​គ្រប់គ្រាន់​ហើយ​ ​៖​ ​សូម​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​ថ្នាក់​ដឹកនាំ​ ​និង​សមាជិក​សហជីព​ណា​ហ្គាវើ​ល​ដ៏

យើងខ្ញុំ​ជា​ក្រុម​សង្គម​ស៊ីវិល​ ​សហជីព​ ​សហ​ព័ន្ធ​ដែល​មានរាយ​នាម​ដូច​ខាងក្រោម​ ​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ការប្រកាស​សាលដីកា​របស់​តុលាការ​កំពូល​ ​កាលពី​ថ្ងៃ​ទី​០​៣​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៤​ ​ដែល​បាន​តម្កល់​សេចក្តី​សម្រេច​ផ្តន្ទាទោស​អតីត​និង​បច្ចុប្បន្ន​ ​ជា​ថ្នាក់​ដឹកនាំ​ ​និង​សមាជិក​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៏​ ​។​ ​មកដល់ពេលនេះ​ ​អាជ្ញាធរ​ ​និង​តុលាការ​ ​នៅតែ​មិនទាន់​អាច​ផ្តល់​នូវ​យុត្តិធម៌​ជូន​ដល់​សកម្មជន​សហជីព​ណា​ហ្គាវើ​ល​ដ៏​នៅឡើយ​ ​។​ ​អាជ្ញាធរ​ត្រូវតែ​ដោះលែង​ប្រធាន​សហជីព​ណា​ហ្គាវើ​ល​ដ៏​ ​កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ​ ​និង​ផ្តល់​នូវ​សេរីភាព​ពេញលេញ​ដល់​ជនជាប់ចោទ​ទាំងអស់​នៅ​ក្នុង​សំណុំរឿង​នេះ​ ​។​

​នា​ព្រឹក​ថ្ងៃ​ទី​ ​០​៣​ ​ខែ​ឧសភា​ ​តុលាការ​កំពូល​ ​បាន​ប្រកាស​សាលដីកា​របស់​ខ្លួន​ ​ដោយ​តម្កល់​សេចក្ដី​សម្រេច​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ដែល​ផ្តន្ទាទោស​ដាក់​ពន្ធ​នាគា​រលើ​ជនជាប់ចោទ​ចំនួន​ ​៨​រូប​ ​ដែល​ជា​អតីត​ ​និង​បច្ចុប្បន្ន​ថ្នាក់​ដឹកនាំ​ ​និង​សមាជិក​សហជីព​ណា​ហ្គាវើ​ល​ដ៏​ ​។​ ​អ្នក​ទាំងនោះ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ផ្តន្ទាទោស​ដាក់​ពន្ធ​នាគា​រ​រយៈពេល​ពី​ ​១​ ​ឆ្នាំ​ ​ដល់​ ​២​ ​ឆ្នាំ​ ​។​ ​កញ្ញា​ ​ស៊ី​ថ​រ​ ​ជា​ជនជាប់ចោទ​ម្នាក់​ប៉ុណ្ណោះ​ ​ក្នុងចំណោម​ជនជាប់ចោទ​ទាំងនោះ​ ​ដែល​កំពុង​អនុវត្ត​ទោស​ជាប់​ក្នុង​ពន្ធ​នាគា​រ​រយៈពេល​ ​២​ ​ឆ្នាំ​ ​។​ ​ការ​សម្រេច​តម្កល់​សាលក្រម​ផ្តន្ទាទោស​នា​ព្រឹក​ថ្ងៃ​ទី​០​៣​ ​ខែ​ឧសភា​ ​នឹង​ធ្វើ​ឱ្យ​កញ្ញា​ ​ស៊ី​ថ​រ​ ​បន្ត​ជាប់ពន្ធនាគារ​ដដែល​ ​និង​អាច​ធ្វើ​ឱ្យ​អាជ្ញាធរ​ចាប់​បញ្ជូន​ខ្លួន​ជនជាប់ចោទ​ចំនួន​ ​៥​ ​នាក់​ ​ផ្សេងទៀត​ ​ទៅកាន់​ពន្ធ​នាគា​រ​ភ្លាម​ៗ​ ​។​ ​អ្នក​ទាំង​ ​៥​ ​រួម​មាន​អ្នកស្រី​ ​ឈឹម​ ​សុខន​ ​អ្នកស្រី​ ​ហៃ​ ​សុភាព​ ​អ្នកស្រី​ ​ឃ្លាំង​ សុបិន្ត ​កញ្ញា​ សុ​ន​ ​ស្រី​ពេជ្រ​ ​និង​អ្នកនាង​ ​ទូច​ ​សិរី​មាស​ ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ដាក់​ពន្ធ​នាគា​រ​ចំនួន​ ​១​៨​ខែ​ ​។​

