សិក្ខាសាលាថ្នាក់តំបន់ ស្តីពី “ពង្រឹងកិច្ចសន្ទនាអ្នកការពារសិទ្ធិមនុស្សមូលដ្ឋាន”

កាលពីថ្ងៃទី២៨ ដល់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ សមាគមអាដហុកបើក សិក្ខាសាលាថ្នាក់តំបន់ ស្តីពី “ពង្រឹងកិច្ចសន្ទនាអ្នកការពារសិទ្ធិមនុស្សមូលដ្ឋាន” ស្ថិតនៅ ផ្ទះសំណាក់ខេមរា ភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ មានអ្នកចូលរួម សរុប ៩៧នាក់ ក្នុងនោះស្រី្ត ២៥នាក់ ដែលមកពីខេត្ត៖ បាត់ដំបង សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ និងកោះកុង។ សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង ពង្រឹងសំឡេង និងសកម្មភាពសហគមន៍មូលដ្ឋាន តាមរយៈផ្នែកច្បាប់ និងការតស៊ូមតិ ដើម្បីទទួលបានយុត្តិធម៌ សម្រាប់ជនរងគ្រោះ ដោយការរំលោភសិទ្ធិមនុស្ស ដើម្បីលើកកម្ពស់ការចូលរួមរបស់សហគមន៍ និងរួមបញ្ចូលការត្រួតពិនិត្យដំណើរការអភិវឌ្ឍសហគមន៍ ក៏ដូចជាការត្រួតពិនិត្យលើការរំលោភសិទ្ធិមនុស្ស នៅក្នុងសហគមន៍ខ្លួន ៕