សមាគមអាដហុក​ជួយជន​រងគ្រោះ​ចាញ់បោក​មេខ្យល់​ទៅធ្វើការ​នៅ​ប្រទេសម៉ា​ឡេស៊ី​បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ

02នៅ​ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៥ សមាគម​ អាដហុក បានជួយ​ អន្តរាគមន៍ ​ជនរងគ្រោះ ​​ចំនួន ៤នាក់ ដែលចាញ់​បោក មេខ្យល់ ​ទៅធ្វើការ​នៅ ប្រទេស​ ម៉ាឡេស៊ី ដោយចេញ ​ដំណើរ​តាម ច្រក​ព្រំដែន ​ប៉ោយប៉ែត​ឆ្ពោះ ទៅ​ប្រទេស ​ម៉ាឡេស៊ី ដោយ ធ្វើការ ​ជាកម្មករ ​នៅក្នុង ​កសិដ្ឋាន ​ដាំដូង​ ប្រេង​ មាន​តួនាទី ​ជាអ្នក បាញ់​ថ្នាំ ​សម្លាប់​សត្វ នៅក្នុង ​តំបន់​ឡាំកាត់ ។ តាំងពី​ទៅ ធ្វើការ ​ជាកម្មករ ​មិន​ស្រប ច្បាប់​នៅ ក្នុង​ប្រទេស ​ម៉ាឡេស៊ី នៅពេល​ចុង ខែ​ត្រូវ មេខ្យល់​ ទៅបើក​ ប្រាក់ខែ​ យកអស់ ដោយ ​ទុកតែ ​២៥ទៅ ៣០ដុល្លារ ​01ប៉ុណ្ណោះ សំរាប់​ទិញ​បាយ ។ ដោយសារ ​ធ្វើការ​ ច្រើន​ម៉ោង ​ហួស​កម្លាំង មិនមាន​អាហារ​រូបបត្ថម្ភ ​គ្រប់គ្រាន់ និង​ពុលថ្នាំផង ជាហេតុ​ធ្វើ ឲ្យ​ជនរង គ្រោះ​មានជំងឺ ត្រូវចូល​ សំរាក​ នៅមន្ទីរ​ពេទ្យ និង​គ្មាន ​ថវិកា​ ព្យាបាល ។ ក្រោយពេល​អន្តរាគមន៍​របស់​សមាគម​អាដហុក​ទៅក្រសួង​ការបរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ និងក្រោម​ការ​ជួយជ្រោម​ជ្រែងពី​អង្គការ តេកាហ្វានីតា ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​ផង ជនរងគ្រោះ​ទាំងបួននាក់​បានវិល​ត្រឡប់មក​​ប្រទេស​​កម្ពុជាវិញ​ តាមជើង​យន្តហោះ Air-Asia កាលពី​ម្សិលមិញ ។

ជនរងគ្រោះ​ទាំងបួននាក់​នេះ មាន​ឈ្មោះ ម.គគ, ហ.ធរ, ឆ.ឆរឆ, និង ន.មន ភេទប្រុស អ្នកទាំង​អស់គ្នា រស់នៅ​ភូមិលាវ ឃុំក្រវ៉ា ស្រុក​បារាយ ខេត្ត​កំពង់ធំ បានចាញ់​បោក​មេខ្យល់​ ឈ្មោះ រ័ត្ន ភេទ​ប្រុស​​អាយុ​៣៨ឆ្នាំ ជាខ្មែរ​ឥស្លាម រស់នៅ​ភូមិ​ពព្រេង ឃុំ​ស្ពឺ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម ។