វគ្គបណ្តុះបណ្តាលដល់និស្សិតស្តីអំពីសិទិ្ធមនុស្ស និងប្រជាធិបតេយ្យ

សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (សមាគមអាដហុក) កាលពីថ្ងៃទី២៧ ដល់២៨ ខែកក្កដា ឆ្នាំ២០២៤ បានបើកវគ្គបណ្តុះបណ្តាលដល់និស្សិតស្តីអំពី “សិទិ្ធមនុស្ស និងលទិ្ធប្រជាធិបតេយ្យ” ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ សាន់ & មូន អឺប៊ិន រាជធានីភ្នំពេញ។ មានការចូលរួមពីនិស្សិតតាមសាកលវិទ្យាល័យនានារួមមាន៖ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (Royal University of Law and Economics),  សាកលវិទ្យាល័យ ឯកទេសកម្ពុជា (Cambodian University for Specialties), ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ(Preah Sihnauk Raja Buddhist University), សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា (Paññāsāstra University of Cambodia) និងសាកលវិទ្យាល័យកម្ពុជា(University of Cambodia) កំពុងសិក្សានៅឆ្នាំទី០២ ដល់ ឆ្នាំទី០៤ នៅក្នុងរាជធានីភ្នំពេញ ដែលមានអ្នកចូលរួមសរុប ២៥នាក់​ ក្នុងនោះស្រី្ត ១៧នាក់។

គោលបំណងនៃវគ្គបណ្តុះបណ្តាល៖​

  • យល់ដឹងអំពីទ្រឹស្តីសិទិ្ធមនុស្ស ប្រជាធិបតេយ្យ ការឃ្លាំមើលសិទិ្ធមនុស្ស របៀបធ្វើរបាយការណ៍ឃ្លាំមើល និងវិធីសាស្រ្តផ្អែកលើសិទិ្ធមនុស្ស (Human Rights Based Approach)
  • យល់ដឹងអំពីសិទិ្ធមនុស្ស តាមរយៈការចែករំលែកពីវាគ្មិនមានបទពិសោធន៍យូរឆ្នាំលើវិស័យសិទិ្ធមនុស្ស ។
  • យល់ដឹងអំពីច្បាប់ជាតិ ច្បាប់អន្តរជាតិ កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទិ្ធពលរដ្ឋ និងសិទ្ធនយោបាយ (ICCPR) និងសេចក្តីថ្លែងការណ៍ជាសាកលស្តីអំពីសិទិ្ធមនុស្សឆ្នាំ ១៩៤៥ និងលិខិតតុបករណ៍សិទ្ធិមនុស្សផ្សេងទៀត ។