សមិទ្ធផលនានារបស់សមាគមអាដហុក ប្រាកដជាមិនអាចសម្រេចបាននោះទេ ប្រសិនបើពុំមានជំនួយសប្បុរសធម៌ និងការគាំទ្រដ៏ថ្លៃថ្លាពីសំណាក់ម្ចាស់ជំនួយ និងដៃគូនានាជាច្រើននៅទូទាំងពិភពលោក។ អាស្រ័យហេតុនេះ សមាគមអាដហុកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះម្ចាស់ជំនួយ និងដៃគូពីអតីតកាល និងនាពេលបច្ចុប្បន្នទាំងអស់ដែលបាន និងកំពុងបន្តផ្ដល់ទំនុកចិត្តមកលើសមាគមអាដហុក ក៏ដូចជា កិច្ចការជាប្រចាំថ្ងៃរបស់សមាគមអាដហុក ដើម្បីឆ្ពោះទៅសម្រេចគោលដៅសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។
ម្ចាស់ជំនួយបច្ចុប្បន្ន
- គម្រោងសិទ្ធិមនុស្ស និងដីធ្លី
- គម្រោងស្ត្រី និងកុមារ
- ការផ្ដល់មូលនិធិស្នូល
ដៃគូ
សមាគមអាដហុកកំពុងបន្តកសាងភាពជាដៃគូ និងពង្រឹងទំនាក់ទំនងដើម្បីកែលម្អប្រព័ន្ធបញ្ជូនបន្តឱ្យកាន់តែមានភាពល្អប្រសើរឡើង និងផ្ដល់នូវសេវាកម្មថែទាំបន្ថែមទៀតដល់ជនរងគ្រោះ។ សមាគមអាដហុក សហការជាមួយនឹងអង្គការមិនមែនរដ្ឋាភិបាលជាច្រើនផ្សេងទៀតនៅថ្នាក់ខេត្ត ថ្នាក់ជាតិ និងថ្នាក់តំបន់ ដើម្បីឱ្យជនរងគ្រោះអាចទទួលបានអត្ថប្រយោជន៍ពីសេវាកម្មពិនិត្យសុខភាព និងព្យាបាល សេវាកម្មសុខភាពផ្លូវកាយ និង/ឬផ្លូវចិត្តដោយ សេវាកម្មស្វែងការងារ ឬការបណ្ដុះបណ្ដាលវិជ្ជាជីវៈដោយឥតគិតថ្លៃ។ សមាគអាដហុក ក៏ជាផ្នែកមួយនៃបណ្ដាញដ៏រឹងមាំ ដូចជា បណ្ដាញទេសន្តរប្រវេសក៍តំបន់មេគង្គ (MMN) អង្គការសហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស (FIDH) ឬ វេទិកាអាស៊ី (FA) ក៏ដូចជាអង្គការបណ្ដាញជាច្រើនផ្សេងទៀតផងដែរ។