ចាប់ពីថ្ងៃទី១៧ ដល់១៨ ខែកញ្ញា ឆ្នាំ២០២៤ គម្រោងឃ្លាំមើលសេរីភាពមូលដ្ឋាននៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (“សមាគមអាដហុក”) សហការជាមួយនឹងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងមជ្ឈមណ្ឌលសាមគ្គីភាព បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងគម្រោងដោយមានការចូលរួមពីដៃគូ និងបុគ្គលិករបស់ខ្លួនដែលបានចូលរួមអនុវត្តគម្រោងកន្លងមក។ សិក្ខាសាលានេះមានគោលបំណងចែករំលែកពីការអនុត្តល្អៗ ការប្រឈមសំខាន់ៗ ដំណោះស្រាយ និងគំនិតផ្តួចផ្តើមថ្មី បន្ទាប់ពីអនុវត្តគម្រោងនេះតាំងពីឆ្នាំ២០១៦ ក៏ដូចជាថ្លែងអំណរគុណដល់ការខិតខំប្រឹងប្រែង និងសហការរបស់ពួកគេកន្លងមក។ សមាគមអាដហុក សូមថ្លែងអំណរគុណដល់ដៃគូ និងបុគ្គលិករបស់ខ្លួនដែលបានចូលរួមក្នុងសិក្ខាសាលានេះ។