សន្និសីទសារព័ត៌មាន ស្តីពី ករណីសេសសល់ ការរំលោភសិទ្ធិពលករ ពលការិនីខ្មែរនៅប្រទេសម៉ាឡេស៊ី

នៅថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១៥ វេលា​ម៉ោង ១០ព្រឹក នៅស្នាក់​​ការ​​កណ្តាលសមាគម​អាដហុក​ភ្នំពេញ បានរៀប​ចំធ្វើ​សន្និសីទ​សារព័ត៌មាន​ស្តីពីករណី​សេស​សល់ ការរំ​លោភសិទ្ធិ​ពលករ ពលការិនី​ខ្មែរ​នៅប្រទេស​ម៉ាឡេស៊ី ក្រោមការ​ដឹកនាំ​របស់​លោក ធន សារាយ ប្រធាន​សមាគម​អាដហុក ដោយមាន​ការចូលរួម​ពីអ្នកសារ​ព័ត៌មានជាតិ អន្តរជាតិ ជនរង​គ្រោះ និង​តំណាង​ជនរងគ្រោះ​ប្រមាណជា ៣៥នាក់។ ថ្លែង​ក្នុងកម្មវិធី​សន្និសីទ​សារព័ត៌មាន លោក ធន សារាយ ប្រធាន​សមាគម​អាដហុក បានលើក​ឡើង​ពីករណី បាត់ខ្លួន ការធ្វើ​ទារុណកម្ម មិន​អោយ​ប្រាក់ខែ …

សន្និសីទសារព័ត៌មាន ស្តីពី ករណីសេសសល់ ការរំលោភសិទ្ធិពលករ ពលការិនីខ្មែរនៅប្រទេសម៉ាឡេស៊ី Read More

សេចក្ដីថ្លែងការណ៍ សេចក្ដីសំរេចរបស់សាលាឧទ្ធរណ៍ជាការរំលោភសិទ្ធិមនុស្ស

សមាគមការពារសិទ្ធិមនុស្ស អាដហុក ចាត់ទុកការ ការសំរេចរបស់តុលាការ សាលាឧទ្ធរណ៍ ក្នុងតំកល់សេចក្ដីសំរេច របស់ តុលាការ សាលាដំបូងរាជធានីភ្នំពេញ ក្នុងការផ្ដន្ទាទោស សកម្មជនបឹងកក់ ៧នាក់ ករណីធ្វើការតវ៉ាមុខសាលារាជធានីភ្នំពេញ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ និងសកម្មជនដីធ្លី ៣នាក់ផ្សេងទៀត រួមទាំងព្រះសង្ឃ ១អង្គ ក្នុរកណីធ្វើការតវ៉ា អោយតុលាការដោះលែង សកម្មជនដីធ្លីបឹងកក់ ៧នាក់ខាងលើ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៤ នៅមុខតុលាការសាលាដំបូងរាជធានីភ្នំពេញ។

សមាគមការពារសិទ្ធិមនុស្ស អាដហុកបានធ្វើការអង្កេត និងតាមដាន យ៉ាងយកចិត្តទុកដាក់ ចំពោះករណីនៃការចាប់ខ្លួន និងចោទ ប្រកាន់ ទៅលើមនុស្សទាំង១១នាក់ខាងលើ។ យោងតាមការចោទប្រកាន់ របស់តុលាការសាលាដំបូងរាជធានីភ្នំពេញ ទៅលើសកម្មជន ដីធ្លីបឹងកក់ ​៧នាក់ ដែលក្នុងនោះមាន អ្នកស្រី ទេព វន្នី និងស្រ្តី៦នាក់ផ្សេងទៀត ពីបទធ្វើអោយរាំងស្ទះចរាចរ តាមមាត្រា​៧៨នៃច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក។ គួររំលឹកថា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ សកម្មជនដីធ្លីបឹងកក់ ចំនួន ប្រមាណជា៦០នាក់ បានធ្វើការតវ៉ា នៅមុខសាលារាជធានីភ្នំពេញ ដើម្បីអោយសាលារាជធានីភ្នំពេញ ធ្វើការ​ដោះស្រាយ ករណីទឹកលិចភូមិរបស់ពួកគេ ហើយករណី ដដែលនេះ ប្រជាសហគមន៍ក្នុងតំបន់បឹងកក់ក៏បាន ធ្វើការប្ដឹងទៅអាជ្ញាធរមូលដ្ឋាន និងសាលាក្រុងជាច្រើនលើកច្រើនសារហើយដែរ តែមិនមានចំណាត់ការពីអាជ្ញាធរឡើយ។ យោងតាមការចោទប្រកាន់ និងផ្ដន្ទាទោសទៅលើសកម្មជនដីធ្លីទាំង៧នាក់ ដោយតុលាការ សាលាដំបូងរាជធានីភ្នំពេញ ដោយយោងតាមមាត្រា៧៨ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ជាការរំលោភសិទ្ធិសំដែងមតិ និង ជាការរំលោភ