​ក្រៅពី​ទទួលរង​ការ​រំលោភបំពាន​តាមរយៈ​ប្រព័ន្ធ​តុលាការ​ ​សមាជិក​ ​និង​ថ្នាក់​ដឹកនាំ​សហជីព​ណា​ហ្គាវើ​ល​ដ៏​ ​ក៏​ទទួលរង​ការ​រំលោភបំពាន​តាម​គ្រប់រូប​ភា​ពពីក​ង​សន្តិសុខ​ ​និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ ​ដែល​រួម​មានការ​រំលោភបំពាន​លើ​រូបរាងកាយ​ ​ផ្លូវចិត្ត​ ​និង​ផ្លូវ​ភេទ​ ​។​ ​អាជ្ញាធរ​តែងតែ​ឃាត់ខ្លួន​កម្មករ​ ​និង​ដាក់​អ្នក​ទាំងនោះ​នៅ​ក្នុង​ទីតាំង​មួយ​ចំនួន​ ​ក្រោម​ហេតុផល​អនុវត្ត​ច្បាប់​ស្តីពី​ ​វិធានការ​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​ ​នៃ​ជំងឺ​កូ​វី​ដ​ ​១​៩​ ​និង​ជំងឺ​កាច​សាហាវ​ ​និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​ ​។​ ​សកម្មភាព​ទាំងនេះ​ ​បាន​បង្ហាញ​ថា​អាជ្ញាធរ​ព្យាយាម​បំភិតបំភ័យ​ ​គំរាមកំហែង​ ​រំលោភបំពាន​ ​និង​ធ្វើទុក្ខបុកម្នេញ​លើ​កូដករ​ដែល​ធ្វើ​កូដកម្ម​ដោយ​អហិង្សា​ ​ជាជាង​ជួយ​ដោះស្រាយបញ្ហា​ដែល​សហជីព​ ​និង​សហ​ព័ន្ធ​សហជីព​កំពុង​ជួបប្រទះ​ ​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​ ​។​

​កាលពី​ខែ​ឧសភា​ ​នៅ​ឆ្នាំ​២​០​២​៣​ ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​សម្រេច​ផ្តន្ទាទោស​ថ្នាក់​ដឹកនាំ​ ​និង​សមាជិក​សហជីព​ចំនួន​ ​៩​ ​នាក់​ ​ពី​បទល្មើស​ញុះញង់​ ​។​ ​ការ​ផ្តន្ទាទោស​នេះ​ ​ពាក់ព័ន្ធ​នឹង​កូដកម្ម​អហិង្សា​របស់​សហជីព​ដែល​ជំទាស់​នឹង​ការបញ្ឈប់​បុគ្គលិក​ទ្រង់ទ្រាយ​ធំ​របស់​ក្រុមហ៊ុន​កា​ស៊ី​ណូ​ណា​ហ្គាវើ​ល​ដ៏​ ​។​ ​ជនជាប់ចោទ​ ​៨​នាក់​ ​ក្នុងចំណោម​អ្នក​ទាំងនោះ​បាន​ប្តឹងឧទ្ធរណ៍​ ​ប៉ុន្តែ​សាលាឧទ្ធរណ៍​បាន​សម្រេច​តម្កល់​សេចក្តី​សម្រេច​របស់​សាលាដំបូង​កាលពី​ខែ​តុលា​ ​ឆ្នាំ​២​០​២​៣​ ​។​

​ជនជាប់ចោទ​ចំនួន​ ​៩​រូប​ ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ចុង​ឆ្នាំ​២​០​២​១​ ​និង​ដើម​ឆ្នាំ​២​០​២​២​ ​និង​ត្រូវ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​រង់ចាំ​សវនាការ​ ​មុន​ពេល​តុលាការ​ដោះលែង​ពួកគេ​ឱ្យ​នៅ​ក្រៅ​ឃុំ​ក្នុង​ខែ​មីនា​ ​ឆ្នាំ​២​០​២​២​ ​។​ ​កញ្ញា​ ​ស៊ី​ថ​រ​ ​ត្រូវ​បាន​ចាប់ខ្លួន​ម្តងទៀត​កាលពី​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​២​ ​ក្រោយពេល​កញ្ញា​ត្រឡប់មក​ពី​ចូលរួម​កិច្ចប្រជុំ​សហ​ព័ន្ធ​សហជីព​អន្តរជាតិ​នៅ​ប្រទេស​អូស្ត្រាលី​ ​។​ ​នៅ​ពេលនេះ​ ​អាជ្ញាធរ​បាន​អះអាង​ថា​កញ្ញា​ ​ស៊ី​ថ​រ​ ​រំលោភ​ទៅ​នឹង​លក្ខខណ្ឌ​ស្ថិតនៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ ​ដែល​បាន​ហាមឃាត់​មិន​ឱ្យ​ចាកចេញ​ពី​ប្រទេស​ ​ទោះ​ជា​ពេល​នោះ​មន្ត្រី​អន្តោប្រវេសន៍​ជា​អ្នក​អនុញ្ញាត​ឱ្យ​កញ្ញា​ចាកចេញ​ក៏ដោយ​ ​។​ ​កញ្ញា​ ​ស៊ី​ថ​រ​ ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុងមណ្ឌល​អប់រំ​កែប្រែ​ទី​ ​២​ (​ពន្ធ​នាគា​រ​ ​ម​២​) ​នៅ​រាជធានី​ភ្នំពេញ​ ​ដែល​ជា​ពន្ធ​នាគា​រ​មួយ​ក្នុងចំណោម​ពន្ធ​នាគា​រ​ជាច្រើន​ទៀត​ ​ដែល​មាន​ភាព​ចង្អៀត​ណែន​ ​និង​ខ្វះខាត​គ្រឿងបរិក្ខារ​ចាំបាច់​ជាច្រើន​សម្រាប់​អ្នក​ជាប់ពន្ធនាគារ​ ​។​

