សិក្ខាសាលាថ្នាក់តំបន់ ស្តីពី “ពង្រឹងកិច្ចសន្ទនាអ្នកការពារសិទ្ធិមនុស្សដ្ឋាន”

កាលពីថ្ងៃទី១១ ដល់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ សមាគមអាហុកបើកវគ្គសិក្ខាសាលាថ្នាក់តំបន់ ស្តីពី “ពង្រឹងកិច្ចសន្ទនា​អ្នកការពារ​សិទ្ធិ​មនុស្ស​ដ្ឋាន” ​ស្ថិតនៅសណ្ឋាគារប្រេស៊ីដង់ (President Hotel)ស្ថិតនៅភួមិរំចេក៤ សង្កាត់រតនៈ ក្រុង/ខេត្តបាត់ដំបង។ ដែលមានអ្នកចូលរួមសរុប ១០៩នាក់ ក្នុង​នោះស្ត្រី ​៣៨នាក់ មកពី​បណ្តា​ខេត្ត ដូចជា៖ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង ខេត្តក្រចេះ និងខេត្តព្រះវិហារ។ សិក្ខាសាលានេះ​ធ្វើឡើង​ក្នុងគោល​បំណង ពង្រឹងសំឡេង និងសកម្មភាពសហគមន៍មូលដ្ឋាន តាមរយៈផ្នែកច្បាប់ និងការតស៊ូមតិ ដើម្បីទទួលបានយុត្តិធម៌ សម្រាប់​ជនរង​គ្រោះ ដោយការរំលោភសិទ្ធិមនុស្ស ដើម្បីលើកកម្ពស់ការចូលរួមរបស់សហគមន៍ និងរួមបញ្ចូលការត្រួតពិនិត្យដំណើរការអភិវឌ្ឍសហគមន៍ ក៏ដូចជា​ការត្រួត​ពិនិត្យលើការរំលោភសិទ្ធិមនុស្ស នៅក្នុងសហគមន៍ខ្លួន ៕