នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ គម្រោងសិទិ្ធស្រ្តី និងកុមារ នៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (សមាគមអាដហុក) បានរៀបចំវគ្គផ្សព្វផ្សាយស្តីពី “ហិង្សាភេទ អំពើជួញដូរមនុស្ស និងសុវត្តិភាពចំណាកស្រុក” ទីតាំងស្ថិតនៅ ភូមិប្រើសក្អក ឃុំម្លូរព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ ដែលមានអ្នកចូលរួមសរុប ៦២នាក់ ក្នុងនោះស្ត្រី ៤៨នាក់។
គោលបំណងវគ្គផ្សព្វផ្សាយ៖
– ដើម្បីពង្រឹងចំណេះដឹងតំណាងសហគមន៍មូលដ្ឋាន និងអាជ្ញាធរមូលដ្ឋានអំពីសិទ្ធិស្ត្រី និងកុមារពាក់ព័ន្ធនឹងការផ្តល់ការគាំទ្រករណីអំពើហិង្សាយេនឌ័រ ច្បាប់ប្រឆាំងការជួញដូរមនុស្ស សុវត្ថិភាព និងអសុវត្ថិភាពទេសន្តរប្រវេសន៍ការងារ របៀបស្វែងរកជំនួយ/លើកអំពីបញ្ហា និងការតស៊ូមតិ
– អ្នកចូលរួមអាចចែករំលែកចំណេះដឹងដែលទទួលបានទៅសហគមន៍ពួកគេ និងដើរតួជាជនបង្គោល ឬអ្នកការពារសិទ្ធិមនុស្សក្នុងសហគមន៍ពួកគាត់, ធានាបានថាជនរងគ្រោះមានភាពងាយស្រួលក្នុងការប្រើប្រាស់សេវាឱ្យស្របតាមតម្រូវការរបស់គាត់
– អាជ្ញាធរមូលដ្ឋានមានសមត្ថភាពផ្តល់ការគាំទ្រយ៉ាងល្អដល់ជនរងគ្រោះ ទប់ស្កាត់អំពើហិង្សា និងធ្វើការដោះស្រាយករណីចាំបាច់នានាបានទាន់ពេលវេលា។