សេចក្ដីថ្លែងការណ៍ សេចក្ដីសំរេចរបស់សាលាឧទ្ធរណ៍ជាការរំលោភសិទ្ធិមនុស្ស Read More

សេចក្ដីថ្លែងការណ៍ តុលាការខេត្តព្រះវិហារ ឃុំខ្លួនពលរដ្ឋ ១គ្រួសាររួមទាំង ទារិកាអាយុ ៩ខែ ដែលគ្មានកំហុស

សមាគមការពារសិទ្ធិមនុស្ស អាដហុក ថ្កោលទោសចំពោះការឃុំខ្លួនមនុស្ស ១គ្រួសារ ដែលក្នុងនោះមាន លោក សន វុទ្ធី អាយុ៤៧ឆ្នាំ (ជាប្ដី) អ្នកស្រី លឹម សុខឃឹម (ជាប្រពន្ធ) និងរួមទាំងទារិកាអាយុ៩ខែ (ជាកូន) ដោយតុលាការខេត្តព្រះវិហារ ឃុបឃិតជាមួយ នឹងអាជ្ញាធរខណ្ឌ រដ្ឋាបាល ព្រៃឈើខេត្តព្រះវិហារ ឃុំខ្លួនមនុស្សទាំង​៣នាក់ នៅក្នុងពន្ធនាគារ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ ជាការរំលោភសិទ្ធមនុស្ស យ៉ាងធ្ងន់ធ្ងរ។

នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៥ វេលាម៉ោង៩និង៤០នាទីព្រឹក កម្លាំងចម្រុះដែលដឹកនាំដោយ លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារង អមតុលាការខេត្តព្រះវិហារ បានចាប់ពលរដ្ឋ ១គ្រួសារមាន លោក សន វុទ្ធី អ្នកស្រី លឹម សុខឃឹម និងទារិកា អាយុ៩ខែ បញ្ជូនទៅ អាជ្ញាធរខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ដោយចោទថា អ្នកទាំងពីរនាក់ បានរំលោភទន្រ្ទានយកដីព្រៃរដ្ឋដោយខុសច្បាប់។ នៅថ្ងៃដដែលនោះ ខណ្ឌរដ្ឋាបាលព្រៃឈើខេត្ត ក៏បានបញ្ជូនអ្នកទាំង៣ទៅស្នងការនគបាលខេត្តព្រះវិហារទាំងយប់នៅម៉ោង ៨យប់។ នៅម៉ោងប្រមាណជា ១១ថ្ងៃត្រង់ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ តុលាការសាលាដំបូងខេត្តព្រះវិហារ ក៏បានសំរេចឃុំខ្លួន មនុស្សទាំង ២នាក់ប្ដីប្រពន្ធ និងទារិកា អាយុ៩ខែ ម្នាក់ នៅក្នុងពន្ធនាគារខេត្តព្រះវិហារ។

សេចក្ដីថ្លែងការណ៍ តុលាការខេត្តព្រះវិហារ ឃុំខ្លួនពលរដ្ឋ ១គ្រួសាររួមទាំង ទារិកាអាយុ ៩ខែ ដែលគ្មានកំហុស Read More

សេចក្ដី​ថ្លែង​ការណ៍: ការ​សំរេច​បន្ត​ឃុំ​ព្រះ​កាយ​ព្រះ​សង្ឃ ៣អង្គ ដោយ​សាលា​ឧទ្ធរណ៍ ជា​ការ​ចូល​រួម​រំលោភ​ព្រះពុទ្ធ​សាសនា និង​គំរាម​កំហែង​សកម្មជន​សិទ្ធិមនុស្ស

