សិក្ខា​សាលាថ្នាក់​តំបន់ស្តីពី “ពង្រឹងកិច្ច​សន្ទនាអ្នកការពារ​សិទ្ធិមនុស្ស​មូលដ្ឋាន” ដល់អ្នកការពារសិទ្ធិមនុស្សមូលដ្ឋាន

សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅ​កម្ពុជា(អាដហុក)ក្រោមការគាំទ្រ​ថិវិកាដោយទីភ្នាក់​ងារ​សហរដ្ឋអាមេរិក​​សម្រាប់កិច្ច​អភិវឌ្ឍអន្តរជាតិ (United States Agency for International Development ‘’USAID ‘’) កាលពីថ្ងៃទី២៥ និងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានរៀប​ចំសិក្ខា​សាលាថ្នាក់​តំបន់ស្តីពី “ពង្រឹងកិច្ច​សន្ទនាអ្នកការពារ​សិទ្ធិមនុស្ស​មូលដ្ឋាន” ដែលប្រព្រឹត្តទៅ​ភោជនីយដ្ឋាន​ពេជ្រដា​ ​ភូមិមានលាភ សង្កាត់សុខដុម ក្រុងសែនមនោរម្យ​ ខេត្តមណ្ឌលគិរី ចំនួន០២ថ្ងៃ។ ដែលមានអ្នក​ចូលរួម​សរុប៧៣នាក់ ស្រ្តី ២៥​​នាក់ ​អ្នកចូលរួម​ដែលជា​យុវជន(ប្រុស ៧នាក់​ស្រ្តី ៣​នាក់)​ជាអ្នក​ការពារសិទ្ធិមនុស្សមូលដ្ឋានក្នុងនោះ​​បុគ្គលិក​​ស្នាក់ការ​​កណ្តាល ០៥នាក់ ​បុគ្គលិកខេ​ត្ត​ពាក់ព័ន្ធ ០៤នាក់ ​មកពីតាមបណ្តាខេត្តចំនួន ០៥រួមមាន៖ ខេត្តត្បូងឃ្មុំ បាត់ដំបង សៀមរាប​ បន្ទាយមានជ័យ​និងឧត្តរមានជ័យ។

គោលបំណង៖

១.លើកកម្ពស់​សាមគ្គីភាព​ពង្រឹក​កិច្ចសន្ទនា​និងការ​ប្រាស្រ័យទាក់​ទងគ្នា​រវាងអ្នកតំណាង​សហគមន៍ ក្នុងតំបន់។

២.ផ្តល់ឳកាសអ្នកតំណាងសហគមន៍ជួបប្រជុំគ្នានិងចែករំលែកបទពិសោធន៍ និងរាយការណ៍ពីសមិទ្ធិផល និងបញ្ហាប្រឈមបានកើតមានឡើងកន្លងមក។

៣.ពិនិត្យឡើងវិញនិងតម្រង់ទិសអំពីវិធីសាស្ត្រនិងគោលបំណងវគ្គផ្សព្វផ្សាយប្រជាធិបតេយ្យ ដល់សហគមន៍មូលដ្ឋាន។

៤.កំណត់បញ្ហាកំណត់យុទ្ធសាស្ត្រនិងសកម្មភាពតស៊ូមតិជាពិសេសបញ្ហាដីធ្លី-ធនធានធម្មជាតិ សេវាសាធារណៈសិទ្ធិមនុស្ស។