លោក សួន ប៊ុតម៉ៅ ជាប្រធានផ្នែកសិទ្ធិមនុស្ស និងដីធ្លី នៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា អាដហុក។ ប៊ុតម៉ៅ បានចាប់ផ្តើមការងារជាមួយ អាដហុក កំឡុងពេលពាក់កណ្តាលឆ្នាំ២០២១ ក្នុងការអប់រំ និងពង្រឹងអ្នកតំណាងសហគមន៍ អ្នកការពារសិទ្ធិមនុស្ស ដើម្បីការពារសិទ្ធិរបស់ពួកគេ និងដើម្បីតស៊ូមតិនៅក្នុងអំណាចរដ្ឋដើម្បីឲ្យមានអភិបាលកិច្ចល្អ និងការគោរពសិទ្ធិមនុស្ស។
លោក សួន ប៊ុតម៉ៅ រស់នៅទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ លោកមានបទពិសោធន៍ការងារជាង១៥ឆ្នាំលើវិស័យច្បាប់ និងសិទ្ធិមនុស្ស និង៩ឆ្នាំលើការងារគ្រប់គ្រង។
នៅក្នុងតួនាទីនេះលោកទទួលខុសត្រូវលើ ការគ្រប់គ្រងអភិវឌ្ឍកម្មវិធី ការស្រាវជ្រាវ វិភាគផ្នែកច្បាប់ និងគោលនយោបាយ ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងការិយាល័យ។ គាត់ជាអតីតបុគ្គលិកនៃ KAICIID និងគ្រូបង្រៀនក្រៅម៉ោងលើមុខវិជ្ជានីតិព្រហ្មទណ្ឌ និងបច្ចេកទេសស្រាវជ្រាវ នៅសាកលវិទ្យាល័យព្រះសីហនុរាជា នៅរាជធានីភ្នំពេញ។ គាត់ក៏ជាអតីតនាយកប្រតិបត្តិនៃអង្គការសិទ្ធិជនជាតិភាគតិច ការគ្រប់គ្រងគម្រោង និងទីប្រឹក្សាស្រាវជ្រាវឲ្យក្រសួងធម្មការ និងសាសនា ជាទីប្រឹក្សាជនភាសខ្លួនផ្តាចរដ្ឋ នៅ Jesuit Refugee Service and Legal Assistance ទៅ C-Civil Party Lawyers មុន ECCC.
លោកក៏ជា Global Council Trustee ឲ្យ Southeast Asia and Pacific និងក្រុមប្រឹក្សាភិបាលឲ្យ Statelessness Network Asia Pacific (SNAP)។
លោក ប៊ុតម៉ៅ ក៏មានបទពិសោធន៍ធ្វើបទបង្ហាញរបាយការណ៍ទៅ UNHCR-UPR ជុំទី០៣ នៅទីក្រុងហ្សឺណែវ និង UN ថ្នាក់តំបន់នៅទីក្រុងបាងកក។