ភ្នំពេញ, ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥ សេចក្ដី​ថ្លែង​ការណ៍ ការ​សំរេច​បន្ត​ឃុំ​ព្រះ​កាយ​ព្រះ​សង្ឃ ៣អង្គ ដោយ​សាលា​ឧទ្ធរណ៍ ជា​ការ​ចូល​រួម​រំលោភ​ព្រះពុទ្ធ​សាសនា និង​គំរាម​កំហែង​សកម្មជន​សិទ្ធិមនុស្ស           ​​​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ចាត់​ទុក​ការ​បដិសេធការ​សុំ​នៅ​ក្រៅ​ឃុំព្រះសង្ឃ ៣អង្គ តាម​សេចក្ដី​សំរេច​របស់​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ គឺជា​ការ​រំលោភ​ទៅ​លើ​ព្រះ​ពុទ្ធ​សាសនា និង​ជាការ​គំរាម​កំហែង និង​បំបាក់​ស្មារតី​អ្នក​ការរពារ​សិទ្ធិ​មនុស្ស។ សមាគម​អាដហុក បាន​អង្កេត​ និង​តាម​ដាន យ៉ាង​ដិត​ដល់ ទៅ​លើក​​រណី តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ធ្វើ​ការ​ចោទ​ប្រកាន់ និង​ផ្តន្ទា​ទោស​ព្រះ​តេជ​គុណ សឺន ហាយ និង​ឃុំព្រះ​កាយ​ព្រះ​តេជ​គុណ ឃិត …

សេចក្ដី​ថ្លែង​ការណ៍: ការ​សំរេច​បន្ត​ឃុំ​ព្រះ​កាយ​ព្រះ​សង្ឃ ៣អង្គ ដោយ​សាលា​ឧទ្ធរណ៍ ជា​ការ​ចូល​រួម​រំលោភ​ព្រះពុទ្ធ​សាសនា និង​គំរាម​កំហែង​សកម្មជន​សិទ្ធិមនុស្ស Read More

ដំណឹង​ជ្រើស​រើស​បុគ្គលិក៖ ​អនុប្រធាន​ផ្នែក​ដីធ្លី និង​សាលា​ក្តី​ខ្មែរ​ក្រហម

ដំណឹងជ្រើសរើសបុគ្គលិក សមាគម​អាដហុក ការពារ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (អាដហុក) គឺជា​អង្គការ​មិន​មែន​​រដ្ឋាភិបាល ឯករាជ្យ​-​អព្យាក្រឹត មិន​រក​ផល​ចំណេញ និងមិន​ស្ថិត​ក្រោម​ការ​ឃុំ​គ្រង​របស់​គណបក្ស​ន​យោបាយ​​ណាមួយ ហើយ​ធ្វើ​ការ​ដើម្បី​ស្ថាបនា​អោយ​មាន​ឡើង​វិញ​នូវ​សិទ្ធិ សេរីភាព​ជា​មូលដ្ឋាន​តាម​រយៈ​ការ​បង្កើន​ចំណេះ​ដឹង​ផ្នែក​សិទ្ធិ​មនុស្ស និង​ច្បាប់​ដល់​ប្រជាពលរដ្ឋ ធ្វើ​យ៉ាង​ណា​អោយ​គាត់​យល់​អំពី​សិទ្ធិ​មនុស្ស និងចេះ​ការពារ​សិទ្ធិ​ដោយ​ខ្លួន​ឯង​។ សមាគម​អាដហុក ត្រូវបាន​បង្កើត​ឡើង​នៅចុង​ឆ្នាំ ១៩៩១ ដែល​មាន​ការិយា​ល័យ​​កណ្តាល​នៅ​ភ្នំពេញ និង​ការិយាល័យ​ខេត្ត​-​រាជធានី​ ចំនួន ២២ ទៀត។ យោង​តាម​តម្រូវ​ការ​ជា​ចាំ​បាច់​របស់​សមាគម​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ សមាគម​អាដហុក សូម​ជូន​ដំណឹង​ដល់​សាធារណៈ​ជន​ទាំង​អស់​អោយ​បាន​ជ្រា​ប​ថា សមាគម ត្រូវការ​ជ្រើស​រើស​បុគ្គលិក​ចំនួន ០១រូប ដែល​​មាន​សមត្ថភាព​​បំរើ​ការងារ​តាម​តួនាទី​ជា​ អនុ​ប្រធាន​ផ្នែក​ដីធ្លី …

ដំណឹង​ជ្រើស​រើស​បុគ្គលិក៖ ​អនុប្រធាន​ផ្នែក​ដីធ្លី និង​សាលា​ក្តី​ខ្មែរ​ក្រហម Read More

សេចក្ដីថ្លែងការណ៍ តុលាការក្រុងភ្នំពេញត្រូវទម្លាក់ការចោទប្រកាន់ ទៅ លើសកម្មជនសហគមន៍ និង សកម្មជននយោបាយ ទាំង ១១នាក់

សមាគមការពារសិទ្ធិមនុស្ស អាដហុក ស្នើសុំយ៉ាងទទូច ដល់តុលាការសាលាដំបូងរាជធានីភ្នំពេញ ទម្លាក់ចោលការចោទប្រកាន់ សកម្មជនទាំង១១នាក់ ដែលតុលាការនេះនឹងបើកសវនាការជំនុំជំរះ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ នេះ។ សមាគម អាដហុក ក៏បានធ្វើការអង្កេត តាមដានយ៉ាងយកចិត្តទុកដាក់ ទៅលើព្រឹត្តិការណ៍ហិង្សា ដែលបានកើតឡើង ដោយសារការវាយបង្ក្រាប ដោយក្រុមសន្តិសុខក្រៅច្បាប់ ខណ្ឌដូនពេញ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ កន្លងមកនេះ។ ដោយសារព្រឹត្តិការណ៍ហិង្សាដែលបានកើតឡើងនៅពេលនោះ តុលាការក្រុងភ្នំពេញ ក៏បានចោទប្រកាន់ និងឃុំខ្លួនភ្លាមៗ តំណាងរាស្រ្តជាប់ឆ្នោត គណបក្សសង្គ្រោះជាតិ ៥នាក់ មាន (អ្នកស្រី មួរ សុខហួរ. លោក រៀល ខេមរិន្ធ, លោក ហូ វ៉ាន់, លោក កែវ ភារម្យ និង លោក ម៉ែន សុថាវរិន្ទ្រ) ពីបទញុះញុង អោយប្រព្រឹត្ត បទឧក្រិដ្ឋ តាមមាត្រា ៤៩៤ និង​៤៩៥ នៃក្រមព្រហ្មទណ្ឌ ការចោទប្រកាន់នេះ ជាការចោទប្រកាន់ ដែលគ្មានមូលដ្ឋានច្បាប់ និងជាការចោទប្រកាន់ ដោយរំលោភទៅលើច្បាប់ស្ដីអំពីការធ្វើបាតុកម្ម ដោយសន្តិវិធី។

សេចក្ដីថ្លែងការណ៍ តុលាការក្រុងភ្នំពេញត្រូវទម្លាក់ការចោទប្រកាន់ ទៅ លើសកម្មជនសហគមន៍ និង សកម្មជននយោបាយ ទាំង ១១នាក់ Read More

ការវិល​ត្រលប់​មក​កាន់​មាតុ​ប្រទេស​វិញ​នៃ​នារី​រង​គ្រោះ​ដោយ​សារ​ការ​ជួញ​ដូរ​មនុស្ស

នៅថ្ងៃទី ២៥ ខែធ្នួ ឆ្នាំ​២០១៤ វេលា​ម៉ោង​១៥ រសៀល នឹងមាន​នារីរងគ្រោះ​ត្រលប់​មកពីប្រទេស​ចិនវិញ​តាមជើង​យន្តហោះ កម្ពុជា​អង្គរអ៊ែរ។ ជនរង​គ្រោះ​ឈ្មោះ ភ ស ស អាយុ ១៧ឆ្នាំ តែត្រូវ​មេខ្យល់​កែអត្តសញ្ញាណ​ឲ្យ​ទៅ​ជាអាយុ២៣ឆ្នាំ។ នាងបាន​ចេញទៅចិន កាល​ពីថ្ងៃទី ០១​​ខែ មករា ឆ្នាំ​២០១៤ វេលា​ម៉ោង១២យប់​​តាម​រយៈមេខ្យល់។ សមាគម​អាដហុក បាន​ខិតខំ​ធ្វើការ​អង្គេត រួច​អន្តរាគមន៍​ទៅក្រសួង​ការបរទេស និង​មន្រ្តី​កុងស៊ុល​ប្រចាំ​ខេត្ត​កងចួវ បន្ទាប់​ពីបាន​ទទួលពាក្យ បណ្តឹង​របស់​ឪពុកម្តាយ​ជនរងគ្រោះ​កាលពី​ថ្ងៃទី ២៨ ខែ វិច្ឆិកា …

