ប្រឹងប្រែង​របស់​​មន្ត្រី​​​​​នៃស្ថាន​​​​​អគ្គ​កុងស៊ុល​​​​កម្ពុជា​​​​ប្រចាំ​ក្រុងសៀងហៃ​​ប្រទេសចិន។ ពត៌មានលំអិតសូមទំនាក់ទំនងៈ លោកស្រី ឆន សុគន្ធា ប្រធានផ្នែកកម្មវិធីស្រ្តី និងកុមារ នៃសមាគមអាដហុក ទូរសព្ទ័លេខៈ ០១៦ ៨៧៣ ២០៩,០១២ …

នារីរងគ្រោះនិងវិលត្រឡប់មកដល់កម្ពុជាវិញនៅថ្ងៃស្អែក Read More

មេខ្យល់ជួញដូរមនុស្សទៅប្រទេសចិនពីរនាក់ត្រូវបានឃាត់ខ្លួន

ជាលើកទី ១ ដែល​មេខ្យល់​ជួញដូរ​មនុស្ស​ទៅប្រទេស​ចិនចំនួន​ពីរនាក់​(ចិនម្នាក់ និងខ្មែរម្នាក់)​​​ត្រូវបាន​​ឃាត់​ខ្លួន​នៅ​ប្រទេសចិន បើយោង​តាមប្រភព​ពត៌មាន​ពី​មន្ត្រី​នាយក​ដ្ឋាន​ប្រឆាំងការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ក្រសួង​មហាផ្ទៃ​បាន​អោយ​ដឹង កាល​ពីថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៤ ។ ករណីនេះ​សមាគម​អាដហុក​បានទទួល​បណ្តឹង​ពីគ្រួសារ​ជនរងគ្រោះ ហើយបាន​អន្តរាគមន៏​ដោយដាក់​លិខិត​ទៅក្រសួងការ​បរទេស និង​សហ​ប្រត្តិបត្តិការ​អន្តរជាតិ​កម្ពុជា រួមជាមួយ​កិច្ច​ខិតខំប្រឹងប្រែង​យ៉ាងយក​ចិត្ត​ទុកដាក់​របស់​មន្ត្រីស្ថាន​អគ្គកុងស៊ុល​កម្ពុជា​ប្រចាំ​ក្រុង​សៀងហៃ​ ប្រទេសចិន។ ជនរង​គ្រោះឈ្មោះ វ.ណ ជាស្រ្តី​មេម៉ាយ​រស់នៅ​ខេត្ត ឧត្តមានជ័យ បាន​មកដល់​ប្រទេស​កម្ពុជា​វិញ​កាលពី​ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៤ វេលា​ម៉ោង …

មេខ្យល់ជួញដូរមនុស្សទៅប្រទេសចិនពីរនាក់ត្រូវបានឃាត់ខ្លួន Read More