​យើងខ្ញុំ​ស្នើសុំ​ឱ្យ​អាជ្ញាធរ​ដោះលែង​ ​កញ្ញា​ ​ស៊ី​ថ​រ​ ​ដោយ​ឥត​លក្ខខណ្ឌ​ ​និង​ផ្តល់​នូវ​សេរីភាព​ពេញលេញ​ដល់​ជនជាប់ចោទ​ផ្សេងទៀត​ ​អាច​រស់នៅ​ដោយ​មិន​មានការ​ភ័យខ្លាច​ពី​ការ​ចាប់​ដាក់​ពន្ធ​នាគា​រ​ ​ឬ​ការ​ធ្វើទុក្ខបុកម្នេញ​ណាមួយ​ ​។​ ​នេះ​ ​គឺជា​មធ្យោបាយ​មួយ​ចុងក្រោយ​ ​ដើម្បី​ផ្តល់​នូវ​ដំណោះស្រាយ​ចំពោះ​ការចោទប្រកាន់​ ​និង​ការ​ធ្វើទុក្ខបុកម្នេញ​ដោយ​មិន​ត្រឹមត្រូវ​មក​លើ​សមាជិក​សហជីព​មួយ​ចំនួន​ ​ដែល​កំពុង​តស៊ូ​មតិ​ដើម្បី​សិទិ្ធ​កម្មករ​ ​។​ ​អាជ្ញាធរ​ត្រូវតែ​គោរព​សិទិ្ធ​សេរីភាព​ជា​មូលដ្ឋាន​របស់​កម្មករ​និយោជិត​ ​និង​ឈប់​ចាត់​ទុក​សកម្មភាព​អហិង្សា​របស់​សហជីព​ ​ជា​បទល្មើស​ព្រហ្មទណ្ឌ​ ​៕​