ការវិល​ត្រលប់​មក​កាន់​មាតុ​ប្រទេស​វិញ​នៃ​នារី​រង​គ្រោះ​ដោយ​សារ​ការ​ជួញ​ដូរ​មនុស្ស Read More

ព្រោះតែ មើលវីដេអូស៊ិច ដាច់ចិត្តរំលោភប្អូនស្រីបង្កើត

កាលពី​ថ្ងៃទី​៤ ខែ​ធ្នូ​ ឆ្នាំ​​២០១៤ វេលា​ម៉ោង​៣ និង​០០ នាទី​រសៀល កុមារី​ម្នាក់​ឈ្មោះ យង. ដណ ហៅ​ស.ដ ភេទ​ស្រី អាយុ ៨ឆ្នាំ ត្រូវបាន​បង​បង្កើត​របស់ខ្លួន​ចាប់​រំលោភ​សេព​សន្ថវៈ​នៅព្រៃ​ខាង​កើត​​ផ្ទះចម្ងាយ​ប្រហែល​​៥០ម៉ែត្រ​ ដែលស្ថិត​ក្នុងភូមិ ​កន្លែង​រមាស ឃុំ​ពេជ្រមុន្នី ស្រុក​​គង​ពិសី ខេត្ត​កំពង់ស្ពឺ។តាមការ​បញ្ជាក់​របស់​កុមារី​រងគ្រោះ​អោយ​ដឹងថា នាងត្រូវ​បានបង​បង្កើត​ឈ្មោះ​ យង.វខ ភេទប្រុស អាយុ ១៧ឆ្នាំ ចាប់រំលោភ​សេពសន្ថវៈ​៣ដង​មកហើយ តែមិន​បានសំរេច លើកទី១ និងទី២ ជនប្រព្រឹត្ត​គ្រាន់តែយក​ប្រដាប់ភេទ​របស់ខ្លួន ទៅញុល​លេងនិង​ប្រដាប់ភេទ​កុមារី​រងគ្រោះ …

ព្រោះតែ មើលវីដេអូស៊ិច ដាច់ចិត្តរំលោភប្អូនស្រីបង្កើត Read More

សេចក្ដីប្រកាសព័ត៌មាន មូលនិធិ លោក ចាន់ សូវ៉េត

សមាគមការពារសិទ្ធិមនុស្សនិងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះ ប្រជាពលរដ្ឋ តំណាងសហគមន៍ និង សប្បុរសជន នៅក្នុង និង ក្រៅប្រទេស ដែលបាន ចូលរួម រំលែកទុក្ខ និង បរិច្ចាគធនធាន ដល់គ្រួសារនៃសព ក្នុងពិធីបុណ្យសព និង បុណ្យគម្រប់ ៧ថ្ងៃ សព ក ចាន់ សុវ៉េត នាពេលកន្លងមក។

សមាគមការពារសិទ្ធិមនុស្ស អាដហុក សូមជូនដំណឹងដល់ សាធារណៈជនទាំង ក្នុងនិងក្រៅប្រទេស អោយបានជ្រាបថា ដោយយល់ឃើញថា លោក ចាន់ សុវ៉េត ជាអ្នកការពារសិទ្ធិមនុស្ស ដ៏ឆ្នើម និងបានលះបង់ ពេលវេលាបំរើការងារ អស់រយៈពេល ជិត២០ឆ្នាំ មកហើយ។ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ លោក ចាន់ សុវ៉េត បានទទួមរណៈភាព ដោយជំងឺ គាំងបេះដូង បន្ទាប់ពី លោក បានចូលរួមបំពេញបេសកកម្ម តាមឃ្លាំមើល ព្រឹត្តការណ៍ប្រារពទិវាសិទ្ធិមនុស្ស១០ធ្នូ លើកទី៦៦ នៅមជ្ឈមណ្ឌលកោះពេជ្រ។ ក្រោយពីលោក ចាន់ សុវ៉េត បានទទួលមរណៈភាព លោកក៏បាន សន្សល់ទុក កូន៣នាក់ អោយរស់ នៅកំព្រាឳពុក ទាំងនៅក្មេង ក្នុងវ័យកំពុងសិក្សា និង ប្រពន្ធមិនទាន់មានវិជ្ជាជីវៈ ក្នុងការប្រកបរបរចិញ្ចឹមកូនប្រុសស្រី ទាំង៣ នាក់។

សេចក្ដីប្រកាសព័ត៌មាន មូលនិធិ លោក ចាន់ សូវ៉េត Read More