សិក្ខាសាលាថ្នាក់តំបន់ស្តីពី ‘’ពង្រឹងកិច្ចសន្ទនាអ្នកការពារសិទ្ធិមនុស្សមូលដ្ឋាន’’

សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(អាដហុក) ក្រោមការគាំទ្រថិវិកាដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កិច្ចអភិវឌ្ឍអន្តរជាតិ (United States Agency for International Development ‘’USAID ‘’) កាលថ្ងៃទី០៥ ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី ‘’ពង្រឹងកិច្ចសន្ទនាអ្នកការពារសិទ្ធិមនុស្សមូលដ្ឋាន’’ ស្ថិតនៅសណ្ឋាគារភ្នំប្រុស ភូមិ៣ សង្កាត់/ក្រុង/ខេត្តកំពង់ចាម
ចំនួន ០២ថ្ងៃ។ ដែលមានអ្នកចូលរួមសរុប ៨០នាក់ ស្រ្តី៣៥នាក់ ក្នុងនោះមានអ្នកការពារសិទ្ធិមនុស្ស ៧១នាក់ មកពីខេត្តគោលដៅចំនួន០៥ រួមមាន៖ ខេត្តកំពត, កោះកុង, ប៉ៃលិន, កំពង់ស្ពឺ និងខេត្តពោធិសាត់។
គោលបំណង៖
១. លើកកម្ពស់សាមគ្គីភាព ពង្រឹកកិច្ចសន្ទនា និងការប្រាស្រ័យទាក់ទងគ្នារវាងអ្នកតំណាងសហគមន៍ ក្នុងតំបន់។
២. ផ្តល់ឳកាសអ្នកតំណាងសហគមន៍ជួបប្រជុំគ្នា និងចែករំលែកបទពិសោធន៍និង រាយការណ៍ពីសមិទ្ធិផល និងបញ្ហាប្រឈម បានកើតមានឡើងកន្លងមក។
៣. ពិនិត្យឡើងវិញ និងតម្រង់ទិស អំពីវិធីសាស្ត្រ និងគោលបំណងវគ្គផ្សព្វផ្សាយប្រជាធិបតេយ្យ ដល់សហគមន៍មូលដ្ឋាន។