កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា “សមាគមអាដហុក” បានប្រជុំបណ្តាញ “អ្នកការពារសិទ្ធិមនុស្សមូលដ្ឋាន និង តំណាងសហគមន៍ថ្នាក់ខេត្ត” ស្ថិតនៅសណ្ឋាគារ ហ៊រ មុន្នី ភូមិវត្ត សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ មានអ្នកចូលរួម ៣៥នាក់ ក្នុងនោះមានស្ត្រី ២២នាក់ គោលបំណង៖
១.ផ្តល់ឲ្យតំណាងសហគមន៍នូវចំណេះដឹង អំពីច្បាប់ សិទ្ធិដីធ្លី និងធនធានធម្មជាតិ សិទ្ធិស្រ្តី និងអំពើហិង្សាយេនឌ័រ សិទ្ធិបញ្ចេញមតិ សិទ្ធិពលរដ្ឋ សិទ្ធិជនជាតិដើមភាគតិច។
២.ដើម្បីពង្រឹងសាមគ្គីភាពរវាងសហគមន៍នានា នៅថ្នាក់ខេត្ត និងថ្នាក់តំបន់។
៣.ជំរុញសហគមន៍ដែលរងផលប៉ះពាល់ ត្រូវពិភាក្សាគ្នារកដំណោះស្រាយ ជាមួយអាជ្ញាធរពាក់ព័ន្ធ ដោយសន្តិវិធី ចំពោះការរំលោភសិទ្ធិមនុស្ស និងបង្កើនការចូលរួមរបស់សមាជិករបស់សហគមន៍ ក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្ត និងក្នុងការរៀបចំ ការអនុវត្ត ៕