នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នេះ សមាជិកគ្រួសារចំនួន១១នាក់ របស់អតីតសមាជិក គណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំបាន ប្រមូលផ្តុំគ្នាដោយសន្តិវិធីនៅខាងមុខស្ថានទូតបារាំងដើម្បីស្នើសុំឱ្យដោះលែងសាច់ញាតិរបស់ពួកគេដែលជាប់ចោទពីបទរួមគំនិតក្បត់ និងញុះញង់ និងបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការគាបសង្កត់លើសកម្មជនសង្គម និងនយោបាយ។ នៅក្បែរទីតាំងតវ៉ា កងសន្តិសុខ និងនគរបាលប្រមាណ១៤នាក់ បានថតរូប និងឃ្លាំមើលពួកគេ។ តំណាងស្រ្ដីថ្ងៃសុក្រចំនួន៣នាក់ ត្រូវបានអនុញ្ញាតឱ្យចូលជួបមន្រ្តីនៅក្នុងស្ថានទូតផងដែរ។