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. ​សហគមន៍​ដីធ្លី​ ​១​៩​៧​ (​កោះ​កុង​)
២. ​សហគមន៍​អម​លាំង​ (​កំពង់ស្ពឺ​)
៣. ​សហគមន៍​បឹង​ប្រាំ​ (​បាត់​ដំបង​)
៤. ​ស​ម្ព័ន្ធ​សហជីព​កម្ពុជា​ (​CAT​U)
៥. ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ (CC​H​R)
៦. ​សហភាព​ពហុ​វិ​ស​័​យ​កម្ពុជា​ (CCC)
៧. ​សហ​ព័ន្ធ​សហជីព​ ​កម្មករ​ចំណីអាហារ​ ​និង​សេវាកម្ម​កម្ពុជា​ (C​F​S​W​F​)
៨. ​សមាគម​ការពារ​សិទ្ធិមនុស្ស​ ​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា​ (​A​D​H​OC)
៩. ​ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​នុស្ស ​លី​កា​ដូ (​L​I​CAD​H​O)
១០. ​សហ​ព័ន្ធ​សហជីពកម្មករ​និយោជិត​វិ​ស​័​យ​ទេសចរណ៍​កម្ពុជា​ (C​T​W​U​F​)
១១. ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​ (C​Y​N)
១២. ​មជ្ឈមណ្ឌល​ស​ម្ព័ន្ធ​ភាព​ការងារ​ ​និង​សិទ្ធិមនុស្ស​ (​សង់​ត្រា​ល់)
១៣. ​សហគមន៍​ដីធ្លី​ជី​ខ​ក្រោម​ (​កោះ​កុង​)
១៤. ​សហគមន៍​ទ្រទ្រង់​ធម្មជាតិ​ (​ពោ​តិ៍​សាត់​)
១៥. ​គណ​:​កម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយសេរី​ ​និង​យុត្តិធម៌​នៅ​កម្ពុជា​ (​CO​M​F​R​E​L​)
១៦. ​អង្គការ​សមធម៌​កម្ពុជា​ (​E​C)
១៧. ​សហ​ព័ន្ធ​សហជីព​សេរី​កម្មករ​ ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ (​F​T​U​W​KC)
១៨. ​សហ​ព័ន្ធ​សហជីព​សេរី​ឯករាជ្យ​ (​F​U​F​I​)
១៩. ​អង្គការ​យេ​ន​ឌ​័​រ​ ​និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ (​GAD​C)
២០. ​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ (​IDEA​)
២១. ​សហ​ព័ន្ធ​សហជីព​ឯករាជ្យ​ (​IN​T​U​F​E​)
២២. ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ​ឃុំ​ង​ន​ (​កំពង់ធំ​)
២៣. ​អង្គការ​ក្លាហាន​
២៤. ​សមាគម​សម្ពន្ធ​និស្សិត​ប​ញ្ញ​វ​័ន្ត​ខ្មែរ​ (KS​I​L​A​)
២៥. ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ​ (​ខេត្ត​ព្រះវិហារ​)
២៦. ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ​ឃុំ​ប្រមេ​រុ ​ខេត្ត​ព្រះវិហារ​
២៧. ​សហគមន៍​ដីធ្លី​ខេត្ត​ប៉ៃលិន​
២៨. ​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​កា​ស៊ី​ណូ ​ណា​ហ្គាវើ​ល​ដ៍
២៩. ​ចលនា​មាតា​ធម្មជាតិ​ (​M​N)
៣០. ​សហគមន៍​អូរ​បាត់​មាន់​ (​ឧត្តរមានជ័យ​)
៣១. ​អង្គការ​ភាពជា​ដៃគូ​ដើម្បី​បរិស្ថាន​ ​និង​ការ​អភិវឌ្ឍ​ (​P​E​D​ ​Cam​bo​d​i​a​)
៣២. ​សហគមន៍​ដីធ្លី​ភូមិ​សិលា​ខ្មែរ​ (​បន្ទាយ​មានជ័យ​)
៣៣. ​សហគមន៍​ភ្នំ​ក្រោម​ (​សៀមរាប​)
៣៤. ​សហគមន៍​ព្រៃឈើ​ពេជ្រ​ចង្វា​ល្អឆើត​ (​កំពង់ឆ្នាំង​)
៣៥. ​សហគមន៍​ព្រៃ​ឡង់​ខេត្ត​កំពង់ធំ​
៣៦. ​សហគមន៍​ព្រៃ​ឡង់​ខេត្ត​ព្រះវិហារ​
៣៧. ​សហគមន៍​ព្រៃ​ឡង់​ខេត្ត​ស្ទឹង​ត្រែង​
៣៨. ​សហគមន៍​រស្មី​សាមគ្គី​ (​កំពង់ស្ពឺ​)
៣៩. ​សហគមន៍​សាមគ្គី​ចេកមាស​ (​ស្វាយរៀង​)
៤០. ​សហគមន៍​សាមគ្គី​រមាស​ហែក​ (​ស្វាយរៀង​)
៤១. ​សហគមន៍​សាមគ្គី​សង្កែ​ពីរ​មាន​រិទ្ធិ​ (​ព្រះវិហារ​)
៤២. ​អង្គការ​សមាគម​ធាងត្នោត​ (​ស​ធ​ត​)
៤៣. ​សហគមន៍​ដីធ្លី​ស្រែ​ប្រាំ​ (​ត្បូងឃ្មុំ​)
៤៤. ​សហគមន៍​ធនធាន​ព្រៃឈើ​ស្ទឹង​ខ្សាច់​ស​ (​កំពង់ឆ្នាំង​)
៤៥. ​សហគមន៍​ដីធ្លី​តា​នី​ (​សៀមរាប​)
៤៦. ​សហគមន៍​ដីធ្លី​ ​ឃុំ​ត្នោត​ជុំ​ (​ពោធិ៍សាត់​)
៤៧. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទំរង់នៃការរើសអើងលើស្រ្តីភេទ (NGO-CEDAW)
៤៨. ​សហគមន៍​ព្រៃឈើ​ត្រពាំង​ចាន់​ (​កំពង់ឆ្នាំង​)
៤៩. ​សហគមន៍​ត្រពាំង​ជោ (​កំពង់ស្ពឺ​)
៥០. ​អង្គ​ការអប់រំ​យុវជន​ដើម្បី​អភិវឌ្ឍន៍​ ​និង​សន្តិភាព​ (​Y​E​D​P​)