សមាគម​អាដហុក បានប្រជុំបណ្តាញ “អ្នកការពារសិទ្ធិមនុស្ស​មូលដ្ឋាន និង តំណាងសហគមន៍​ថ្នាក់ខេត្ត”

កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ សមាគម​ការពារ​សិទ្ធិមនុស្ស និងអភិវឌ្ឍន៍​នៅកម្ពុជា ហៅកាត់ថា “សមាគម​អាដហុក” បានប្រជុំបណ្តាញ “អ្នកការពារសិទ្ធិមនុស្ស​មូលដ្ឋាន និង តំណាងសហគមន៍​ថ្នាក់ខេត្ត” នៅការិយាល័យ​សមាគមអាដ​ហុកខេត្តឧត្តរ​មានជ័យ ស្ថិតនៅភូមិ​បុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ដោយមានសិក្ខាកាមចូលរួម ២៧ នាក់ ក្នុងនោះមានស្ត្រី ៥នាក់។ គោលបំណង៖

១.ផ្តល់ឲ្យតំណាងសហគមន៍នូវចំណេះដឹង អំពីច្បាប់ សិទ្ធិដីធ្លី និងធនធានធម្មជាតិ សិទ្ធិស្រ្តី និងអំពើហិង្សាយេនឌ័រ សិទ្ធិបញ្ចេញមតិ សិទ្ធិពលរដ្ឋ សិទ្ធិជនជាតិដើមភាគតិច។

២.ដើម្បីពង្រឹងសាមគ្គីភាពរវាងសហគមន៍នានា នៅថ្នាក់ខេត្ត និងថ្នាក់តំបន់។

៣.ជំរុញសហគមន៍ដែលរងផលប៉ះពាល់ ត្រូវពិភាក្សាគ្នារកដំណោះស្រាយ ជាមួយអាជ្ញាធរពាក់ព័ន្ធ ដោយសន្តិវិធី ចំពោះការរំលោភសិទ្ធិមនុស្ស និងបង្កើនការចូលរួមរបស់សមាជិករបស់សហគមន៍ ក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្ត និងក្នុងការរៀបចំ ការអនុវត្ត និងតាមដានដំណើរការ CDP។