សមាគមអាដហុកខេត្តមណ្ឌលគិរី បានរៀបចំ កិច្ចប្រជុំបណ្តាញ និងវគ្គបណ្តុះបណ្តាលស្តីពី “ការការពារ និងការទប់ស្កាត់ការរៀបការនៅវ័យក្មេង”

គម្រោងការ ការពារ និងទប់ស្កាត់ ការបង្ខំរៀបការវ័យក្មេង នៃសមាគមអាដហុក តាមរយៈភ្នាក់ងារជំនួយអាមេរិក USAID ប្រចាំនៅកម្ពុជា។ នៅខែសីហា ឆ្នាំ២០២៣ កន្លងមកនេះ សមាគមអាដហុកខេត្តមណ្ឌលគិរី បានរៀបចំ កិច្ចប្រជុំបណ្តាញ និងវគ្គបណ្តុះបណ្តាលស្តីពី “ការការពារ និងការទប់ស្កាត់ការរៀបការនៅវ័យក្មេង” ចំនួន ៤លើក ផ្សេងៗគ្នាស្ថិតក្នុង ខេត្តមណ្ឌលគិរី ដោយជោគជ័យ ។ វគ្គបណ្តុះបណ្តាលទី១ រៀបចំនៅថ្ងៃទី២៣  នៅព្រះវិហាគ្រីស្គ ភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក វគ្គបណ្តុះបណ្តាលទី២ នៅថ្ងៃទី២៤ នៅស្នាក់ការសហគមន៍ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក និងកិច្ចប្រជុំលើកទី១ រៀបចំនៅថ្ងៃទី២៨ នៅសណ្ឋាគារពេជ្រដា ភូមិមានលាភ សង្កាត់សុខដម ក្រុងសែនមនោរម្យ កិច្ចប្រជុំលើកទី២ នៅថ្ងៃទី២៩ នៅការិយាល័យអាដហុកខេត្តមណ្ឌលគិរី ដែលមានអ្នកចូលរួមសរុប ១០០នាក់។

គោលបំណងនៃវគ្គបណ្តុះបណ្តាល៖

១. ផ្តល់ចំណេះដឹងពាក់ព័ន្ធនឹងការរៀបការវ័យក្មេង

២.ដើម្បីទប់ស្កាត់ការរៀបអាពាហ៏ពិពាហ៏វ័យក្មេង និង​បង្កើនការផ្លាស់ប្តូរអាកប្បកិរិយាលើចំណេះដឹងពាក់ព័ន្ធនឹងការរៀបការវ័យក្មេង

៣. យល់ដឹងពីផលវិបាកនៃការរៀបការវ័យក្មេង

គោលបំណងកិច្ចប្រជុំ៖

១. ចង់ក្រងយុវជនជាបណ្តាញ និងបង្កើតក្រុម Social Media ដែលមានបុគ្គលិកសមាគមអាដហុកជាសមាជិកក្នុងក្រុមផងដែរ។

២. ចែករំលែកបទពិសោធន៍ និងពិភាក្សាអំពីវិធីសាស្រ្ត ឬសកម្មភាពតស៊ូមតិដើម្បីពង្រឹងភាពខ្លាំងរបស់យុវជន និងដើម្បីឲ្យមានការយល់ដឹងពីផលប៉ះពាល់នៃការរៀបការវ័យក្មេង។

៣. តាមដាន និងផ្តល់ព័ត៌មានអំពីការរៀបការវ័យក្មេងដល់សមាគមអាដហុក ក៏ដូចជាអាជ្ញាធរផងដែរ៕